កីឡា

ពហុកីឡដ្ឋានជាតិមរតកតេជោ គ្រោងបញ្ចប់ការសាងសង់ នាខែឧសភា ឆ្នាំ២០២១

ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈ កម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ២០២៣ (CAMSOC)បានថ្លែងថា កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ នឹងបញ្ចប់ការសាងសង់ជាស្ថាពរ ក្នុងអំឡុងខែឧសភា ឆ្នាំ២០២១ ដើម្បីបម្រើដល់ការរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ នេះបើតាមការចេញផ្សាយរបស់ Cambodia Sea Game 2023។

លោកបានថ្លែងក្នុងឱកាសពិនិត្យការសាងសង់កីឡ ដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ នៅខណ្ឌជ្រោយចង្វារ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ថា បញ្ចប់ការសាងសាង់កីឡដ្ឋានធំនេះ នឹងមានសកម្មភាពច្រើន ដូចជាពិធីសម្ពោធជាផ្លូវការ ដែលក្នុងពិធីសម្ពោធនេះនឹងមានការប្រកួតមិត្តភាពរវាងកម្ពុជា-ចិន និងសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សម្រាប់ការប្រកួតជម្រុះអន្តរជាតិ ក្នុងតំបន់អាស៊ាន ក៏ដូចជាទ្វីបអាស៊ីផ្សេងទៀតអាចយកមកប្រកួតដើម្បីសាកល្បងនូវទីលានប្រកួតបាល់ទាត់ថ្មី បរិយាកាសថ្មី។

លោកថា ការប្រកួតបាល់ទាត់អន្តរជាតិនានា អាចនឹងចាប់ផ្តើមធ្វើទៅបានពីអំឡុងពាក់កណ្តាលឆ្នាំ២០២១ ហើយនៅពហុកីឡដ្ឋានជាតិថ្មីនេះ ក៏នឹងប្រើប្រាស់សម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំរបស់

សហព័ន្ធកីឡាជាតិមួយចំនួនផងដែរ៕

To Top