កីឡា

សន្សំសំចៃ និងអស្ចារ្យ ! ការងារត្រៀម រៀបចំគ្រប់ផ្នែក នៃការប្រកួតកីឡា អូឡាំពិក រដូវរងាក្រុងប៉េកាំង កំពុងដំណើរការ ដោយមាន សណ្តាប់ធ្នាប់

គណៈកម្មាធិការរៀបចំ ការប្រកួតកីឡាអូឡាពិក រដូវរងាក្រុងប៉េកាំង កំពុងធ្វើការងារត្រៀមរៀបចំ គ្រប់ផ្នែកយ៉ាងរលូន និងមានសណ្តាប់ធ្នាប់ ដោយអនុលោមតាមសំណូម ដែលរៀបចំការប្រកួតបែប សន្សំសំចៃ សុវត្ថិភាព និងអស្ចារ្យ ។

ដើម្បីកាត់បន្ថយហានិភ័យ នៃការរីករាលដាល នៃជំងឺកូវីដ ១៩ គណៈកម្មាធិការរៀបចំ ការប្រកួតកីឡាអូឡាពិករដូវ រងាក្រុងប៉េកាំង បានតាក់តែងគម្រោង រៀបចំការប្រកួត បែបសន្សំសំចៃ ។ មជ្ឈមណ្ឌលប្រព័ន្ធសារព័ត៌មាន សំខាន់ នៃការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង កំពុងធ្វើការតុបតែង ផ្នែកខាងក្នុងដោយផ្តោតលើការ សន្សំសំចៃដើមទុនថាមពល ពោលគឺ ក្នុងអំឡុងពេល ប្រកួត ទីនេះជាកន្លែងការងារសំខាន់ របស់អ្នកសាព័ត៌មាន នៃប្រទេសនានា បន្ទាប់ពីបញ្ចប់ការប្រកួត ទីនេះអាចរៀបចំ ពិព័រណ៍ទ្រង់ទ្រាយធំគ្រប់ប្រភេទ ។

ក្នុងអំឡុងពេល នៃការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក រដូវរងាក្រុងប៉េកាំងឆ្នាំ ២០២២ នឹង មានអ្នកស្ម័គ្រចិត្តជិត ២ ម៉ឺននាក់ចូលរួមផ្តល់សេវា ១០ ប្រភេទ បូករួមទាំងការប្រាស្រ័យទាក់ទង អន្តរជាតិ ការចាត់ចែងការប្រកួត និងការផ្សាយបន្តការ ប្រកួតរបស់ប្រព័ន្ធសារព័ត៌មាន ជាដើម ។ ឥឡូវនេះ អ្នកស្ម័គ្រចិត្តកំពុងរៀនសូត្រពី ចំណេះដឹង ឯកទេស តាមរយៈការបណ្តុះបណ្តាល និងយល់ដឹង ច្បាស់ពីក្រឹត្យក្រម នៃការដំណើការ នៃការប្រកួតតាមរយៈការ ប្រកួតសាកល្បងនានា ៕

To Top