កីឡា

លោក បាន លឹម ចូលរួមបើកការ ប្រកួតបាល់ទាត់ជ្រើសរើសជើង ឯកពានរង្វាន់ប្រចាំ សាកលវិទ្យាល័យភូមិន្ទកសិកម្ម

ភ្នំពេញ ៖ លោក បាន លឹម អគ្គនាយករង តំណាងលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានចូលរួមក្នុងពិធី បើកការប្រកួត បាល់ទាត់ជ្រើសរើស ជើងឯកពានរង្វាន់ប្រចាំ សាកលវិទ្យាល័យភូមិន្ទកសិកម្ម សម្រាប់ឆ្នាំ២០២៣-២០២៤ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅតារាងបាល់ទាត់ប្រចាំ សាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង)។

ក្រៅពីការចូលរួមចំណែកយ៉ាង សកម្មក្នុងការអនុវត្តគោលនយោបាយ អភិវឌ្ឍន៍វិស័យកសិកម្ម ធនាគារ ARDB តែងតែចូលរួមការងារជួយសង្គម សាសនា សិក្សា និងកីឡា ជាប្រចាំ។ ជាក់ស្តែង ព្រឹត្តិការណ៍ថ្ងៃនេះ ជាប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ ធនគារ ARDB ដែលបានចូលរួមសហការ និងឧបត្ថម្ភក្នុងដំណើរការរៀបចំប្រកួតកីឡានេះឡើង ក្នុងគោលបំណងចូលរួមគាំទ្រ ថែរក្សា លើកស្ទួយវិស័យកីឡា ពីព្រោះ កីឡានាំមកនូវសុខភាពល្អ បញ្ញាវាងវៃ និងបង្កើតចំណងមិត្តភាព ខណៈវិស័យកីឡាទទួលបានការយកចិត្តទុកដាក់ ពីរាជរដ្ឋាភិបាល និងកំពុងរីកចម្រើនជាបន្តបន្ទាប់៕

To Top