កីឡា

ខេមរសហព័ន្ធកីឡាតេក្វាន់ដូ ធ្វើការប្រឡងខ្សែក្រវាត់ខ្មៅដាន់ Kukkiwon ៦ដាន់ និង៧ដាន់ដល់មន្រ្តីខេមរសហព័ន្ធ និងគ្រូបង្វឹកគ្រូចាស់កម្រិតខ្ពស់បំផុត


ភ្នំពេញ៖ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ខេមរសហព័ន្ធកីឡាតេក្វាន់ដូបានរៀបចំការប្រឡងខ្សែក្រវាត់ខ្មៅដាន់ Kukkiwon (World Taekwondo Headquarters) មានចំនួន ៦ ដាន់ និង ៧ ដាន់ដល់មន្រ្តីខេមរសហព័ន្ធ និងគ្រូបង្វឹកគ្រូចាស់កម្រិតខ្ពស់បំផុតនៅសាលតេក្វាន់ដូ WT ក្នុងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

លោក គង់ សក្ខិដា អគ្គលេខាធិការរងខេមរសហព័ន្ធកីឡាតេក្វាន់ដូ បានមានប្រសាសន៍ថា ការប្រឡងខ្សែក្រវាត់ខ្មៅដាន់ Kukkiwon មន្រ្តីខេមរសហព័ន្ធ និងគ្រូបង្វឹកគ្រូចាស់ចំនួន៤ រូបគឺលោក គង់ សក្ខិដា អគ្គលេខាធិការរងខេមរសហព័ន្ធកីឡាតេក្វាន់ដូ លោក ហែម សំណាង អាជ្ញាកណ្តាលអន្តរជាតិមានអាយុច្រើនជាងគេ លោក ជាតិ ខេមរា មន្រ្តីខេមរសហព័ន្ធកីឡាតេក្វាន់ដូ និងលោកគ្រូ Lee You Jin គ្រូបង្វឹកតាមក្លិបតេក្វាន់ដូ ។

លោកអគ្គលេខាធិការរងបានបន្តថា ការប្រឡង់ដោយមានគណៈកម្មការ ២ រូប លោកគ្រូជនជាតិកូរ៉េខាងត្បូង ឆយ យ៉ុងសុក ជាគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង Cheon Sam Yoeng មានសារសំខាន់ណាស់ដល់គ្រូចាស់ៗ ដោយសារមានយឺតមិនបានប្រឡង់ ដូច្នេះខេមរសហព័ន្ធក៏សម្រេចចិត្តប្រឡង់ជូនគាត់តែម្តង។ លទ្ធផលការប្រកួតមិនអាចប្រកាសភ្លាមៗទេ យើងត្រូវបញ្ជូនឯកសារប្រឡង់ទៅសហព័ន្ធកីឡាតេក្វាន់ដូពិភពលោក ។

ហើយការប្រឡង់មិនងាឡើយ ពីព្រោះមានបច្ចេកទេសច្រើននៃប្រភេទកីឡាតេក្វាន់ដូ WT សម្រាប់ថ្ងៃនេះជាដំណាក់កាលដំបូង ហើយដំណាក់កាលបន្ទាប់ប្រឡង់សរសេរផ្ទាល់មានប្រហែល ១០ ទំព័រ ៕ ដោយ៖លី ភីលីព

To Top