កីឡា

ជើងឯក មួយសម័យកាល អេស្ប៉ាញ ស្មើ ជាមួយក្រុមចំណូលថ្មី កាប់វែរ ក្នុងលទ្ធផលស្មើគ្នា ដោយគ្មានគ្រាប់បាល់

ក្រុមជម្រើសជាតិ អេស្ប៉ាញ បានត្រឹមស្មើ ០-០ ជាមួយក្រុមចំណូលថ្មី កាប់វែរ សម្រាប់ការប្រកួតបើកឆាកពូល H នៃព្រឹត្តិការណ៍ពានរង្វាន់ បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០២៦ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។

​លទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើល នេះបក្រុមម្ចាស់ជើងឯកអឺរ៉ុបអេស្ប៉ាញ និងជើងឯកពិភពលោក បានគ្រប់គ្រងបាល់រហូតដល់ជាង ៧០% និងមានឱកាសស៊ុតជាច្រើនដង ប៉ុន្តែមិនអាចទម្លាយសំណាញ់ទីរបស់ក្រុម កាប់វែរ ដែលទើបតែបង្ហាញខ្លួនក្នុង World Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនបានឡើយ។

​លទ្ធផលស្មើនេះបានផ្តល់នូវ ១ពិន្ទុជាប្រវត្តិសាស្ត្រដំបូងបង្អស់ សម្រាប់ប្រទេស កាប់វែរ នៅក្នុងព្រឹត្តិការណ៍ World Cup ដែលធ្វើឲ្យអ្នកគាំទ្ររបស់ពួកគេអបអរ សាទរយ៉ាងខ្លាំង ខណៈដែលក្រុមជម្រើសជាតិអេស្ប៉ាញ កំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរសម្រាប់ការប្រកួតបន្ទាប់របស់ខ្លួន។

To Top