កីឡា

World Cup 2026 រវាងក្រុមជម្រើសជាតិ ប៊ែលហ្សិក និង អេហ្សីប នៅកីឡដ្ឋាន Seattle Stadium បានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា 1-1

គ្រាប់បាល់នាំមុខរបស់អេហ្សីប បានរកគ្រាប់បាល់នាំមុខមុន នៅនាទីទី 19 ដោយកីឡាករ Emam Ashour ក្រោមការបញ្ជូនបាល់យ៉ាងស្អាតពីសំណាក់កំពូលខ្សែប្រយុទ្ធ Mohamed Salah ចំថ្ងៃខួបកំណើតវ័យ 34 ឆ្នាំរបស់គេ។

​គ្រាប់បាល់តាមស្មើ ចូលដល់វគ្គទីពីរ នៅនាទីទី 66 ខ្សែប្រយុទ្ធបម្រុង Romelu Lukaku របស់ប៊ែលហ្សិកបានប្តូរ ចូលទីលានភ្លាម និងបានបង្កើតឱកាសគាបសង្កត់ត្រឹមតែ 23 វិនាទីប៉ុណ្ណោះ ដែលធ្វើឱ្យខ្សែការពារអេស៊ីប Mohamed Hany ភ្លាត់ស្នៀតទាត់ចូលទីខ្លួនឯង (Own Goal) ជួយឱ្យប៊ែលហ្សិកតាមស្មើវិញ។

​លទ្ធផលនេះធ្វើឱ្យក្រុមទាំងពីរចែកគ្នាម្នាក់ 1 ពិន្ទុសម្រាប់ការប្រកួតដំបូងរបស់ពួកគេ នៅក្នុងព្រឹត្តិការណ៍ បាល់ទាត់ពិភពលោកឆ្នាំនេះ។

To Top