ម្ចាស់ផ្ទះកាណាដា លត់កាតាក្នុងលទ្ធផល ដល់ទៅ៦គ្រាប់ទល់នឹង០
ប្រកួតបាល់ទាត់ពិភពលោកពូល B ទើបតែបញ្ចប់ម្ចាស់ផ្ទះកាណាដា ធ្វើបានល្អខ្លាំងណាស់ ដោយអាចស៊ុតបញ្ចូលទី ក្រុមជម្រើសជាតិកាតា ក្នុងលទ្ធផលដល់ទៅ៦ទល់នឹង០។

គ្រប់គ្រងបាល់បានទៅដល់៧៨ភាគរយ និងប៉ុនប៉ងស៊ុតដល់ទៅ៣០លើក បំបែកគ្រាប់បាល់ដល់ទៅ៦គ្រាប់ តាំងពីនាទីទី១៦ ។ ក្នុងនោះកីឡាករ Jonathan David ធ្វើបាន៣គ្រាប់ម្នាក់ឯងហើយផ្សេងពីនោះធ្វើបានដោយ Larinនិង Saliba ។

ជ័យជំនះមួយនេះធ្វើឲ្យកាណាដាឈរ នៅកំពូលតារាងមាន៤ពិន្ទុ តាមពីក្រោយដោយស្វីស មាន៤ពិនទុដូចគ្នាខណៈដែល Bosnia និងកាតាមាន១ពិន្ទុដូចគ្នា៕

ប្រែសម្រួល៖ស៊ុនលី
