កីឡា

ម៉ិកស៊ិកកូ កក់កៅអី វគ្គបន្ទាប់ដោយស្វ័យប្រវត្តិ ដោយយកឈ្នះកូរ៉េខាងត្បូង ក្នុងលទ្ធផល មួយទល់និងសូន្យ

បរទេស៖ ​ការប្រកួតរវាងក្រុមម្ចាស់ផ្ទះ ម៉ិកស៊ិក និង កូរ៉េខាងត្បូង ក្នុងព្រឹត្តិការណ៍ FIFA World Cup 2026 វគ្គចែកពូល Aជុំទី២ បានបញ្ចប់ទៅដោយក្រុម ម៉ិកស៊ិកកូ យកឈ្នះ កូរ៉េខាងត្បូង ១ ទល់នឹង ០ នៅកីឡដ្ឋាន Guadalajara Stadium ប្រទេសម៉ិកស៊ិក។

​តង់ទីមួយ ក្រុមទាំងពីរបានព្យាយាមបើកការវាយបកទៅវិញទៅមកយ៉ាងស្វិតស្វាញ ប៉ុន្តែមិនមានគ្រាប់បាល់កើតឡើងនោះទេ ដោយបញ្ចប់ទៅក្នុងលទ្ធផល ០-០។

​គ្រាប់បាល់សម្រេចទី ឈានចូលដល់តង់ទីពីរ នៅនាទីទី ៥០ ខ្សែបម្រើ Luis Romo បានឆក់ឱកាសទាត់បញ្ចូលទីយ៉ាងលឿន បន្ទាប់ពីអ្នកចាំទីកូរ៉េខាងត្បូង Kim Seung-gyu បានភ្លាត់ស្នៀតធ្វើឱ្យរបូតបាល់ពីដៃ។

​ការសង្គ្រោះចុងក្រោយកូរ៉េខាងត្បូងបានដាក់សម្ពាធយ៉ាងខ្លាំងនៅនាទីចុងក្រោយ ប៉ុន្តែអ្នកចាំទីម៉ិកស៊ិក Raúl Rangel បានធ្វើការសង្គ្រោះបាល់ពីរដងជាប់ៗគ្នា យ៉ាងអស្ចារ្យដើម្បីការពារជ័យជម្នះនេះ។

​លទ្ធផលនេះបានជួយឱ្យក្រុមជម្រើសជាតិម៉ិកស៊ិកកូ ឡើងទៅឈរនៅចំណាត់ថ្នាក់លេខ ១ ក្នុងពូល A និងមានឱកាសខ្ពស់បំផុតក្នុងការកក់កៅអីឡើងទៅវគ្គ ៣២ ក្រុមចុងក្រោយ។

To Top