DAP News
កីឡា

អាល្លឺម៉ង់វាយបកឈ្នះកូដឌីវ័រ ២ ទល់ ១ កក់កៅអីវគ្គបន្តនៅ World Cup 2026

ក្រុមជម្រើសជាតិអាល្លឺម៉ង់បានកក់កៅអីឡើងទៅវគ្គ ៣២ ក្រុមចុងក្រោយជាផ្លូវការ បន្ទាប់ពីបានវាយបកយកឈ្នះក្រុមកូដឌីវ័រ (Ivory Coast) ក្នុងលទ្ធផល ២–១ នៅក្នុងការប្រកួតពូល E នៅកីឡដ្ឋាន Toronto Stadium ប្រទេសកាណាដា។

​កូដឌីវ័រនាំមុខមុន ប្រធានក្រុម Franck Kessie បានស៊ុតបញ្ចូលទីបើកឆាកឱ្យកូដឌីវ័រនាំមុខ ១–០ នៅនាទីទី ៣០។

​គ្រូបង្វឹក Julian Nagelsmann បានសម្រេចចិត្តប្តូរDeniz Undav ចូលនៅនាទីទី ៦០ ដែលជាចំណុចរបត់នៃការប្រកួត។ Undav បានស៊ុត ស្មើ ១–១ នៅនាទីទី ៦៨ ក្រោមការបញ្ជូនបាល់ពី Nadiem Amiri។

​គ្រាប់ជ័យជម្នះចុងម៉ោង ឈានចូលដល់ម៉ោងបន្ថែម នាទីទី ៩០+៤ Deniz Undav ដដែលបានទទួលបាល់ពី Felix Nmecha រួចស៊ុតចំគោលដៅយ៉ាងល្អ បញ្ចប់ការប្រកួតដោយជ័យជម្នះ ២–១ សម្រាប់អាល្លឺម៉ង់។

​ជ័យជម្នះនេះបានជួយឱ្យអាល្លឺម៉ង់ឆ្លងផុតវគ្គចែកពូល World Cup ជាលើកដំបូងគិតចាប់តាំងពីឆ្នាំ ២០១៤ មក ខណៈអ្នកចាំទី Manuel Neuer បានបង្កើតប្រវត្តិសាស្ត្រក្លាយជាអ្នកចាំទីដែលបង្ហាញខ្លួនបានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ World Cup ២១ ប្រកួត។

To Top