កីឡា

ក្រុមបាល់ទាត់ជើងខ្លាំង ២៤ ក្រុម ចូលរួមការប្រកួតបាល់ទាត់ពានរង្វាន់ Malaysian Ambassador’s Football Shield 2026

ភ្នំពេញ ៖ លោកស្រី Nur Herzazzila Ghazali តំណាងលោក ស្យាហារ៉ូឌីន ប៊ីន អ៊ន (Shaharuddin Bin Onn ) ឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ី ប្រចាំនៅប្រទេសកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ និងអ្នកតំណាង ក្រុមទំាង ២៤ បានអញ្ជើញចូលរួមពិធីចាប់ឆ្នោត និងប្រជុំបច្ចេកទេស សម្រាប់ការប្រកួតបាល់ទាត់ពានរង្វាន់ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីលើកទី២ ឆ្នាំ២០២៥ “Malaysian Ambassador’s Football Shield 2026 ” នៅស្ថានទូតម៉ាឡេស៊ី ការប្រកួតនេះប្រព្រឹត្តិនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ នៅវិទ្យាល័យ ជាស៊ីម ជ្រោយចង្វារ ។

លោកស្រីមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែល ចំពោះអ្នកទាំងអស់គ្នាមកកាន់ស្ថានទូតម៉ាឡេស៊ីសម្រាប់ចាប់ឆ្នោត និងប្រជុំបច្ចេកទេស នៅរសៀលនេះ សម្រាប់ការប្រកួតបាល់ទាត់ពានរង្វាន់ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីលើកទី២ ឆ្នាំ២០២៥ “Malaysian Ambassador’s Football Shield 2026 ” ។ លោកបានសម្តែងការដឹងគុណដោយស្មោះចំពោះក្រុមដែលចូលរួមទាំងអស់សម្រាប់ការបន្តការគាំទ្រសម្រាប់ Football Shield 2026 ហើយលោកក៏មានការកោតសរសើរយ៉ាងខ្លាំងចំពោះការចូលរួមរបស់អ្នកតំណាងក្រុម ប្រធានក្រុម និងអ្នកគ្រប់គ្រងសម្រាប់ព្រឹត្តិការណ៍ថ្ងៃនេះ ។

លោកស្រីបានបន្តថា ភាពរីករាយរបស់អ្នកលោកមានសារសំខាន់ ក្នុងការប្រកួតបាល់ទាត់ Football Shield 2025 ជាព្រឹត្តិការណ៍បង្កើត មិត្តភាពរវាងគ្នានឹងគ្នា។ ការប្រកួតកីឡាបាល់ទាត់ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ជាលើកដំបូង ឆ្នាំ២០២៤ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង របស់ស្ថានទូតក្នុងការពង្រឹងទំនាក់ទំនងសហគមន៍តាមរយៈការទូតកីឡា។ លោកទទួលស្គាល់ថា កីឡាបាល់ទាត់ជាកីឡាដែលចូលចិត្តនៅគ្រប់វប្បធម៌ និងគ្រប់មជ្ឈដ្ឋានផ្តល់នូវវេទិកាដ៏មានអត្ថន័យមួយដើម្បីនាំសហគមន៍រួមគ្នា និងកសាងមិត្តភាព។

ការប្រកួតខាងលើកនេះមាន ២៤ ក្រុមចែកចេញពី ៤ ពូល ក្នុងពូលនីមួយៗមាន ៦ ក្រុម។ ពូល A ក្រុមបាល់ទាត់ Hong Leong BANK ក្រុមបាល់ទាត់ស្ថានទូតម៉ាឡេស៊ី ក្រុមបាល់ទាត់ CAMBODIA Airway ក្រុមបាល់ទាត់ RHB BANK ក្រុមបាល់ទាត់ Sunway Medical Center និងក្រុមបាល់ទាត់ CIMB ។ ពូល B ក្រុមបាល់ទាត់ NAGAW ORLD ក្រុមបាល់ទាត់ CIH ក្រុមបាល់ទាត់ HUAWEI ក្រុមបាល់ទាត់ GXF ក្រុមបាល់ទាត់ MFAIC និងក្រុមបាល់ទាត់ BAKER TILLY
ចំណែកពូល C ក្រុមបាល់ទាត់ MAY BANK ក្រុមបាល់ទាត់ MIDEA ក្រុមបាល់ទាត់ TNB REMACO ក្រុមបាល់ទាត់ KHMER TIMES ក្រុមបាល់ទាត់ CELLCARD និងក្រុមបាល់ទាត់ BRIDGE BANK។ ពូល D ក្រុមបាល់ទាត់ CAMPU BANK ក្រុមបាល់ទាត់ OCICAA ក្រុមបាល់ទាត់ SMART AXIATA ក្រុមបាល់ទាត់ ASIA EURO UNIVERSITY ក្រុមបាល់ទាត់ Oriental BANK និងក្រុមបាល់ទាត់ Harta Packaging ៕

To Top