សោកស្តាយសំរាប់ជើង ឯកពិភពលោកបួនសម័យកាល ឥន្រ្ទីយ៌ដេក អាល្លឺម៉ង់ ហាលអាវត្រឹមវគ្គ ៣២ក្រុម ក្រោយចាញ់ ប៉ារ៉ាហ្គាយដោយបាល់កាត់សេចក្តី ប៉េណាល់ទី
ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ បានជួបការខកចិត្តយ៉ាងខ្លាំងដោយត្រូវធ្លាក់ចេញពីព្រឹត្តិការណ៍ FIFA World Cup 2026 ត្រឹមវគ្គ ៣២ក្រុមចុងក្រោយ បន្ទាប់ពីប្រកួតចាញ់ប៉ារ៉ាហ្គាយ ក្នុងវគ្គកាត់សេចក្តីបាល់ពិន័យ ១១ម៉ែត្រ លទ្ធផល ៤-៣ (ស្មើគ្នា ១-១ ក្នុងម៉ោងធម្មតានិងថែមម៉ោង ១២០នាទី) នៅកីឡដ្ឋាន Boston Stadium កាលពីយប់មិញ។

វគ្គទីមួយ ប៉ារ៉ាហ្គាយបានធ្វើការការពារយ៉ាងស្វិតស្វាញ និងបានរកគ្រាប់បាល់នាំមុខមុនដ៏ភ្ញាក់ផ្អើលនៅនាទីទី៤២ ដោយការតែតរបស់កីឡាករ Julio Enciso។

វគ្គទីពីរ អាល្លឺម៉ង់បានដាក់សម្ពាធយ៉ាងខ្លាំង រហូតរកគ្រាប់បាល់តាមស្មើ ១-១ វិញនៅនាទីទី៥៤ ដោយខ្សែប្រយុទ្ធ Kai Havertz។

ការថែមម៉ោង និង VAR នៅនាទីទី១០២ អាល្លឺម៉ង់ស្ទើរតែបានអបអរសាទរទៅហើយ នៅពេលដែល Jonathan Tah តែតបញ្ចូលទី ប៉ុន្តែត្រូវបានបដិសេធវិញដោយ VAR ព្រោះមានកំហុសឆ្គង ទៅលើអ្នកចាំទីប៉ារ៉ាហ្គាយ។

វគ្គបាល់កាត់សេចក្តី Penalties អាល្លឺម៉ង់ដែលធ្លាប់តែមានប្រវត្តិរឹងមាំលើការទាត់បាល់ប៉េណាល់ទី បែរជាត្រូវខកចិត្ត ដោយកីឡាករ Kai Havertz, Nick Woltemade និង Jonathan Tah ទាត់មិនចូល ខណៈដែល José Canale របស់ប៉ារ៉ាហ្គាយទាត់គ្រាប់ចុងក្រោយបញ្ចូលទីបានសម្រេច បញ្ជូនអាល្លឺម៉ង់ត្រឡប់ទៅផ្ទះវិញទាំងសោកសៅបំផុត។


