កីឡា

ម៉ារ៉ុក បង្កើតប្រវត្តិសាស្ត្រ ទម្លាក់ហូឡង់ ឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយនៅ World Cup 2026 ដោយបាល់កាត់ សេចក្តីប៉េណាល់ទី

​ការប្រកួតដ៏ជក់ចិត្តក្នុងវគ្គ ៣២ ក្រុមចុងក្រោយ នៃពានរង្វាន់ FIFA World Cup 2026 រវាងក្រុមជម្រើសជាតិហូឡង់ និងម៉ារ៉ុក នៅកីឡដ្ឋាន Monterrey Stadium ប្រទេសម៉ិកស៊ិក បានបញ្ចប់ទៅដោយភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីម៉ារ៉ុកបានយកឈ្នះហូឡង់ ដោយលទ្ធផលកាត់សេចក្តីបាល់ ប៉េណាល់ទី ៣-២ ស្មើគ្នា ១-១ ក្នុងការប្រកួត ១២០ នាទី។

​ខ្សែប្រយុទ្ធ Cody Gakpo បានរកគ្រាប់បាល់នាំមុខឱ្យហូឡង់នៅនាទីទី ៧២ ប៉ុន្តែដកដង្ហើមមិនទាន់ធូរស្រាលផង ខ្សែការពារ Issa Diop របស់ម៉ារ៉ុកបានតែតបញ្ចូលទីតាមស្មើ ១-១ យ៉ាងរំភើបនៅនាទីទី ៩០+១ ដែលបង្ខំឱ្យការប្រកួតឈានចូលវគ្គថែមម៉ោង ១៥នាទីពីរដង និងឈានដល់ការទាត់ប៉េណាល់ទី។

នៅក្នុងវគ្គកាត់សេចក្តីនេះ អ្នកចាំទី Yassine Bounou របស់ម៉ារ៉ុកបានជួយសង្គ្រោះបាល់យ៉ាងល្អ ហើយគឺកីឡាករ Ismael Saibari ដែលជាអ្នកទាត់បាល់ប៉េណាល់ទីចុងក្រោយបង្អស់ នាំជ័យជម្នះជាប្រវត្តិសាស្ត្រជូនម៉ារ៉ុកឡើងទៅវគ្គបន្ត ខណៈដែលហូឡង់ត្រូវហាលអាវត្រឹមវគ្គនេះ។

To Top