មាន់គោក បារាំង បំបាក់ ស៊ុយអែត ៣-០ ឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ World Cup ខណៈ Mbappé បំបែកកំណត់ត្រាថ្មី
បារាំង បានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោដោយបានយកឈ្នះលើស៊ុយអែត ក្នុងលទ្ធផល ៣-០ នៅក្នុងការប្រកួតវគ្គ ៣២ ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cup 2026 នៅកីឡដ្ឋាន New York New Jersey Stadium។
កំពូលខ្សែប្រយុទ្ធ Kylian Mbappé បានស៊ុតបាល់បញ្ចូលទីយ៉ាងស្អាត នៅចុងវគ្គទីមួយ នាទីទី ៤៥ បន្ទាប់ពីការវាយសម្រុកយ៉ាងខ្លាំង ពីសំណាក់ក្រុមបារាំង។

គ្រាប់បាល់បន្តបន្ទាប់ នៅដើមវគ្គទីពីរ នាទីទី ៥៣ ខ្សែប្រយុទ្ធវ័យក្មេង Bradley Barcola បានបន្ថែមគ្រាប់ទីពីរ មុនពេលដែល Mbappé រកបានគ្រាប់បាល់ទីពីររបស់ខ្លួន នៅនាទីទី ៧៤ ក្រោមការបញ្ជូនបាល់យ៉ាងល្អពី Michael Olise។

កំណត់ត្រាប្រវត្តិសាស្ត្រ៖ តាមរយៈ ២ គ្រាប់ក្នុងការប្រកួតនេះ Mbappé បានកើនគ្រាប់បាល់សរុបក្នុងព្រឹត្តិការណ៍ World Cup ដល់ ១៨ គ្រាប់ ដែលធ្វើឱ្យលោកតាមពីក្រោយកំណត់ត្រាគ្រប់ពេលរបស់ Lionel Messi តែ ១ គ្រាប់ប៉ុណ្ណោះ និងបានបំបែកកំណត់ត្រារកគ្រាប់បាល់បានច្រើនជាងគេក្នុងវគ្គទម្លាក់ (Knockout rounds) ផងដែរ។
ជ័យជម្នះនេះបាននាំឱ្យបារាំងឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយ ដោយត្រូវជួបប្រកួតជាមួយក្រុមជម្រើសជាតិប៉ារ៉ាហ្គាយ។


