កីឡា

Harry Kane ស្រោចស្រង់អង់គ្លេស ៖ វាយបកឈ្នះ DR Congo ២-១ ឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយ

អង់គ្លេសបានគេចផុត ពីការហាលអាវយ៉ាងប្រផិតប្រផើយ ក្នុងវគ្គ ៣២ ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cup 2026 បន្ទាប់ពីបានវាយបកយកឈ្នះ ក្រុម DR Congo ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Atlanta Stadium។

​DR Congo ក្រុមអាហ្វ្រិកមួយនេះបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល ដោយរកគ្រាប់បាល់នាំមុខតាំងពីនាទីទី ៧ ដោយកីឡាករ Brian Cipenga និងបានទប់ទល់យ៉ាងរឹងមាំរហូតដល់តង់ទី១ ។

​ខ្សែប្រយុទ្ធឆ្នើម Harry Kane បានក្លាយជាអ្នកសង្គ្រោះក្រុមអង់គ្លេស ដោយរកបានពីរគ្រាប់ម្នាក់ឯង នៅចុងវគ្គទីពីរ ពោលគឺគ្រាប់តាមស្មើ ដោយការតែតនៅនាទីទី ៧៥ និងគ្រាប់បាល់ជ័យជម្នះនៅនាទីទី ៨៦ ក្រោមការបញ្ជូនបាល់យ៉ាងល្អពីកីឡាករបម្រុង Anthony Gordon។

​ជាមួយនឹងជ័យជម្នះដ៏ស្វិតស្វាញនេះ ក្រុមរបស់លោក Thomas Tuchel នឹងត្រូវឡើងទៅជួបក្រុមម្ចាស់ផ្ទះ ម៉ិកស៊ិក នៅកីឡដ្ឋាន Azteca Stadium ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ នៅថ្ងៃចន្ទ ទី ៦ ខែកក្កដា ខាងមុខនេះ។

To Top