កីឡា

អេស្ប៉ាញ ស៊ុតបាល់បំប៉ោងសំណាញ់ទី យ៉ាងអស្ចារ្យ បិទច្រកផ្លូវរបស់បារាំង ក្នុងលទ្ធផល ២-០ ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ World Cup 2026 យ៉ាងអស្ចារ្យ

ក្រុមជម្រើសជាតិគោជល់អេស្ប៉ាញ បានកក់កៅអីឡើង ទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 បន្ទាប់ពីបានបង្ហាញទម្រង់លេងយ៉ាងល្អឥតខ្ចោះយកឈ្នះក្រុមមាន់គកបារាំង ក្នុងលទ្ធផល ២-០ នាកីឡដ្ឋាន Dallas Stadium។

​គ្រាប់ទី១ នៅនាទី ២១ ខ្សែប្រយុទ្ធ Mikel Oyarzabal បានស៊ុតបាល់ពិន័យ ១១ ម៉ែត្រ បើកការនាំមុខអោយអេស្ប៉ាញ និង ​គ្រាប់ទី២ នាទី ៥៧ ខ្សែការពារស្តាំ Pedro Porro បានបន្ថែមគ្រាប់បាល់ទីពីរយ៉ាងអស្ចារ្យ បិទច្រកផ្លូវវាយបករបស់បារាំង។

​ទោះបីជាក្រុមបារាំង ដែលមានតារាឆ្នើម Kylian Mbappé ព្យាយាមដាក់សម្ពាធយ៉ាងណាក៏ដោយ ក៏មិនអាចទម្លាយរបាំងការពារ ដ៏រឹងមាំរបស់អេស្ប៉ាញបានឡើយ ។

ជ័យជម្នះនេះបានធ្វើឱ្យអេស្ប៉ាញក្លាយជាក្រុមដំបូងគេបង្អស់ ដែលបានឡើងទៅរង់ចាំនៅវគ្គផ្តាច់ព្រ័ត្រ ដ៏រំភើបនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០២៦ នេះ។

To Top