សោកស្តាយសំរាប់ អង់គ្លេស មិនអាចសងសឹកបាន អាហ្សង់ទីនវាយបកទម្លាក់តោឡើងទៅវគ្គផ្តាច់ព្រ័ត្រ World Cup
ក្តីសង្ឃឹមសងសឹក និងការចង់ឡើងទៅវគ្គផ្តាច់ព្រ័ត្រ World Cup លើកដំបូងក្នុងរយៈពេល ៦០ ឆ្នាំរបស់ក្រុមជម្រើសជាតិ អង់គ្លេស ត្រូវរលាយបាត់បង់ទាំងសោកស្តាយ បន្ទាប់ពីចាញ់ក្រុមការពារ តំណែងជើងឯកអាហ្សង់ទីន ក្នុងលទ្ធផល ២-១ នាកីឡដ្ឋាន Atlanta Stadium ។

ទោះបីជាអង់គ្លេសមានឱកាសនាំមុខមុននៅនាទីទី ៥៥ ដោយការស៊ុតបញ្ចូលទីរបស់ Anthony Gordon ក៏ដោយ ក៏ពួកគេមិនអាចទប់ទល់នឹងសម្ពាធនៅចុងម៉ោងរបស់អាហ្សង់ទីនបានឡើយ។

Enzo Fernández បានរកគ្រាប់បាល់តាមស្មើឲ្យអាហ្សង់ទីននៅនាទីទី ៨៥ មុនពេលខ្សែប្រយុទ្ធបម្រុង Lautaro Martínez ញាក់បាល់ស៊ុតបញ្ចូលទីគ្រាប់ជ័យជម្នះនៅនាទីទី ៩០+២ បំបែកបេះដូងអ្នកគាំទ្រអង់គ្លេសទាំងស្រុង។
ជ័យជម្នះនេះបានធ្វើឲ្យ អាហ្សង់ទីន 🇦🇷ឡើងទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World Cup 2026 ដើម្បីការពារតំណែងជើងឯក ដោយត្រូវប្រឈមមុខជាមួយ អេស្ប៉ាញ 🇪🇸 នៅថ្ងៃទី ១៩ ខែកក្កដា ខាងមុខនេះ ខណៈដែល អង់គ្លេស 🏴 ត្រូវធ្លាក់ទៅលេងជំនួបដណ្តើមចំណាត់ថ្នាក់លេខ ៣ វិញ។










