Manchester United តាមស្មើ Fulham ទាំងត្រដាបត្រដួស ស្របពេលទម្រង់លេង នៅតែបន្តដុនដាបខ្លាំង
បរទេស ៖ ក្រុមបិសាចក្រហម Manchester United បានបន្តខកខាន ការស្វែងរកជ័យជម្នះជាលើកទី៣ ជាប់ៗគ្នា នៅក្នុងក្របខ័ណ្ឌ Premier League បន្ទាប់ពីប្រកួតស្មើជាមួយក្រុម Fulham ក្នុងលទ្ធផល ១-១ នៅឯកីឡដ្ឋាន Craven Cottage នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន The 42 ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ។

ការបង្ហាញទម្រង់លេងដ៏ទន់ខ្សោយ និងខ្វះភាពរស់រវើកនេះ បានធ្វើឱ្យក្រុមដែលដឹកនាំដោយលោក Michael Carrick ត្រូវធ្លាក់ទៅឈរនៅតំបន់ពាក់កណ្តាល ខាងក្រោមនៃតារាងចំណាត់ថ្នាក់ មុនពេលលីគត្រូវផ្អាកបណ្តោះអាសន្ន សម្រាប់ការប្រកួតអន្តរជាតិ។
គ្រាប់បាល់នាំមុខរបស់ Fulham កើតចេញពីកំហុសស៊ុតបញ្ចូលទីខ្លួនឯង (Own goal) ដែលកត់ត្រាដោយខ្សែការពារ Lisandro Martinez ប៉ុន្តែវាគឺជាកំហុសរួមគ្នាជាមួយអ្នកចាំទី Senne Lammens។ ហេតុការណ៍នេះផ្តើមចេញពីការបាត់បង់បាល់របស់កីឡាករ Matheus Cunha ទៅឱ្យ Calvin Bassey។ អ្នកចាំទី Lammens បានប្រើជើងទប់ការស៊ុតរបស់ Bassey យ៉ាងចម្លែក មុនពេលភ្លាត់ស្នៀតរបូតបាល់ចូលទីខ្លួនឯងនៅពេលដែល Martinez បញ្ជូនបាល់ត្រឡប់មកឱ្យវិញ។
បន្ទាប់ពីមានកំហុសបាត់បង់បាល់ខាងលើ កីឡាករចំណូលថ្មី/ខ្សែប្រយុទ្ធ Matheus Cunha បានលាងកំហុសរបស់ខ្លួនវិញដោយស៊ុតបញ្ចូលទីតាមស្មើនៅនាទីទី៨៩។ ការស៊ុតនេះបានប៉ះទៅលើខ្សែការពារ David Affengruber របស់ Fulham ប្តូរទិសដៅចូលទី ដែលជួយសង្គ្រោះ Man United ពីការទទួលរងបរាជ័យ ៣លើកជាប់គ្នាក្នុងមួយសប្តាហ៍។
ផ្អែកលើទម្រង់លេង ក្រុម Fulham ពិតជាស័ក្តិសមនឹងទទួលបានជ័យជម្នះ ដែលវាគួរតែជាជ័យជម្នះលើកដំបូងរបស់លោក Alvaro Arbeloa ក្នុងនាមជាអ្នកចាត់ការទូទៅនៅ Premier League។
អ្នកចាំទីរបស់ក្រុម Fulham រូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អ ដោយបានសង្គ្រោះបាល់គ្រោះថ្នាក់ជាច្រើន រួមមានការស៊ុតពីចម្ងាយរបស់ Martinez ការហក់សង្គ្រោះបាល់របស់ Bryan Mbeumo និងការស៊ុតរបស់ Cunha មុនពេលរបូតគ្រាប់បាល់នៅចុងម៉ោង។
ប្រែសម្រួល៖ គីរី
