ភ្នំពេញ៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជេីងគោកមេបញ្ជាការកងពលតូចលេខ៧០ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជេីងគោក បានអញ្ជេីញជាគណៈធិបតី ក្នុងកម្មពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញបាញ់កាំភ្លេីងដៃ កងទ័ពជេីងគោក អាស៊ាន (AARM32/2022) និងវគ្គបំប៉នគ្រូបង្គោលបច្ចេកទេសអាវុធថ្មេីរជេីង នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទ តេជោសែន ភ្នំធំម្រះព្រៅ។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានសម្តែងនូវការកោតសរសេីរ ចំពោះលទ្ធផលរបស់សិក្ខាកាមវគ្គបំប៉នជំនាញបាញ់កាំភ្លេីងដៃ កងទ័ពជេីងគោក អាស៊ាន និងវគ្គបំប៉នគ្រូបង្គោលបច្ចេកទេសអាវុធថ្មេីរជេីងដែលបានខិតខំហ្វឹកហ្វឺនរៀនសូត្រ ចាប់តាំងពីថ្ងៃបេីកវគ្គ រហូតដល់បញ្ចប់វគ្គ ដោយទទួលបានលទ្ធផលជោគជ័យ ក្នុងការសិក្សា និងសុវត្តិភាព។ លោកមេបញ្ជាការកងពល បានមានប្រសាសន៍បន្ថែមទៀតថា កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកវិស័យហ្វឹកហ្វឺន គឺជាការងារដ៏មានសារៈសំខាន់ចាំបាច់ ដេីម្បីឆ្លេីយតបទៅនឹងការអនុវត្តផែនការ កែទម្រង់របស់ខ្លួន។ ក្នុងន័យនេះ ការងារហ្វឹកហ្វឺនគឺជាកិច្ចការអធិភាព ដែលត្រូវដំណេីរការដូចភ្លៀងរលឹម ដេីម្បីចូលរួមចំណែក អនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តការពារជាតិរបស់រាជរដ្ឋាភិបាល ឲ្យទទួលបានជោគជ័យ។ ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានអំពាវនាវដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រេីប្រាស់ជាផ្លូវការ អគាររដ្ឋបាល សាលប្រជុំ នៃទីស្តីការក្រសួងការពារជាតិ ត្រូវផ្តួចផ្តេីមការពាររបបរាជានិយម ការពាររាជបល័ង្គ ការពារព្រះមហាក្សត្រ ហេីយរាល់ការប៉ុនប៉ងផ្តួលរលំ និងការប្រមាថព្រះមហាក្សត្រ គឺមិនអាចលេីកលែងបាន ហេីយត្រូវបន្តគាំទ្រ ឯកឧត្តមហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត៕
ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការងកងទ័ពជើងគោក និងជាមេបញ្ជាការ កងពលតូចលេខ៧០ រសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ បានសម្តែងការស្វាគមន៍ ចំពោះដំណើរទស្សនកិច្ ចរបស់លោកឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹនគឿង ដោយបានបង្ហាញពីទំនាក់ទំនងជិតស្និទ្ធ ជាប្រវត្តិសាស្ត្រ រវាងកងទ័ពប្រទេសទាំងពីរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការអញ្ជើញបំពេញទស្សនកិច្ច នៅកងពលតូចលេខ៧០។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ និងមេបញ្ជាការរង នាយទាហាន នាយទាហានរង ព្រមទាំងពលទាហានទាំងអស់ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានប្រកាសគាំទ្រចំពោះគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយឧត្តមគតិស្នេហាជាតិ ដ៏ជ្រាលជ្រៅរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ឲ្យប្រធានព្រឹទ្ធសភា,...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ស្អែកនេះ នឹងរៀបចំដំណើរការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជម្រុញ ប្រភេទ Astra zeneca ជូនកងទ័ព និងគ្រួសារកងទ័ព ។ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានអះអាងទៀតថា...
ភ្នំពេញ៖ កងពលតូចលេខ៧០ បានរៀបចំចាក់វ៉ាក់សាំងដូសទី១ ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត អាយុចាប់ពី១៨ឆ្នាំឡើង នៅតាមក្រុង ស្រុក នៃខេត្តព្រះសីហនុ។ ការចាក់វ៉ាក់សាំងនេះ ធ្វើឡើងនៅ ៣ទីតាំងនេះ មានដូចជា៖ ទី១៖ អនុវិទ្យាល័យ សម្តេច ឪ ទី២៖ សាលាបឋមសិក្សា វិទ្យាល័យ...
ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ កងពលតូចលេខ៧០ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បានអញ្ជើញចូលរួមកិច្ចប្រជុំ ប្រុងប្រៀបរៀបចំផែនការ យុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ តាមរយៈប្រព័ន្ធវីដេអូ Conference ( Zoom Meeting )...
ភ្នំពេញ ៖ មេបញ្ជាការកងពលតូចលេខ៧០ នៅព្រឹកថ្ងៃទី៤ ខែមិនា ឆ្នាំ ២០២១នេះ បានរៀបចំបិទវគ្គ ហ្វឹកហ្វឺនបំប៉នលំហាត់របៀបបច្ចេកទេស អាវុធថ្មើជើងនិងឋានលេខាក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក នៅសាលាហ្វឹកហ្វឺនតេជោសែនជុំគិរី ។ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មានប្រសាសន៍ថា ការងារហ្វឹកហ្វឺន បានដើរតួនាទីជាយុទ្ធសាស្រ្តយ៉ាងសំខាន់...