ភ្នំពេញ ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃ២១ មេសា បានជួបពិភាក្សាការងារទ្វេភាគីប្រកបដោយផ្លែផ្កាជាមួយ លោក វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសប្រមុខការទូតរូបនេះកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដោយភាគីទាំងពីរបន្តជំរុញប្រតិបត្តិការត្បូងពេជ្រ...
ភ្នំពេញ ៖ ប្រជាជនកម្ពុជា-ចិន ជាពិសេសយុវជន ពិតបានដើរតួនាទីសំខាន់ណាស់ ក្នុងការជំរុញឱ្យទំនាក់ទំនង ទៅវិញទៅមក ឱ្យកាន់តែរឹងមាំថែមទៀត ខណៈដែលទំនាក់ទំនង ប្រទេសយើងទាំងពីរ កំពុងឈានដល់ចំណុចល្អលើគ្រប់វិស័យ ។ លោកបណ្ឌិត កៅមុយ ថង អ្នកវិភាគនៅកម្ពុជា បានបញ្ជាក់ថា មកដល់ពេលនេះ ទំនាក់ទំនងកម្ពុជាចិន គឺជាទំនាក់ទំនងមួយ ឈានទៅដល់ ទំនាក់ទំនងមិត្តភាព...
ភ្នំពេញ៖ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤នេះ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី និងលោកស្រី Zhong Jie ទីប្រឹក្សានៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង អនុវត្តគម្រោងជួសជុលកែលម្អ អគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមហិរញ្ញប្បទានឥតសំណង ដែលមានទំហំទឹកប្រាក់ចំនួន ៥៣,២លានយ័ន។...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែធ្នូឆ្នាំ២០២៣ វិទ្យុមិត្តភាពកម្ពុជាចិនបានសហការជាមួយ អគ្គលេខាធិរដ្ឋានព្រឹទ្ធសភារៀបចំពិព័រណ៍ស្ដីពីសមិទ្ធផលនៃខួប១០ឆ្នាំនៃការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” រវាងកម្ពុជានិងចិននិងកិច្ចសំណេះសំណាល”ប្រិយមិត្ត” អបអរសាទរខួបគម្រប់១៥ឆ្នាំនៃការបង្កើតវិទ្យុមិត្តភាពកម្ពុជាចិន នៅសាលសិក្ខាសាលាព្រឹទ្ធសភា។ កញ្ញា Yao Shiya ប្រធានគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជាចិនប្រចាំរាជធានីភ្នំពេញ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានឱ្យដឹងថា៖ កម្មវិធីនេះ រៀបឡើងក្នុងគោលបំណង បង្ហាញនូវការតាំងពិព័រណ៍ស្ដីពីសមិទ្ធផលនៃខួបគម្រប់១០ឆ្នាំ នៃការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”រវាងកម្ពុជានិងចិន ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ស្ថានទូតចិនប្រចាំនៅកម្ពុជា និង ក្រសួងព័ត៌មាន។ កញ្ញាបញ្ជាក់ថា...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ បានជួបប្រជុំទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ ហឺ វ័យទុង ( He Weidong ) អនុប្រធានទី២ គណៈកម្មាធិការយោធាមជ្ឈិមបក្ស នៃសាធារណរដ្ឋប្រជាមានិតចិន ដោយបានពិភាក្សាអំពីទំនាក់ទំនងមិត្តភាព ចិន-កម្ពុជា...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារ នៅថ្ងៃទី២៣ វិច្ឆិកា នេះ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា និងលោកស្រី សិន យេយេ អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន មានជំនឿថា អ្នកវិនិយោគ ឬអ្នកទេសចរចិន នឹងមកវិនិយោគ និងទស្សនានៅកម្ពុជា កាន់តែច្រើនឡើងថែមទៀត។ ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានោះ ភាគីទាំងពីរ...
សៀមរាប៖ ថ្ងៃទី ១៧ ខែវិច្ឆិកា ព្រឹត្តិការណ៍ “ដំណើរភាពយន្តចល័តកម្ពុជា-ចិនដ៏ ឆ្នើមលើក ទី ៧ ” ដែល សហការ រៀបចំ ដោយ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍ មជ្ឈិមចិន ស្ថានទូត ចិន ប្រចាំ នៅ កម្ពុជា និង...
ភ្នំពេញ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងភាគីរដ្ឋសភាចិនបេ្តជ្ញារួមគ្នា ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ មិត្តភាពដែកថែប កម្ពុជា-ចិន ជាពិសេសឈានទៅសម្រេចឲ្យបាន នូវការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិនដែលមានស្តង់ដារខ្ពស់ មានលក្ខណៈយុទ្ធសាស្ត្រ ភាពជឿជាក់ ទុកចិត្តគ្នា និងយូរអង្វែង ស្របតាមកិច្ចព្រមព្រៀងថ្នាក់ដឹកនាំ ប្រទេសទំាងពីរបានដាក់ចេញ។ ការប្តេជ្ញានេះខណៈលោក លូវ ឈីនជៀន ប្រធានគណៈកម្មការកិច្ចការបរទេស នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន...
ភ្នំពេញ ៖ ភាគីកម្ពុជា-ចិន បានឯកភាពគ្នាផ្តួចផ្តើមនូវ សកម្មភាពជាក់ស្តែងនានា ដើម្បីប្រារព្ធ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន» នៅឆ្នាំ២០២៤ ដើម្បីសំដៅជំរុញកំណើនទេសចរចិន មកទស្សនាកម្ពុជាឲ្យកាន់តែច្រើនថែមទៀត ។ ការឯកភាពគ្នានេះធ្វើឡើងក្នុងជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសកម្ពុជា ជាមួយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣...
ភ្នំពេញ៖ លោក ស៊ី ជីនពីង បានឯកភាពលើគំនិតផ្តួចផ្តើមរបស់ សម្តេធធិបតី ហ៊ុន ម៉ាណែត ក្នុងការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន កម្ពុជា-ចិន ដែលជាគន្លឹះជួយជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍, ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរឲ្យកាន់តែសកម្ម និងរស់រវើក។ ការឯកភាពរវាងថ្នាក់ដឹកនាំទាំងពីរនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ក្នុងពេលសម្តេចធិបតី...