ភ្នំពេញ ៖ ភាគីកម្ពុជា-ចិន បានឯកភាពគ្នាផ្តួចផ្តើមនូវ សកម្មភាពជាក់ស្តែងនានា ដើម្បីប្រារព្ធ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន» នៅឆ្នាំ២០២៤ ដើម្បីសំដៅជំរុញកំណើនទេសចរចិន មកទស្សនាកម្ពុជាឲ្យកាន់តែច្រើនថែមទៀត ។ ការឯកភាពគ្នានេះធ្វើឡើងក្នុងជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសកម្ពុជា ជាមួយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣...
ភ្នំពេញ៖ លោក ស៊ី ជីនពីង បានឯកភាពលើគំនិតផ្តួចផ្តើមរបស់ សម្តេធធិបតី ហ៊ុន ម៉ាណែត ក្នុងការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន កម្ពុជា-ចិន ដែលជាគន្លឹះជួយជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍, ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរឲ្យកាន់តែសកម្ម និងរស់រវើក។ ការឯកភាពរវាងថ្នាក់ដឹកនាំទាំងពីរនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ក្នុងពេលសម្តេចធិបតី...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីចិន បានឯកភាព កំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដែលជាមូលដ្ឋាននៃការលើកកម្ពស់វិស័យទេសចរណ៍ និងការតភ្ជាប់រវាងប្រទេស និងប្រទេស។ ក្នុជំនួបទ្វេភាគីនៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ លោក...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីចិន បានអញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា និងកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាល និងរដ្ឋាភិបាល លើឯកសារសំខាន់ៗចំនួន ៨ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ។...
ភ្នំពេញ៖ លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានចេញលិខិតចំហ ដោយបានច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី ក្នុងន័យមូលបង្កាច់ ទំនាក់ទំនងកម្ពុជា-ចិន។ ការចេញមុខច្រានចោលនេះ ធ្វើឡើងបន្ទាប់ពីវិទ្យុអាស៊ីសេរី បានចុះផ្សាយអត្ថបទមួយ ក្រោមចំណងជើង «ឥទ្ធិពលចិន កំពុងគ្របដណ្ដប់លើវិស័យ សារព័ត៌មាននៅកម្ពុជា»។ លោក សយ សុភាព ចាត់ទុកការមួលបង្កាច់នេះ...
ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអគ្គរដ្ឋបាលគយចិន បានចុះហត្ថលេខាលើពិធីសារ ស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅចិន កាលពីថ្ងៃទី១៥ កញ្ញា កន្លងទៅ ។ បើតាមការគូសបញ្ជាក់ពីលោកស្រី អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២០ ខែកញ្ញា...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញការ ឯកភាពគ្នា ធ្វើឱ្យស៊ីជម្រៅនូវការបន្ស៊ីគ្នា ជាយុទ្ធសាស្ត្រ រវាងយុទ្ធសាស្តបញ្ចកោណនិងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ និងផ្តោតលើការអភិវឌ្ឍកិច្ចសហប្រតិបត្តិការត្បូង ពេជ្រ ដែលមានវិស័យអាទិភាពចំនួន៦។ យោងតាម សេចក្តីប្រកាសរួម រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានឱ្យដឹងថា ភាគីទាំងពីរឯកភាពគ្នា ធ្វើឱ្យស៊ីជម្រៅនូវការបន្ស៊ីគ្នា ជាយុទ្ធសាស្ត្ររវាងយុទ្ធសាស្ត បញ្ចកោណ និងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ និងផ្តោតលើការអភិវឌ្ឍកិច្ចសហប្រតិបត្តិការត្បូង...
ភ្នំពេញ៖ នៅចំពោះមុខ ការប្រែប្រួលស្ថានការណ៍ និងភូមិសាស្រ្តនយោបាយ នៅក្នុងតំបន់និងសកលលោក រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ ប្រឆាំងការជ្រៀតជ្រែកពីខាងក្រៅ និងបដិវត្តន៍ពណ៍។ យោងតាមសេចក្តីប្រកាសរួម រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានឱ្យដឹងថា ភាគីចិនបានបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងប្រយោជន៍នៃការអភិវឌ្ឍ ខណៈបញ្ចាក់ពីការប្រឆាំង ដាច់ខាត ចំពោះការជ្រៀតជ្រែក...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាចម្រុះ ប្រធានគណៈកម្មការដឹកនាំធ្វើលំហាត់ និងសមយុទ្ធនានាក្នុងកងយោធពលខេមរភូមិន្ទ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញបើកសមយុទ្ធ ទេវតាសន្តិភាពឆ្នាំ២០២៣ កម្ពុជា-ចិន នៅបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ប្រទេសកម្ពុជា។ សមយុទ្ធទេវតាសន្តិភាព-ឆ្នាំ២០២៣នេះ បានរៀបចំក្រោម ប្រធានបទ «ប្រតិបត្តិការសង្គ្រោះសុខាភិបាលមនុស្សធម៌អន្តរជាតិ រួមគ្នានៅតំបន់...
ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ចាវ ឡឺជី ប្រធានសភាតំណាងប្រជាជនទូទាំងប្រទេស បានប្តេជ្ញា សហការគ្នាក្នុងនាមជាមិត្តល្អ និងបន្តសាមគ្គីទប់ទល់ នូវរាល់ការប៉ុនប៉ង ជ្រៀតជ្រែកពីខាងក្រៅ ។ ការប្តេជ្ញារបស់ថ្នាក់ដឹកនាំទាំងពីរខាងលើនេះ ធ្វើឡើងក្នុងជំនួបរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ចាវ...