ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ រាជបណ្ឌិត្យសភាកម្ពុជា សង្គមស៊ីវិលនិងយុវជន បង្ហាញក្តីរំពឹងថា ការដឹកនាំរបស់រាជរដ្ឋាភិបាល អាណត្តិថ្មី ដែលមានលោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នឹងបន្តជំរុញ ទំនាក់ទំនងកម្ពុជា-ចិនឲ្យកាន់តែរឹងមាំលើគ្រប់វិស័យ ។ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថាន ទំនាក់ទំនង អន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា...
ភ្នំពេញ៖ លោក វ៉ាង យី សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញជំហប្ដេជ្ញា បន្តផ្ដល់ការគាំទ្រលើវិស័យសំខាន់ៗ របស់កម្ពុជា។ នៅក្នុងដំណើរទស្សនកិច្ច មុនរដ្ឋាភិបាលកម្ពុជាថ្មី លេចចេញជារូបរៀងជាផ្លូវការ ក្នុងជំនួបជាមួយ លោក ហោ ណាំហុង នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ លោក...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ជាថ្មីអំពីការប្ដេជ្ញាចិត្តដ៏មុតមាំ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រកម្ពុជា-ចិន ដើម្បីជាផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ ដែលរួមចំណែកដល់សន្ដិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។ តាមរយៈសារលិខិតថ្លែងអំណរគុណផ្ញើជូនលោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីចិនផ្ញើសារលិខិតពីរដ្ឋធានីប៉េកាំង អបអរសាទរជ័យជម្នះជាថ្មី របស់គណបក្សប្រជាជនកម្ពុជា...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា យុទ្ធសាស្រ្ត ឬគំនិតផ្ដួចផ្ដើមផ្លូវនិងខ្សែក្រវ៉ាត់ របស់ចិន (BRI) និង ការដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ ដឹកនាំ ដោយសម្តេចតេជោ ហ៊ុន សែន គឺជាបងប្អូនបង្កើត។ តាមរយៈគណនីហ្វេសប៊ុក...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ កម្ពុជា មានព្រះរាជឱង្ការថា ក្នុងកាលៈទេសៈ នៃការប្រែប្រួល ស្ថានការណ៍ ពិភពលោក ដែលកំពុងកើតមាន ព្រះអង្គមានទំនុកចិត្តយ៉ាងមុតមាំថា ចំណងមិត្តភាពកម្ពុជា-ចិន នៅតែរឹងមាំនិង បន្តអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ខណៈការថែរក្សាទំនាក់ទំនងមិត្តភាពដែកថែប ដែលជារតនសម្បត្តិ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ក្នុងកាលៈទេសៈ នៃការប្រឈមបញ្ហាធំៗ នៅក្នុងពិភពលោក គឺយុទ្ធសាស្ត្រទំនាក់ទំនងកម្ពុជា-ចិន ពិតជាមានសារៈសំខាន់ ជាងពេលណាៗទាំងអស់។ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី៦៥ នៃការបង្កើតទំនាក់ទំនង ការទូតរវាងកម្ពុជា-ចិន សម្ដេចតេជោ បានលើកឡើងថា ទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៨ ប៉ុន្តែតាមពិតចំណងទាក់ទងជាប្រពៃណីនេះ បានកើតមានតាំងពីរាប់សតវត្សរ៍មុនមកម្ល៉េះ។...
មិត្តភាពកម្ពុជា-ចិន ដែលមានប្រវត្តិសាស្ត្រជិតពីរពាន់ឆ្នាំបានវិវឌ្ឍរីកចម្រើននិងស៊ីជម្រៅជាបន្តបន្ទាប់ទោះសម័យកាលមានការផ្លាស់ប្តូរបែបណាឬនិម្មាបនកម្មពិភពលោកមានការប្រែប្រួលយ៉ាងណាក្តី ។ របត់ដ៏ធំបំផុត នៃទំនាក់ទំនងរវាងកម្ពុជា និងចិន គឺការបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ១៩៥៨ ដែលបានចង្អុលបង្ហាញទិសដៅសម្រាប់ការអភិវឌ្ឍនៃប្រទេសទាំងពីរនិងពង្រឹងនិងពង្រីក ចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរស្របតាមគោលការណ៍សមភាព មិត្តភាព គោរពគ្នា និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ។ រយៈពេល ៦៥ ឆ្នាំកន្លងមកនេះ ប្រជាជននៃប្រទេសទាំងពីរកម្ពុជានិងចិនបានរួមសុខរួមទុក្ខនិងជួយយកអាសាគ្នាទៅវិញទៅមក ដែលធ្វើឱ្យចំណងមិត្តភាពស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ...
«អក្សរសិល្ប៍ជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គម» ជាទឡ្ហីករណ៍ដែលបានគូសរំលេចពីទំនាក់ទំនងការទូតជាប្រពៃណីរវាងកម្ពុជានិងចិន ដែលមានតាំងពីសតវត្សរ៍ទី៣តាមរយៈអត្ថបទសំណេររបស់លោក កាំង ថៃ និងលោក ជូ យីង ហើយត្រូវបានប្រវត្តិវិទូនានានៅទូទាំងពិភពលោកសុទ្ធតែបានយល់ស្របគ្នា។ លើសពីនេះប្រវត្តិវិទូក្នុងលោកក៏បានឯកភាពពីកំណត់ហេតុនាសតវត្សរ៍ទី១៣របស់លោក ជីវ តាក្វាន់ ស្តីពីប្រពៃណីទំនៀមទម្លាប់អ្នកស្រុកចេនឡាដែលបានឆ្លុះបញ្ចាំងពីភាពរឹងមាំ នៃទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ កម្ពុជានិងចិន។ ស្នាដៃនៃកំណត់ហេតុនេះត្រូវបានបកប្រែពីភាសាចិន ទៅជាភាសានានាជាច្រើនដើម្បីចូលរួមចែករំលែកកាន់តែទូលំទូលាយ ពីពុទ្ធិមហាសាលនៃគំរូភាពទំនាក់ទំនងមិត្តភាពកម្ពុជានិងចិន។ «ផឹកទឹកត្រូវនឹកដល់ប្រភព ជ្រកក្រោមម្លប់ត្រូវនឹកដល់អ្នកដាំដុះ» ជាភាសិតដែលមានតម្លៃសច្ចធម៌សម្រាប់យល់ដឹងកាន់តែច្បាស់ ពីទំនាក់ទំនងការទូតរយៈពេល៦៥ឆ្នាំកន្លងមករវាងព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានអះអាងថា ក្នុងក្របខណ្ឌទ្វេភាគីកម្ពុជា-ចិន បានខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដល់កម្រិតកំពូលក្លាយជា «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» និងដាក់ចេញនូវសេចក្តីថ្លែងការណ៍រួម ស្តីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ឆ្នាំ២០២៤-២០២៨។ ក្នុងកិច្ចប្រជុំជាន់ខ្ពស់លើកទី១ នៃវេទិកា ស្តីពីសកម្មភាពសកលសម្រាប់ការអភិវឌ្ឍរួម តាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចតេជោជឿជាក់ថា...
ភ្នំពេញ ៖ ដើម្បី អបអរសាទរ ខួបគម្រប់ ១០ឆ្នាំ នៃការលើកឡើងនូវ គំនិតផ្ដួចផ្ដើម ខ្សែក្រវាត់និងផ្លូវ និង ខួបគម្រប់ ៦៥ឆ្នាំ នៃ ការ បង្កើត ចំណងការទូត កម្ពុជា-ចិន ក្រសួង វប្បធម៌និងវិចិត្រ សិល្បៈ សមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន...