ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានប្រកាសផ្តល់ជំនួយដល់រាជរដ្ឋាភិបាលកម្ពុជា ប្រមាណ ៥១.៣លានដុល្លារអាមេរិក សម្រាប់ការអនុវត្តលើគម្រោងសំខាន់ៗចំនួន៤។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស បានឱ្យដឹងថា ការផ្តល់ហិរញ្ញប្បទានឥតសំណងនេះ បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក គីស៊ីដា...
ភ្នំពេញ៖ បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន -ជប៉ុន លើកទី២៥ រួច សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញទទួលជួបពិភាក្សា ការងារជាមួយ លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន នៅសណ្ឋាគារសុខាភ្នំពេញ ។
ភ្នំពេញ៖ លោក យូន សុកយ៉ល (Yoon Suk-yeol) ប្រធានាធិបតីកូរ៉េខាងត្បូង បានធ្វើការសន្យាថា នឹងបង្កើនជំនួយបន្ថែមទៀត សម្រាប់ជួយដល់កម្ពុជា ក្នុងការអភិវឌ្ឍ ជាពិសេសកូរ៉េ នឹងជំរុញអ្នកវិនិយោគមកកម្ពុជាបន្ថែមទៀត នៅពេលខាងមុខ និងពង្រឹងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែរឹងមាំបន្ថែមទៀត ។ ការលើកឡើងរបស់លោក ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានប្ដេជ្ញាធ្វើកិច្ចការរួមគ្នា ដើម្បីភាពជោគជ័យ នៃភាពជាប្រធានអាស៊ាន របស់កម្ពុជា ។ ការប្ដេជ្ញានេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង លោក ប្រាក់ សុខុន និងលោក...
ភ្នំពេញ ៖ កម្ពុជា-ជប៉ុន បានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការ លើវិស័យ ការពារជាតិ ឲ្យកាន់តែស៊ីជម្រៅ និងបើកទូលាយ ជាពិសេសតាម រយៈការផ្លាស់ប្ដូរទស្សនៈ លើការវាយតម្លៃស្ថានភាពតំបន់ និងពិភពលោក ។ នេះបើតាមការបញ្ជាក់ របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក គីស៊ី ណូប៊ុអូ (KISHI...
ភ្នំពេញល៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងបញ្ជាក់ថា ទោះបីជាមានការរាតត្បាត នៃជំងឺកូវីដ ក៏ដោយ ក៏ចំណងមិត្តភាពភាតរភាព និងកិច្ចសហប្រតិបត្តិការពហុភាគី រវាងកម្ពុជា-ជប៉ុន នៅតែស្ថិតស្ថេរ និងបន្តរីកចម្រើន ដោយសារការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់ប្រទេសទាំងពីរ ក្នុងការ អភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ។ ក្នុងឱកាសអញ្ជើញ ចុះហត្ថលេខាលើលិខិតប្តូរសារ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តឱ្យកងទ័ពកម្ពុជា-ជប៉ុន បន្តកិច្ចសហប្រតិបត្តិការជាមួយ នឹងកម្មវិធីដែលមានស្រាប់ យកចិត្តទុកដាក់ជាពិសេស លើការហ្វឹកហ្វឺនរួមគ្នា ក្នុងការសង្គ្រោះបន្ទាន់ ពីគ្រោះមហន្តរាយ និងទប់ស្កាត់អំពើភេរវកម្ម ។ ក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ លោក...
ភ្នំពេញ ៖ នៅរសៀលថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០២២នេះ ក្រោយពីជំនួបទ្វេភាគី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក Kishida Fumio នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីចុះហត្ថលេខា លើអនុស្សារណៈ នៃការយោគយល់គ្នា រវាងក្រសួងធនធានទឹក និងឧតុនិយម...
ភ្នំពេញ ៖ លោក Kishida Fumio នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន បានប្រកាសគាំទ្រអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ ព្រមទាំង បន្តផ្តល់ជំនួយសម្បទាន ក្នុងការអភិវឌ្ឍកំពង់ផែនេះ ជាបន្តទៀត។ ក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ លោក Kishida Fumio...
ភ្នំពេញ៖ កម្ពុជា និងជប៉ុន នៅតែមានក្តីកង្វល់ ជុំវិញការកើតឡើងនូវអំពើហិង្សា ក្នុងប្រទេសមីយ៉ាន់ម៉ា ហើយនាយករដ្ឋមន្ត្រីកម្ពុជា-ជប៉ុន ឯកភាពគ្នាទាមទារ ឱ្យមានការជំរុញសកម្មភាព ជាក់ស្តែងនានា ដើម្បីអនុវត្តន៍ «ការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច» ដែលសម្រេចបាន នៅក្នុងកិច្ចប្រជុំ ថ្នាក់ដឹកនាំអាស៊ាន ។ យោងតាមសេចក្តីថ្លែងការណ៍រួម រវាងកម្ពុជា និងជប៉ុន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ...