សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ថា ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ បានរាយការណ៍កាលពីថ្ងៃពុធថា យ៉ាងហោចណាស់មនុស្សចំនួន០៩នាក់បាត់បង់ជីវិត និង០៨នាក់ផ្សេងទៀតបានរងរបួស នៅក្នុងឧប្បត្តិហេតុរលំបាក់អគារ០១កន្លែង នៅភាគនីរតីនៃប្រទេសកូរ៉េខាងត្បូង ។ អគារដែលមានកម្ពស់៥ជាន់ ស្ថិតក្រោមការកម្ទេចចោលដែលគេមិនរំពឹងថា ដួលរលំ កាលពីរសៀលថ្ងៃពុធ នៅក្រុង ។ Gwangju ស្ថិតនៅភាគនីរតីនៃប្រទេស ហើយត្រូវបានគេរាយការណ៍ថា...
សេអ៊ូល៖ អគ្គកុងស៊ុលថ្មីរបស់កូរ៉េខាងត្បូង នៅអូសាកាបានឲ្យដឹងថា លោកនឹងខិតខំ ជួយពង្រឹងការយល់ដឹងរបស់ជប៉ុន អំពីប្រទេសកូរ៉េខាងជើង តាមរយៈការចាប់យកជំនាញ របស់លោកលើប្រទេសនេះពីព្រោះបញ្ហានេះ គឺជាផ្នែកមួយដែលប្រទេសទាំងពីរ អាចសហការគ្នាបាន។ នៅក្នុងបទសម្ភាសន៍មួយកាលពីសប្តាហ៍មុន នៅមុនពេលចាកចេញ ទៅប្រទេសជប៉ុន លោក Cho Seong Ryoul បានលើកឡើងថា ទោះបីជាចំណងទំនាក់ទំនងរវាងជប៉ុន និងកូរ៉េខាងត្បូង កាន់តែយ៉ាប់យ៉ឺនដោយសារសំណងក្នុងពេលមានសង្គ្រាម និងបញ្ហាផ្សេងទៀតក៏ដោយ...
សេអ៊ូល៖ បណ្ដាញឃោសនារបស់កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការបដិសេធ និងរិះគន់ចំពោះការសម្រេចចិត្តរបស់កូរ៉េខាងត្បូង ក្នុងការចូលរួមក្នុងសមយុទ្ធទ័ពអាកាសដឹកនាំដោយ សហរដ្ឋអាមេរិកប្រចាំឆ្នាំជាមួយជប៉ុន។ មុននេះកងទ័ពអាកាសបានប្រកាស ពីផែនការរបស់ខ្លួនក្នុងការបញ្ជូនយន្តហោះចម្បាំងធុន F-15K យន្តហោះដឹកទំនិញ និងកងទ័ពរាប់សិបនាក់ ទៅកាន់សមយុទ្ធទង់ក្រហមអាឡាស្កា 21-2 ដែលគ្រោងនឹងធ្វើឡើងនៅអាឡាស្កា នៅដើមសប្តាហ៍ក្រោយនេះ។ វេបសាយឃោសនារបស់កូរ៉េខាងជើង បានចុះផ្សាយថា“ ធាតុពិតគឺថាយោធាកូរ៉េខាងត្បូងកំពុងឆ្លងកាត់ភ្លើង និងទឹក សម្រាប់សហរដ្ឋអាមេរិក ដែលឈ្លក់វង្វេងនឹងធ្វើតាមផែនការរបស់ខ្លួន...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ថា មានករណីបន្ថែមទៀតនៃជំងឺកូវីដ-១៩ចំនួន៦៨១នាក់ គិតត្រឹមពាក់កណ្តាលអធ្រាតថ្ងៃពុធ ធៀបនឹងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់ ១៤២.១៥៧នាក់ ។ ករណីឆ្លងប្រចាំថ្ងៃបានកើនឡើងពី ៦៧៧នាក់ កាលពីថ្ងៃមុន ដែលនៅថេររយៈពេល ២ថ្ងៃលើសពី៦០០នាក់ ។ ករណីឆ្លងជំងឺប្រចាំថ្ងៃគិតជាមធ្យម...
សេអ៊ូល៖ កិច្ចប្រជុំកំពូលសកលស្តីពីអាកាសធាតុ និងកំណើនប្រកបដោយចីរភាព បានចាប់ផ្តើមធ្វើនៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យដោយ ប្រទេសម្ចាស់ផ្ទះកំពុងស្វែងរក តួនាទីកាន់តែធំនៅក្នុងវិស័យនេះ។ យោងតាមសារព័ត៌មាន Yonhap ចេញផ្សាយកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា កិច្ចប្រជុំកំពូលសេអ៊ូល P4G 2021 រយៈពេល ២ ថ្ងៃ ធ្វើឡើងទាំងក្នុងប្រព័ន្ធអ៊ីនធឺណេត និងក្រៅបណ្តាញ ជាមួយនឹងប្រធានបទ...
បរទេស៖ប្រទេសកូរ៉េខាងត្បូង នឹងទទួលបានថ្នាំវ៉ាក់សាំង កូវីដ១៩ Moderna ដូសដំបូង ប៉ុន្តែចំនួនថ្នាំវ៉ាក់សំាងនោះ ប្រហែលជាមិនល្មមគ្រប់ ដើម្បីទប់ទល់ចំពោះការកើនឡើងនៃការឆ្លង ជម្ងឺកូវីដ១៩នៅក្នុងប្រទេស ដែលត្រូវបានគេរាយការណ៍មានករណីឆ្លងថ្មីរាប់រយជាប្រចាំថ្ងៃ សម្រាប់រយៈពេលជាច្រើនសប្ដាហ៍។ លោក Son Young-rae ជាមន្ត្រីនាំពាក្យក្រសួងសុខាភិបាល និងសុខុមាលភាពកូរ៉េខាងត្បូង បាននិយាយថា ថ្នាំវ៉ាក់សាំងអាមេរិក៥៥.០០០ដូស នឹងដឹកមកដល់នៅថ្ងៃទី៣១ ខែឧសភា សម្រាប់ការចែកចាយ នេះបើតាមសេចក្តីរាយការណ៍មួយ...
វ៉ាស៊ីនតោន ៖ រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិកលោក Antony Blinken បានបញ្ជាក់ម្តងទៀត នូវការប្តេជ្ញាចិត្ត របស់ទីក្រុងវ៉ាស៊ីនតោន ចំពោះការទូតជាមួយកូរ៉េខាងជើង ដើម្បីសម្រេចបាននូវការរំសាយ អាវុធនុយក្លេអ៊ែរនៃឧបទ្វីបកូរ៉េ។ លោក Blinken បានធ្វើការកត់សម្គាល់នេះបន្ទាប់ពីប្រធានាធិបតី អាមេរិកលោក ចូ បៃដិន បានសង្កត់ធ្ងន់លើឆន្ទៈ ក្នុងការចូលរួមការទូតជាមួយទីក្រុង ព្យុងយ៉ាង ដើម្បីចាត់វិធានការជាក់ស្តែងឆ្ពោះទៅរកគោលដៅនុយក្លេអ៊ែរ...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ថា ប្រទេសកូរ៉េខាងត្បូង បានរាយការន៍ថា ករណីថ្មីនៃជំងឺកូវីដ-១៩ចំនួន៥៣៨នាក់ គិតត្រឹមពាក់កណ្តាលអធ្រាតថ្ងៃអាទិត្យ ធៀបនឹងអំឡុងពេល២៤ម៉ោងកន្លងទៅ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់១៣៦.៥៦៧នាក់ ។ ចំនួនអ្នកឆ្លងជំងឺប្រចាំថ្ងៃបានថយចុះពី៥៨៥នាក់ កាលពីថ្ងៃមុន ដោយស្ថិតនៅក្រោម៦០០នាក់ សម្រាប់រយៈពេល០២ថ្ងៃ ដោយសារការធ្វើតេស្តរកវីរុសនៅចុងសប្តាហ៍ ។ ចំនួនអ្នកឆ្លងជំងឺប្រចាំថ្ងៃគិតជាមធ្យម សម្រាប់សប្តាហ៍មុន គឺមាន៥៩៧នាក់ ។...
បរទេស៖ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះ បានអនុម័តប្រើប្រាស់ថ្នាំវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Moderna Inc ស្របពេលដែលប្រទេសនេះ មានបំណងពន្លឿនកិច្ចប្រឹងប្រែង ចាក់ថ្នាំវ៉ាក់សាំងរបស់ខ្លួន នេះបើតាមសម្តីរដ្ឋមន្ត្រីសុវត្ថិភាពឱសថ លោក Kim Gang-lip ប្រាប់សន្និសីទកាសែតមួយ។ ការបើកភ្លើងខៀវនេះ គឺត្រូវបានធ្វើឡើងក្រោយគណៈអ្នកជំនាញ ២ក្រុមក្នុងចំណោម៣ក្រុម បានផ្តល់ការណែនាំថា ការអនុម័តគួរតែត្រូវបានផ្តល់ឲ្យ សម្រាប់ថ្នាំវ៉ាក់សាំងពីរដូសនេះ ដោយផ្អែកលើសុវត្ថិភាពនិងប្រសិទ្ធភាព...
សេអ៊ូល៖ អតីតមន្ត្រីសេតវិមានម្នាក់បានឲ្យដឹងកាលពី ថ្ងៃសុក្រថា ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរឡើងវិញដល់ប្រទេសកូរ៉េខាងត្បូង មិនមានអ្វីរារាំងដល់ កូរ៉េខាងជើងនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានយុនហាប់។ លោក Jon Wolfsthal អតីតនាយកជាន់ខ្ពស់ នៃសេតវិមាន សម្រាប់ការគ្រប់គ្រងអាវុធ បានធ្វើការកត់សម្គាល់នៅក្នុងសិក្ខាសាលាមួយតាមអ៊ិនធឺណិត ដោយចង្អុលបង្ហាញថា គំនិតបែបនេះនឹងមិននាំមកនូវការធានា ដែលប្រជាជនកូរ៉េខាងត្បូង ចង់បាននោះទេ។ លោកបន្ដថា “ ប្រសិនបើសហរដ្ឋអាមេរិកប្តូរទីតាំង...