ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យភាគីពាក់់ព័ន្ធ បើកការចរចាសុំទិញវ៉ាក់សាំង កូវីដ១៩ ចំនួនចាប់ពី១-៤លានដូស ពីឥណ្ឌាព្រោះការយល់ព្រមលក់វ៉ាក់សាំង១០ម៉ឺនដូស របស់ភាគីឥណ្ឌា ឲ្យមកកម្ពុជានោះ គឺស្ថិតក្នុងចំនួនតិចតួចណាស់ ។
ភ្នំពេញ ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា មានក្ដីសង្ឃឹមថា វ៉ាក់សាំងកូវីដ-១៩ ប្រគល់ឲ្យកម្ពុជានាពេលនេះ នឹងរួមចំណែកយ៉ាងសកម្ម ក្នុងការជួយប្រទេសកម្ពុជា ដើម្បីទប់ស្កាត់វិរុសកូវីដ-១៩ខណៈកម្ពុជាស្ថិតនៅក្នុង ចំណោមប្រទេសដំបូងគេដែលទទួលវ៉ាក់សាំងកូវីដ-១៩ ពីប្រទេសចិន។ ក្នុងពិធីទទួលវ៉ាក់សាំងការពារកូវីដ-១៩ ដែលជាជំនួយរបស់មិត្តចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ លោក...
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មានពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ពិភពលោកហាក់បីកំពុងកើត មានសង្រ្គាម ដណ្ដើមវ៉ាក់សាំងកូវីដ១៩ ដែលជុំវិញបញ្ហានេះ ធ្វើឲ្យអង្គការសុខភាពពិភពលោក មានការព្រួយបារម្ភយ៉ាងខ្លាំង ។
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ២នាក់ និងបានព្យាបាលជាសះស្បើយចំនួនម្នាក់។ ក្រសួងបានឲ្យដឹងថា អ្នកដែលឆ្លងជំងឺកូវីដ១៩ថ្មី២នាក់គឺ១.ជាបុរសជនជាតិឥណ្ឌូនេស៊ី អាយុ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។ ២-ស្ត្រីជនជាតិខ្មែរ អាយុ...