ភ្នំពេញ៖ ក្នុងឱកាសថ្លែងសារពិសេស ទៅកាន់បងប្អូនប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេសនៅ ព្រឹកថ្ងៃទី២០ កុម្ភៈនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ជាលើកទី៣ ជាជាព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ដោយក្នុងនោះត្រឹមតែជាង១០ម៉ោងប៉ុណ្ណោះ រកឃើញវិជ្ជមានកូវីដ១៩ ចំនួន៣២ករណី ។
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីរកម្ពុជា កំពុងអញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈការផ្សាយផ្ទាល់របស់ ទូរទស្សន៍ជាតិកម្ពុជា គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្ដេចទូរទស្សន៍បាយ័ន និងប្រព័ន្ធផ្សព្វផ្សាយជាច្រើនផ្សេងទៀត អំពីព្រឹត្តិការណ៍២០កុម្ភៈ ទាក់ទងករណីជំងឺកូវីដ១៩៕
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសថា ខ្លួនរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤នាក់ទៀតហើយ ខណៈមិនបានព្យាបាលជាសះស្បើយនោះទេ ។ ក្រសួងបានឲ្យដឹងថា អ្នកឆ្លងជំងឺកូវីដ១៩ចំនួន៤នាក់៖១- បុរសជនជាតិឥណ្ឌូនេស៊ី អាយុ ១៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្ត កណ្តាល ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី១៦...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា ខ្លួនបានព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយម្នាក់ទៀត ហើយ ខណៈគ្មានអ្នកឆ្លងថ្មីនៅថ្ងៃ១៧ កុម្ភៈ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃ១៧ កុម្ភៈ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដសរុបចំនួន៤៧៩ នាក់ អ្នកជាសះស្បើយចំនួន៤៧០ នាក់ និងអ្នកកំពុងព្យាបាលចំនួន៩នាក់៕
ភ្នំពេញ ៖ “ច្បាស់ណាស់ថ្ងៃនេះ កូនប្រុសរបស់ខ្ញុំ (ហ៊ុន ម៉ាណែត) បានទទួលវ៉ាក់សាំងមុនគេជំនួសឲ្យឪពុក ដែលនេះក៏បញ្ជាក់ច្បាស់ ពីការទទួលខុសត្រូវ របស់យើងចំពោះមុខ ជនរួមជាតិយើង”។ នេះជាប្រសាសន៍ របស់ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។ សម្តេចតេជោបានថ្លែងបន្តថា ទីបំផុតកម្ពុជា...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ថា មិនមែនករណីឆ្លងជំងឺកូវីដ១៩ថ្មីទៀត នាថ្ងៃទី៨កុម្ភៈឆ្នាំ២០២១ ខណៈបានព្យាបាលអ្នកជំងឺឲ្យជាសះស្បើយចំនួន២នាក់។ ក្រសួងបានលើកឡើងថា អ្នកដែលជាសះស្បើយចំនួន២នាក់ជាពលករខ្មែរធ្វើដំណើរមកពីប្រទេសថៃ គឺ១.ស្ត្រីជនជាតិខ្មែរអាយុ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ។ ២-ស្ត្រីជនជាតិខ្មែរអាយុ៤០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិក្បាលស្ពាន ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។ សូមជម្រាបថា មកដល់ពេលនេះ កម្ពុជាបានព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩ជាសះស្បើយចំនួន៤៥៦នាក់ ក្នុងចំណោមអ្នកឆ្លងសរុបចំនួន៤៧៤នាក់ និងអ្នកឆ្លងកំពុងសម្រាកព្យាបាលមានចំនួន១៨នាក់។ គួរឲ្យដឹងថា កាលពីថ្ងៃ៧ កុម្ភៈ កម្ពុជាបានទទួលវ៉ាក់សាំងជាលើកដំបូងពីសាធារណរដ្ឋប្រជាមានិតចិនចំនួន៦០ម៉ឺនដូសសម្រាប់ចាក់ការពារជំងឺកូវីដ១៩។ វ៉ាក់សាំងនេះត្រូវបានដឹកជញ្ជូនដោយយន្តហោះយោធាចិនមកដល់កម្ពុជារួចហើយ ហើយត្រូវបានរក្សាទុកនៅក្រសួងសុខាភិបាលដើម្បីរៀបចំចាក់រួចហើយដែរ។ ជាមួយគ្នានោះដែរ កម្ពុជាបានកំពុងធ្វើស្នើសុំនិងបញ្ជាទិញវ៉ាក់ការជំងឺកូវីដ១៩ពីបណ្តាប្រទេសមួយចំនួនទៀតដែលបានផលិតហើយចាក់មានប្រសិទ្ធភាពផងដែរ៕
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រាប់ឲ្យអ្នកសារព័ត៌មានទាំងអស់ ដែលមានអាយុក្រោម៥៩ឆ្នាំ ចុះឈ្មោះទទួលវ៉ាក់សាំង ការពារជំងឺកូវីដ១៩ ។
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យភាគីពាក់់ព័ន្ធ បើកការចរចាសុំទិញវ៉ាក់សាំង កូវីដ១៩ ចំនួនចាប់ពី១-៤លានដូស ពីឥណ្ឌាព្រោះការយល់ព្រមលក់វ៉ាក់សាំង១០ម៉ឺនដូស របស់ភាគីឥណ្ឌា ឲ្យមកកម្ពុជានោះ គឺស្ថិតក្នុងចំនួនតិចតួចណាស់ ។