Covid-19

ថ្ងៃទី២០ កុម្ភៈ ប្រទេសថៃ រកឃើញអ្នកឆ្លង ជំងឺកូវីដ១៩​ ចំនួន៨២នាក់ នាំឱ្យមានអ្នកឆ្លងសរុប កើនឡើងដល់ ២៥ ៣២៣ នាក់

ប្រទេសថៃមានអ្នកឆ្លង ជំងឺកូវីដ១៩ សរុបដល់ ២៥ ៣២៣នាក់

បរទេស៖ ប្រទេសថៃ បានរកឃើញអ្នកឆ្លងថ្មីជំងឺកូវីដ១៩ ចំនួន ៨២ នាក់ ក្នុងនោះ អ្នកឆ្លងក្នុងស្រុកចំនួន ៧១នាក់ និងការនាំចូលចំនួន ១១ ត្រូវបានរាយការណ៍ នៅថ្ងៃសៅរ៍ ដែលនាំឱ្យថៃ មានអ្នកឆ្លងជំងឺនេះ កើនឡើងដល់ ២៥ ៣២៣ នាក់ ចាប់តាំងពីការចាប់ផ្តើម រាតត្បាតកាលពីខែមករា ឆ្នាំមុន និង មិនមានរបាយការណ៍ អំពីការស្លាប់ថ្មីទេ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា មជ្ឈមណ្ឌលគ្រប់គ្រង ស្ថានការណ៍ជំងឺកូវីដ១៩ បាននិយាយថា ក្នុងចំណោមអ្នកឆ្លងជំងឺចំនួន ៧១ នាក់ គឺមាន ៤៤ នាក់ ត្រូវបានរកឃើញ តាមរយៈការស្វែងរក ករណីសកម្ម ហើយ ២៧ នាក់ នៅតំបន់គ្រោះថ្នាក់។

ផ្ទាំងពាណិជ្ជកម្ម

សូមជម្រាបថា ប្រទេសថៃ មានករណីឆ្លងជំងឺកូវីដ១៩សរុប ២៥ ៣២៣ នាក់ ក្នុងនោះ បានព្យាបាលឱ្យជាសះស្បើយ ចំនួន ២៤ ១២៩ នាក់ (៩៥.៣%) អ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន ១ ១១១ នាក់ និងស្លាប់ចំនួន ៨៣ នាក់៕
ប្រែសម្រួលៈ ណៃ តុលា

To Top