ភ្នំពេញ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យបញ្ចប់ មុខតំណែងលោក សុខ សុក្រឹត្យា ពីរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងពីទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានឋានៈស្មើរដ្ឋមន្រ្តី ៕
ភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ៖ ក្រសួងទេសចរណ៍ បាននឹងកំពុងបន្តជំរុញផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុកជាមួយនឹងសកម្មភាពជាបន្តបន្ទាប់ដើម្បីធ្វើពិពិធកម្មកិត្តិនាមរបស់កម្ពុជា តាមរយៈការផ្សព្វផ្សាយម្ហូបអាហារខ្មែរ និងគោលដៅអេកូទេសចរណ៍នានារបស់ព្រះរាជាណាចក្រកម្ពុជា។ វិស័យទេសចរណ៍ គឺជាសសរស្តម្ភមួយយ៉ាងសំខាន់ក្នុងការទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា ហើយវិស័យនេះបានទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីវិបត្តិជំងឺកូវីដ-១៩ ដូចគ្នានឹងវិស័យទេសចរណ៍នៅកម្រិតសកល។ ខណៈដែលការធ្វើដំណើរអន្តរជាតិនៅតែមិនទាន់ប្រាកដប្រជា ក្រសួងទេសចរណ៍បាននឹងកំពុងបន្តពង្រឹងចំណាប់អារម្មណ៍ប្រជាជនដែលរស់ក្នុងប្រទេសលើភាពទាក់ទាញរបស់តំបន់ទេសចរណ៍ក្នុងស្រុក។ ជាមួយនឹងជំនួយហិរញ្ញប្បទានពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង AFD និងកិច្ចសហការជាមួយក្រុមហ៊ុនប្រឹក្សាយោបល់ Redhill Communications ក្រសួងទេសចរណ៍បាននឹងកំពុងចាប់ផ្តើមផ្សព្វផ្សាយយុទ្ធនាការទីផ្សារឌីជីថលដែលមានឈ្មោះថា “យុទ្ធនាការស្វែងរកនូវភាពអច្ឆរិយៈរបស់ប្រទេសកម្ពុជា”...
ភ្នំពេញ ៖ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីប្រជាជនចិន ថ្ងៃទី៣១ មករា ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងទេសចរណ៍ បានណែនាំរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា មិនត្រូវឲ្យមានភ្ញៀវទេសចរ ចូលកម្សាន្តកកកុញ លើសពីសមត្ថភាពផ្ទុកឡើយ ។ យោងតាមសារាចរណ៍ណែនាំ របស់ក្រសួងទេសចរណ៍ នាថ្ងៃទី២៨ មករា...
ភ្នំពេញ ៖ នាឱកាសឆ្លងឆ្នាំសកល ២០២១ ឆ្លងចូល ២០២២ ក្រសួងទេសចរណ៍ បានណែនាំមន្ទីរ ទេសចរណ៍រាជធានី-ខេត្ត ឲ្យផ្អាកសកម្មភាពណា ដែលមានមនុស្សកកកុញ លើសពីសមត្ថភាពផ្ទុក។ យោងតាមសារាចរណ៍ ណែនាំរបស់ ក្រសួងទេសចរណ៍ នាពេលថ្មីៗនេះ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេចរណ៍ បានថ្លែងថា មន្ទីរទេសចរណ៍...
ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានឲ្យដឹងថា ថ្ងៃឈប់សម្រាកទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅទូទាំងប្រទេសកម្ពុជា មានភ្ញៀវទេសចរ ចេញដើរលេងកម្សាន្ត ចំនួន១៣២,០១៣នាក់ ក្នុងនោះ មានភ្ញៀវជាតិ ចំនួន១៣០,០០២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ចំនួន២,០១១នាក់។ តាមរយៈ គេហទំព័រហ្វេសប៊ុករបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី១៩...
ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានអនុញ្ញាត ឲ្យទេសចរអន្តរជាតិ និងអ្នកដំណើរ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ចូលមកកម្ពុជា ដោយមិនតម្រូវឲ្យធ្វើចត្តាឡីសក្តិឡើយ ។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា «សូមជម្រាបជូនដំណឹង ដល់ប្រតិបត្តិករទេសចរណ៍ ទេសចរអន្តរជាតិ និង អ្នកដំណើរទាំងអស់...
ភ្នំពេញ៖ ក្រសួងទេសចរណ៍ ប្រាប់ទៅអភិបាលរាជធានី-ខេត្ត ពីការត្រៀមរៀបចំដំណើរការអាជីវកម្ម ខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែក ឡើងវិញក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ តាមរយៈសេចក្ដីជូនដំណឹង ក្រសួងទេសចរណ៍ បានដាក់ចេញនូវប្រកាសស្តីពីការដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធី ប្រតិបត្តិស្តង់ដាអប្បបរមា (SOP) សម្រាប់អាជីវកម្មនារីទេ (KTV) បកម្សាន្តវត្តសាល ឌីស្កូតែក...
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក មីកាមិ ម៉ាសាហ៉ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានឯកភាពពង្រីក កិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ និងដាក់ចុះនូវផែនការ ចំនួន៨ចំនុច ទទួលស្វាគមន៍ទេសចរជប៉ុន ក្នុងក្របខណ្ឌយុទ្ធសាស្ត្រ ទេសចរវ៉ាក់សាំង ។ យោងតាមក្រសួងទេសចរណ៍ បានឱ្យដឹងថា...
ភ្នំពេញ៖ ក្រសួងទេសចរណ៍ នៅយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានសម្រេចអនុញ្ញាតឱ្យបើកដំណើរការ អាជីវកម្មបៀរហ្គាឌិន ឡើងវិញ នៅទូទាំងប្រទេស ដោយត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាម វិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្ម បៀរហ្គាឌិន និងត្រូវតាមដានត្រួតពិនិត្យ សកម្មភាពអាជីវកម្មជាប្រចាំ ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ១៩។
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាយល់ព្រមឲ្យក្រសួងទេសចរណ៍ទទួលរៀបចំ «វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ (ATF 2022) នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ ខាងមុខ។ វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២នេះ មានកិច្ចប្រជុំថ្នាក់ស្ថាប័នទេសចរណ៍ជាតិអាស៊ាន(NTO) កិច្ចប្រជុំមន្ត្រីទេសចរណ៍អាស៊ានដោយផ្ទាល់ និងការតាំងពិព័រណ៍ទេសចរណ៍(Travex)ខ្នាតតូចល្មម ៕