ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសបន្តបិទ ដំណើរការជាបណ្ដោះអាសន្ន នូវរោងភាពយន្ដ រោងសម្ដែងសិល្បៈ និងសារមន្ទីរ ក្នុងរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រះសីហនុ រហូតដល់មានការ ជូនដំណឹងជាថ្មី ដោយសារតែការរីករាលដាល ជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ កាន់តែធ្ងន់ធ្ងរឡើង ៕
ភ្នំពេញ៖ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ១៩ ចូលទៅក្នុងសហគមន៍នោះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្រេចបិទដំណើរការ រោងភាពយន្ត រោងសម្តែងសិល្ប: និងសារមន្ទីរ នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ជាបណ្តោះអាសន្នរយៈពេល ២សប្ដាហ៍ ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងវប្បធម៌ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ។ សូមអានសេចក្តីជូនដំណឹងលម្អិត...