ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ចំពោះកម្រិតទឹកភ្លៀងខ្លាំង នាពេលនេះ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ រដ្ឋបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានសរសេរថា “គិតត្រឹមយប់នេះ កម្រិតទឹកភ្លៀងមានកម្ពស់ ២៧៥មីលីម៉ែត្រ ពីកម្រិតបង្គួរទៅខ្លាំង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ដោយស្វែងរកទីតាំងដែលមានសុវត្ថិភាព និងកុំធ្វើដំណើរចាកចេញពីផ្ទះបើគ្មានភាពចាំបាច់”។ សូមជម្រាបជូនថា កម្រិតទឹកភ្លៀងនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា នៅល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ មានភ្លៀងបន្តធ្លាក់កម្រិតបង្គួរ ទៅខ្លាំង ក្នុងបរិមាណ ១២០ មីលីម៉ែត្រ បណ្តាលឲ្យទឹកជន់លិចនៅតំបន់ទំនាបមួយចំនួន នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នេះបេីយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងធនធានទឹក។ សូមរំលឹកថា ក្រសួងធនធានទឹក បានចេញសេចក្ដីជូនដំណឹង នៅរយៈពេលនេះនៅកម្ពុជា...
ភ្នំពេញ៖ បើមិនមានការប្រែប្រួល ឬការរំខានដោយសារជំងឺកូវី-១៩ វិថីតេជោ តំបន់ពយតាមូង នឹងត្រូវបានរៀបចំ ដើម្បីប្រារព្ធពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ។ ការឱ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាស លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្រ្តីជំនាញ ពាក់ព័ន្ធចុះត្រួតពិនិត្យ ទីតាំងត្រៀមរៀបចំ ពិធីបុណ្យសមុទ្រ នៅតាមបណ្តោយវិថី តេជោ តភ្ជាប់ពីវិថី ២ធ្នូ មកចុងផ្លូវ...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅព្រឹកព្រលឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចបានប្រទះឃើញសាកសពជនរងគ្រោះដែលបានបាត់ខ្លួន កាលពីថ្ងៃ៣ សីហាដែលបានអណ្តែតមកទើរលើឆ្នេរខ្សាច់ឆ្នេរអូរត្រេះ ចំងាយប្រមាណ១០០ម៉ែត្រ ពីសំណង់ផែថ្ម កណ្តាលឆ្នេរ និងមានចំងាយជាង១.០០០ម៉ែត្រ ពីកន្លែងបាត់ខ្លួន។ ជនរងគ្រោះនេះ មានឈ្មោះ ជូ ជាគុយ ភេទប្រុស អាយុ ២៩ឆ្នាំ...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច ស្តីពីការផ្អាកជាបណ្តោះអាសន្ននូវ អាជីវកម្មលក់ដូរនៅក្នុងផ្សារអូរចំណារ ស្ថិតនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ រដ្ឋបាលខេត្តបញ្ជាក់ថា ការបិទនេះមានរយៈពេល ១៤ថ្ងៃ ដែលគិតចាប់តាំងពីថ្ងៃទី២៤ មិថុនា ដល់ ថ្ងៃទី៧ កក្កដា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ កូវីដ១៩។
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានរៀបចំ និងការប្រព្រឹត្តទៅរបស់ គណៈកម្មាធិការប ច្ចេកទេសអន្ដរក្រសួងរៀបចំ គោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេ ដ្ឋកិច្ចពិសេសគំរូពហុបំណង។ យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល នាពេលថ្មីៗនេះបញ្ជាក់ ថា កំណត់ការរៀបចំ និងការប្រព្រឹត្តទៅរបស់ គណៈកម្មាធិ ការបច្ចេកទេសអន្ដរក្រសួងរៀបចំ គោលនយោបាយគ្រប់គ្រង...
ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លើកឡើងថា កម្ពុជាបាននិងកំពុង អភិវឌ្ឍន៍ខេត្តព្រះសីហនុ ឲ្យក្លាយជាមជ្ឈមណ្ឌល សេដ្ឋកិច្ចខៀវ រួមមាន អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក ផ្លូវអាកាស និងអភិវឌ្ឍន៍កំពង់ផែ ទឹកជ្រៅជាដើម ។ ក្នុងពិធីបើកកិច្ចពិភាក្សាតុមូល ស្ដីពីមហាសមុទ្រ ក្រោមប្រធានបទ «ដំណើរឆ្ពោះទៅសេដ្ឋកិច្ចខៀវ...
ភ្នំពេញ៖ ផ្លូវក្រុងទាំង៣៤ខ្សែ ស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុចាប់ផ្តើម ធ្វើតាំងពីចុងឆ្នាំ២០១៩ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាល អនុវត្តដោយ គណៈកម្មាធិការជាតិ គ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ កម្ពុជា(គ.អ.ឆ.ក.) រហូតមកដល់ពេលនេះ ត្រូវបានសាងសង់ ជិតរួចរាល់ហើយ ។ លទ្ធផលការងារសម្រេចបាន ពីការសាងសងផ្លូវទាំង៣៤នោះ គិតមកដល់បច្ចុប្បន្ននេះ រួមមាន៖ ចាក់បេតុងផ្លូវ សម្រេចបាន១០០%, អ៊ុតកៅស៊ូបេទីមកម្រាស់...
ភ្នំពេញ ៖ អ្នកជំងឺកូវីដ១៩ថ្មី ចំនួន២៦០នាក់ ដែលបានជាសះស្បើយ ត្រូវបានអនុញ្ញាត ឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ។ មុនត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាល ជាមួយពួកគាត់ផងងដែរ។ ដោយលោកបានផ្ដាំផ្ញើ ឲ្យអ្នកជាសះស្បើយ ទាំង២៦០នាក់ ត្រូវធ្វើចត្តាឡីស័ក...
ភ្នំពេញ៖ អាជ្ញាធរខេត្តព្រះសីហនុ បានប្រកាសជូនដំណឹងពីការរកឃើញ និងបង្ហាញអត្តសញ្ញាណ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ២៨នាក់ទៀត ដែលជាអាជីវករ និងក្រុមគ្រួសារ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកពាក់ព័ន្ធ ។ សូមអានសេចក្ដីជូនដំណឹងលម្អិត របស់រដ្ឋបាលខេត្តព្រះសីហនុ ដូចខាងក្រោម៖