កាលពីថ្ងៃទី ២១ ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋចិននិងលោក David Hurley អគ្គទេសាភិបាលអូស្ត្រាលី ព្រមនិងលោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី បានផ្ញើសារលិខិតគ្នាទៅវិញទៅមក ដើម្បីអបអរសាទរខួបទី ៥០ នៃការបង្កើតទំនាក់ទំនងផ្លូវទូត រវាងប្រទេសទាំងពីរ ។ នាថ្ងៃដដែលនោះ រដ្ឋមន្ត្រីការបរទេសចិននិងអូស្ត្រាលី...
ថ្ងៃទី២១ ខែធ្នូ ក្រុមអ្នកជំនាញដោះស្រាយករណីវិវាទ នៃអង្គការពាណិជ្ជកម្មពិភពលោក សម្រាប់សំណុំរឿងចិនហុងកុង ប្តឹងវិធានការបញ្ជាក់ប្រភពដើមទំនិញរបស់អាមេរិក បានចេញផ្សាយរបាយការណ៍ ដោយកាត់ក្តីថា វិធានការនិងការកំណត់របស់អាមេរិក ក្នុងការបញ្ជាក់ប្រភពដើមទំនិញ បានល្មើសនឹងច្បាប់ អង្គការពាណិជ្ជកម្មពិភពលោក ។ ថ្ងៃទី២២ ខែធ្នូ ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ខណៈពេលឆ្លើយសំណួរពាក់ព័ន្ធ នឹងរឿងនេះ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន...
យូអិន៖ បេសកជនចិន បានឲ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវតែធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន ចំពោះប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីក្រុមប្រឹក្សាបានអនុម័ត ដំណោះស្រាយមួយ ស្តីពីមីយ៉ាន់ម៉ា ដែលទាមទារឱ្យបញ្ចប់ជាបន្ទាន់នូវ រាល់ទម្រង់នៃអំពើហឹង្សានៅទូទាំងប្រទេស និងជំរុញឱ្យមានការអត់ធ្មត់ និងកាត់បន្ថយភាពតានតឹង។ លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយថា ប្រទេសចិនត្រូវតែបដិសេធការបោះឆ្នោត ដោយសារតែខ្លួនមានការព្រួយបារម្ភអំពី សេចក្តីព្រាងដំណោះស្រាយនេះ។...
ប៉េកាំង ៖ កងទ័ពជើងទឹកចិន និងរុស្ស៊ីនឹងធ្វើសមយុទ្ធ កងទ័ពជើងទឹករួមគ្នា “សមុទ្ររួមឆ្នាំ២០២២” នៅក្នុងដែនទឹកភាគខាងកើត នៃតំបន់សមុទ្រពី Zhoushan ទៅ Taizhou ខេត្ត Zhejiang ភាគខាងកើតប្រទេសចិន ដោយចាប់ផ្តើមពីថ្ងៃទី២១ ខែធ្នូ នេះបើយោងតាមកង ទ័ពជើងទឹកចិន។ សមយុទ្ធនេះនឹងធ្វើឡើងស្រប តាមផែនការសហប្រតិបត្តិការប្រចាំឆ្នាំ រវាងយោធាចិន និងរុស្ស៊ី...
នៅថ្ងៃទី ២០ ខែធ្នូ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើជាអធិបតី ក្នុងសន្និសីទសារព័ត៌មាន ជាប្រចាំ ។មានអ្នកសារ ព័ត៌មានសួរថា កាលពីថ្ងៃទី ១៩ ខែធ្នូនេះ អ្នកនាំពាក្យក្រសួងការបរទេស អាមេរិក បានអះអាង ក្នុងសន្និសីទ សារព័ត៌មានថា ពិភពលោក ទាំងមូល...
យូអិន ៖ បេសកជនចិនមួយរូប បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យមានឡើងវិញ នូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ រវាងអ៊ីរ៉ង់ និងមហាអំណាចទាំង៦ រួមមានចក្រភពអង់គ្លេស ចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី និងសហរដ្ឋអាមេរិក ។ កិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ ដែលត្រូវបានអនុម័តដោយដំណោះស្រាយ របស់ក្រុមប្រឹក្សាសន្តិសុខ គឺជាសមិទ្ធិផល ដ៏សំខាន់មួយនៃការទូតពហុភាគី...
បរទេស៖រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Subramanyam Jaishankar បានប្រកាសថាប្រទេសឥណ្ឌាបានសម្រេចចិត្តធ្វើការដាក់ពង្រាយចំនួនយោធាដ៏ច្រើនបំផុតមួយទៅកាន់តំបន់ព្រំដែនជាមួយនឹងប្រទេសចិនក្នុងគោលបំណងសំខាន់ធ្វើយ៉ាងណា ដាក់សំពាធទៅលើរដ្ឋាភិបាលក្រុងប៉េកាំងប៉ុណ្ណោះ ឲ្យកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់ជម្លោះ។ លោករដ្ឋមន្ត្រីបានបន្តទៀតថាការដាក់ពង្រាយយោធា របស់ឥណ្ឌាបានធ្វើឡើងផងដែរ គឺនៅបន្ទាប់ពីប្រទេសចិនបានធ្វើការបង្កើនចំនួនយោធារបស់ខ្លួនទៅ កាន់ទីតាំងព្រំដែននេះកាន់តែច្រើនឡើងចាប់ តាំងតែពីឆ្នាំ២០២០ហើយចុងក្រោយនេះក៏មានការប៉ះទង្គិចគ្នា ផងដែរកាលពីថ្ងៃទី៩ខែធ្នូគិតចាប់តាំងពីពេលនោះមក។ ទោះបីជាយ៉ាងណាក្តីការប៉ះទង្គិចគ្នាមិនមានរយៈ ពេលយូរឡើយដោយមានយោធាតិចតួចប៉ុណ្ណោះ ដែលទទួលរងរបួសស្រាលខណៈដែលភាគីឥណ្ឌាបានចោទ ប្រកាន់ថាយោធាចិនបានប៉ុនប៉ង់ធ្វើដំណើរ ចូលមកដល់តំបន់បន្ទាត់ព្រំដែនដោយមិនមានការអនុញ្ញាតិនិងល្មើសទៅលើកិច្ច ព្រមព្រៀងទ្វេភាគី៕ ប្រែសម្រួល៖ស៊ុនលី
ញូវយ៉ក៖ តម្លៃប្រេងបានឡើងថ្លៃកាលពីថ្ងៃចន្ទ ដែលជំរុញដោយក្តីសង្ឃឹមនៃ តម្រូវការថាមពលខ្ពស់ក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ West Texas Intermediate (WTI) សម្រាប់ការចែកចាយខែមករា បានបន្ថែម ៩០ សេនឬ ១,២ភាគរយដើម្បីទូទាត់នៅ ៧៥,១៩ ដុល្លារអាមេរិកក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New York Mercantile Exchange ។...
សនិ្នសីទអំពីការងារសេដ្ឋកិច្ចមជ្ឈិមចិន ដែលប្រារព្ធឡើងក្នុងមួយឆ្នាំម្តង បានធ្វើឡើងនៅក្រុងប៉េកាំងពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ខែធ្នូ ។ សន្និសីទបានបូកសរុប នូវការងារសេដ្ឋកិច្ចប្រចាំឆ្នាំ ២០២២ ធ្វើការវិភាគ ចំពោះស្ថានការណ៍សេដ្ឋកិច្ចបច្ចុប្បន្ន និងរៀបចំចាត់ចែងការងារសេដ្ឋកិច្ច នៅឆ្នាំ ២០២៣ ។ សន្និសីទនេះបានសង្កត់ធ្ងន់ថា “ឆ្នាំក្រោយ ប្រទេសចិនត្រូវប្រកាន់ខ្ជាប់នូវការ”តម្កល់ទុកភាពនឹងនរជាចម្បង ហើយស្វែងរកការអភិវឌ្ឍ ដោយឈរលើមូលដ្ឋាននៃភាពនឹងនរ”...
ជីកាហ្គោ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ថា ការលុបចោលការរឹតបន្តឹងយ៉ាងតឹងរ៉ឹងទៅលើជំងឺកូវីដ-១៩ របស់ប្រទេសចិន ភ្លាមៗអាចបណ្តាលឱ្យមានការផ្ទុះករណីឆ្លង និងស្លាប់មនុស្សជាង១លាននាក់រហូតដល់ឆ្នាំ២០២៣ ។ នេះបើយោងតាមការព្យាករណ៍ថ្មីពីវិទ្យាស្ថានវាយតម្លៃ និងការវាយតម្លៃសុខភាព ហៅកាត់ថា (IHME) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានឲ្យដឹងដូច្នេះ ។ យោងតាមការព្យាករណ៍របស់ក្រុមការងារ ករណីនៅក្នុងប្រទេសចិន នឹងកើនឡើងដល់ថ្ងៃទី១...