ប៉េកាំង៖ បេសកជនចិន បានព្រមានប្រឆាំងនឹងហានិភ័យ នៃវិបត្តិអ៊ុយក្រែន ដែលឈានដល់មិនអាចគ្រប់គ្រងបាន។ចាប់តាំងពីការផ្ទុះឡើងរបស់ខ្លួន វិបត្តិអ៊ុយក្រែន បានបង្ហាញពីសញ្ញានៃការអូសបន្លាយ ការពង្រីក និងភាពស្មុគស្មាញជាមួយនឹងភាពឃោរឃៅ គ្រោះថ្នាក់ និងមិនអាចទាយទុកជាមុនបានកាន់តែច្រើនឡើងៗ លោក Geng Shuang តំណាងអចិន្ត្រៃយ៍រងរបស់ចិន ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា សហគមន៍អន្តរជាតិ គួរតែធ្វើការរួមគ្នា ដើម្បីទប់ស្កាត់ស្ថានការណ៍ពីការគ្រប់គ្រង សម្រេចបាននូវការបញ្ឈប់អរិភាពនៅដំណាក់កាលដំបូង និងជំរុញដំណោះស្រាយនយោបាយ។...
ភ្នំពេញ៖ ឆ្នាំ២០២៣ គឺជាខួបគម្រប់៦៥ឆ្នាំនៃការបង្កើតចំណងការទូតកម្ពុជា-ចិន និងជាឆ្នាំមិត្តភាពកម្ពុជា-ចិន។ ថ្ងៃទី១៩ ខែកក្កដា ជាថ្ងៃរំលឹកខួបការបង្កើតចំណងការទូតកម្ពុជា-ចិន កម្មវិធី“សូមយ៉ាយ៉ាឆ្លើយ” និង កម្មវិធី”នាទីប្រទេសចិន” ដែលរៀបចំគម្រោង និង ផលិតដោយវិទ្យុមិត្តភាពកម្ពុជា-ចិន នឹងចាក់ផ្សាយនៅលើវេទិកាផ្សេងៗ នៃវិទ្យុមិត្តភាព កម្ពុជា-ចិន ព្រមទាំងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍សំខាន់ៗនៃប្រទេសកម្ពុជា ដោយប្រើប្រាស់ភាសារូបភាពដ៏រស់រវើក រៀបរាប់អំពីសាច់រឿងអភិវឌ្ឍន៍រវាងប្រទេសទាំងពីរកម្ពុជានិងចិន។ ក្នុងនោះ កម្មវិធី”សូមយ៉ាយ៉ាឆ្លើយ” គឺជាកម្មវិធីមួយ...
ប៉េកាំង៖ ប្រទេសចិន បានចាប់ផ្តើមការធ្វើតេស្តវិទ្យុសកម្ម លើការនាំចូលអាហារសមុទ្រពីប្រទេសជប៉ុន ដែលជាវិធានការមួយដែលត្រូវបានគេមើលឃើញថា ជាសម្ពាធដល់ផែនការរបស់ទីក្រុងតូក្យូ ក្នុងការបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាលចេញពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ចូលទៅក្នុងសមុទ្រ។ វិធានការដែលបានណែនាំកាលពីដើមខែនេះ បានអូសបន្លាយនីតិវិធីគយ ដែលជំរុញឱ្យអាជីវកម្មមួយចំនួននៅក្នុងប្រទេសចិន បោះបង់ចោលការនាំចូលអាហារសមុទ្រពីប្រទេសជប៉ុន។ ប្រភពបានឲ្យដឹងថា ក្រសួងការបរទេសជប៉ុន និងក្រសួងកសិកម្ម បានចាប់ផ្តើមពិភាក្សាអំពីរបៀបដោះស្រាយបញ្ហានេះ។ ទីក្រុងតូក្យូ មានបំណងចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្មហ្វូគូស៊ីម៉ា ចូលទៅក្នុងមហាសមុទ្រ នៅរដូវក្តៅ ប៉ុន្តែប្រទេសចិន...
ភ្នំពេញ៖ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ក្នុងឱកាសជួបសំណេះជាមួយនិស្សិត សាកលវិទ្យាល័យអាស៊ីអឺរ៉ុប នាស្ថានទូតចិន ក្នុងឱកាសខួប៦៥ឆ្នាំ ទំនាក់ទំនង កម្ពុជា-ចិន នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានលើកឡើងនូវការប្តេជ្ញាចិត្តរបស់ចិន ក្នុងការជួយប្រទេសកម្ពុជា តាមរយៈការកសាងនូវផែនការរយៈពេល១០ឆ្នាំទៅមុខទៀត នៅក្នុងការជម្រុញ ឲ្យប្រទេសទាំង២ក្លាយទៅជា ជោគវាសនាសហគមតែមួយ។ លោក...
បឺលីន៖ លោកស្រី Helga Zepp-LaRouche ស្ថាបនិក និងជាប្រធានវិទ្យាស្ថាន Schiller របស់អាល្លឺម៉ង់ បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ផ្តាច់មុខកាលពីពេលថ្មីៗនេះថា “វាច្បាស់ណាស់ប្រឆាំងនឹងផលប្រយោជន៍ របស់ប្រទេសអាល្លឺម៉ង់ក្នុងការកាត់បន្ថយ ឬដកហានិភ័យពីប្រទេសចិន” ។ លោកស្រីបានកត់សម្គាល់ថាពាក្យ “de-risking” គ្រាន់តែជាការបោកបញ្ឆោតបែប semantic ដែលចូលទៅក្នុងទិសដៅនៃពាក្យថា decoupling ដោយលោកស្រីបានលើកឡើងថា “មិនមានហានិភ័យណាមួយ...
ថ្ងៃទី១៣ ខែកក្កដា តាមម៉ោងក្នុងតំបន់ លោក WangYi ប្រធានការិយាល័យនៃគណៈកម្មការកិច្ចការបរទេសមជ្ឈិមចិនបានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិននិងអាស៊ាន (១០បូក១) នៅទីក្រុងហ្សាកាតា ក្នុងនោះរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអាស៊ាន អ្នកសង្កេតការណ៍អាស៊ាននិងអគ្គលេខាធិការអាស៊ានក៏បានចូលរួមកិច្ចប្រជុំនេះដែរ។ លោកWang Yiបានថ្លែងថា ប្រទេសចិននិងអាស៊ានបានអនុវត្តយ៉ាងសកម្មនូវកម្មវត្ថុនិងគោលការណ៍នៃ《សន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍》ពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកដោយគ្រប់ជ្រុងជ្រោយ និងទទួលបានជោគជ័យលើផ្លូវត្រឹមត្រូវមួយដែលមានភាពសុខដុមរមនានិងមេត្រីភាពជាមួយប្រទេសជិតខាងក្នុងរយៈពេលយូរ និងទទួលបានការអភិវឌ្ឍនិងភាពរុងរឿងថ្កុំថ្កើងជាមួយគ្នា។ ភាគីទាំងពីររួមគ្នាជំរុញកិច្ចកសាងសហគមន៍រួមវាសនា រួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” រួមគ្នាជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងរួមគ្នាពង្រឹងមូលដ្ឋានគ្រឹះនៃសន្តិភាពនិងស្ថិរភាព។ ដោយអនុលោមតាមទស្សនៈជិតស្និទ្ធ ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងបរិយាបន្នដែលត្រូវបានលើកឡើងដោយលោកXi...
បរទេស៖ ប្រទេសរុស្សី បានក្លាយទៅជាដៃគូពាណិជ្ជកម្មធំបំផុត ទី៥របស់ប្រទេសចិន ជាលើកដំបូងបន្ទាប់ពីកិច្ចខិតខំប្រឹងប្រែង រវាងប្រទេសទាំងពីរក្នុងការជុំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមកចុងក្រោយនេះ។ យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញ ទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលគយចិនបានបង្ហាញថា ចំណូលដែលបានមកពីពាណិជ្ជកម្មរវាងរដ្ឋាភិបាលទីក្រុងមូស្គូ និងរដ្ឋាភិបាលទីក្រុងប៉េកាំង បានកើនឡើងដល់កំណត់ត្រាក្នុងអំឡុងខែមករាដល់ខែមិថុនា ដោយឈានដល់១១៤,៥ពាន់លានដុល្លារ។ តួលេខនេះមានការកើនឡើង៤០,៦ភាគរយធៀបនឹងឆ្នាំមុន ហើយបានធធ្វើឲ្យរុស្ស៊ី ឈានចូលក្នុងបញ្ជីដៃគូពាណិជ្ជកម្មកំពូលទាំងប្រាំរបស់ចិន ជាលើកដំបូង នៅពីក្រោយសហរដ្ឋអាមេរិក ៣២៧,២ ពាន់លានដុល្លារ ជប៉ុន...
រុស្ស៊ី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ថា សម្ភារៈសំខាន់ៗ សម្រាប់អង្គភាពថាមពលទី៣ នៃរោងចក្រថាមពលនុយក្លេអ៊ែរ Xudapu ហៅកាត់ថា (NPP) ដែលជាគម្រោងសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរដ៏ធំបំផុតមួយរបស់ប្រទេសចិន និងប្រទេសរុស្ស៊ី បានចាប់ផ្តើមដឹកជញ្ជូនទៅកាន់ប្រទេសចិន ដោយចេញពីទីក្រុង Volgodonsk នៅក្នុងតំបន់ Rostov របស់ប្រទេសរុស្ស៊ី កាលពីថ្ងៃអង្គារ ។ គួរបញ្ជាក់ថា...
ប៉េកាំង៖ ប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានប្តេជ្ញាជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយរបស់ពួកគេ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន-អាស៊ាន (១០+១) ដែលធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ ប្រទេសចិន និងអាស៊ាន បានអនុវត្តយ៉ាងសកម្មនូវគោលបំណង និងគោលការណ៍នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ហើយបានពង្រីកកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ ទៅវិញទៅមកលើគ្រប់វិស័យ ដោយបានពុះកញ្ជ្រោលនូវមាគ៌ា ត្រឹមត្រូវនៃការបង្កើតភាព ជាអ្នកជិតខាងល្អយូរអង្វែង ខណៈពេលដែលសម្រេចបាននូវការអភិវឌ្ឍន៍រួម...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានចុះផ្សាយ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្ត្រីការបរទេសមក ពីបណ្តាប្រទេសអាស៊ាន បូក៣ មានប្រទេសជប៉ុន ចិន និង កូរ៉េខាងត្បូង បានចាប់ផ្តើមកិច្ចប្រជុំ នៅទីក្រុងហ្សាការតា ស្របពេលមានការប្រឆាំង យ៉ាងខ្លាំងពីសំណាក់ក្រុងប៉េកាំង អំពីផែនការរបស់ក្រុងតូក្យូ ក្នុងការបង្ហូរទឹកវិទ្យុសកម្ម ដែលត្រូវបានចម្រាញ់...