ចាប់តាំងពីប្រទេសចិន បានកែលំអវិធានការបង្ការ និងគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ១៩ យោងតាមស្ថានភាពជំងឺឆ្លងអន្តរជាតិ និងសមត្ថភាពផ្តល់សេវាកម្មធានា លើគ្រប់វិស័យ ប្រទេសចិន បានបើកឡើងវិញនូវការធ្វើដំណើរ ទៅក្រៅប្រទេស របស់ប្រជាពលរដ្ឋចិនឡើងវិញ ដោយមានសណ្តាប់ធ្នាប់ តាមគោលការណ៍ធ្វើការសាកល្បង ។ ទីផ្សារទេសចរណ៍សកល បានឆ្លើយតបយ៉ាងសកម្មចំពោះការនេះ ហើយស្វាគមន៍ភ្ញៀវទេសចរណ៍ចិន យ៉ាងរាក់ទាក់កក់ក្តៅ ។ សហគមន៍អន្តរជាតិ ទទួលសម្គាល់ជាទូទៅថា ការដែលប្រទេសចិន...
បរទេស៖ ទិន្នន័យដែលចេញផ្សាយ ដោយទីភ្នាក់ងារគយរបស់ប្រទេសកាលពីថ្ងៃសៅរ៍ បានបង្ហាញថា ប្រទេសចិនបានបង្កើនការនាំចូលមាស ពីប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០២២។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីឆ្នាំមុន ប្រទេសចិនបានទិញមាសរុស្ស៊ី សរុបចំនួន ៦,៦តោន ដែលមានតម្លៃជាកំណត់ត្រា ៣៨៦,៩លានដុល្លារ រួមទាំងការនាំចេញទាំងទម្រង់មិនទាន់កែច្នៃ (៣,៧ តោន)...
ពេលថ្មីៗកន្លងទៅនេះ លោក Alberto Fernández ប្រធានាធិបតីអាហ្សង់ទីនបានផ្តល់បទសម្ភាសន៍ពិសេស ជាមួយអ្នកសារព័ត៌មាន នៃបណ្តាញទូរទស្សន៍សកលចិន ហៅកាត់ CGTN ។ ក្នុងពេលផ្តល់បទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន CGTN លោក Alberto Fernández ប្រធានាធិបតីអាហ្សង់ទីនបានលើកឡើងថា ខ្ញុំសម្គាល់ឃើញថា ទស្សនៈដ៏មានតម្លៃបំផុត ដែលបានលើកឡើង ដោយប្រទេសចិន គឺការគោរពពហុភាគីនិយម...
ឆ្នាំថ្មីឆ្នាំសកល ទើបតែចាប់ផ្តើម លោក QinGang រដ្ឋមន្ត្រីការបរទេសចិន ដែលទើបតែឡើងតំណែង បានធ្វើដំណើរទស្សនកិច្ច ទៅទ្វីបអាហ្វ្រិកតែម្តង នេះជាទម្លាប់ការទូតរបស់ប្រទេសចិន ក្នុងរយៈពេល៣៣ឆ្នាំមក ដែលបានបង្ហាញពីការគាំទ្រ យ៉ាងមុតមាំរបស់ប្រទេសចិន ចំពោះបណ្តាប្រទេសអាហ្វ្រិក ក្នុងការស្តារឡើងនិងអភិវឌ្ឍឡើងវិញ។ ប្រទេសចិនជាមិត្តភក្តិអាចជឿទុកចិត្តបាន និងជាដៃគូដ៏ស្មោះត្រង់របស់ប្រទេស កំពុងអភិវឌ្ឍន៍ជារៀងរហូត។ ប្រទេសចិន និយាយម៉ាត់ណាម៉ាត់ហ្នឹង។ ក្នុងយៈពេល១០ឆ្នាំកន្លងមក ទំនាក់ទំនងរវាងចិន និងអាហ្វ្រិកបានទទួលសមិទ្ធផល...
វ៉ាស៊ីតោន៖ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Henry Kissinger បានលើកឡើងថា សហរដ្ឋអាមេរិក និងចិនត្រូវតែយល់គ្នាទៅវិញទៅមក “កាន់តែពេញលេញ” និងបណ្តុះទំនាក់ទំនងឱ្យកាន់តែស៊ីគ្នាជាមួយនឹងសន្តិភាព និងវឌ្ឍនភាពក្នុងពិភពលោក។ លោក Kissinger បានឲ្យដឹងនៅក្នុងសុន្ទរកថាតាមវីដេអូរបស់គាត់ទៅកាន់ពិធីបុណ្យចូលឆ្នាំថ្មី ប្រចាំឆ្នាំរបស់សភាពាណិជ្ជកម្មចិន – សហរដ្ឋអាមេរិក ( CGCC-USA) បានប្រារព្ធឡើងនៅទីក្រុងញូវយ៉ក កាលពីល្ងាចថ្ងៃពុធ។ អ្នកការទូតដែលមានបទពិសោធន៍រូបនេះ...
ក្នុងឆ្នាំ២០២២ ដែលទើបតែកន្លងផុតទៅ ប្រមុខរដ្ឋចិន និងរុស្ស៊ីបានសម្រេច”ការណាត់ជួបក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាអូឡាំពិករដូវរងា ទំនាក់ទំនងភាពជាដៃគូ កិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មី រវាងចិននិងរុស្ស៊ី កាន់តែប្រកប ដោយភាពចាស់ទុំនិងភាពធន់។ ប្រមុខរដ្ឋចិននិងអាមេរិកបានជួប”ទល់មុខគ្នា” នៅកោះបាលី នៅមានការប្រាស្រ័យទាក់ទងគ្នារវាងប្រមុខរដ្ឋចិននិងបារាំង ចិននិងអាល្លឺម៉ង់។ល។ ចិនបានបង្ហាញនូវនិម្មាបនកម្ម និងទំនួលខុសត្រូវក្នុងការ ធ្វើអន្តរកម្មរវាងប្រទេសធំ ។ ក្នុងកិច្ចប្រជុំរវាងប្រមុខរដ្ឋចិន និងអាមេរិកដែលបើកធ្វើនៅកោះបាលី លោកប្រធានរដ្ឋចិន...
បុណ្យចូលឆ្នាំចិន នឹងចូលមកដល់នៅថ្ងៃទី ២២ ខែមករានេះ ដែលថ្ងៃទី ២១ ជាថ្ងៃដាច់ឆ្នាំ ។ អ្វីដែលខុសប្លែកពីបីឆ្នាំកន្លងទៅនៅប្រទេសចិន គឺនៅចុងឆ្នាំ ២០២២ ក្រោយពីបានទទួលសមិទ្ធផលជាក់ស្តែង ក្នុងការប្រយុទ្ធប្រឆាំង ជាមួយជំងឺកូវីដ-១៩ ប្រទេសចិនបានសម្រេចលុបចោលវិធានការតឹងរ៉ឹង ចំពោះការបង្ការនិងគ្រប់គ្រងជំងឺឆ្លង ដោយកែសម្រួលកម្រិតឆ្លង នៃជំងឺកូវីដ-១៩ ពី«ថ្នាក់Aគ្រប់គ្រងតាមថ្នាក់B» មក«ថ្នាក់Bគ្រប់គ្រងតាមថ្នាក់B» ពោលគឺមិនចាត់ទុកជំងឺកូវីដ-១៩ ជាជំងឺឆ្លងដែលបង្កគ្រោះថ្នាក់ធ្ងរធ្ងន់ ដល់អាយុជីវិត របស់ប្រជាជនទៀតឡើយ ។ ក្នុងអំឡុងពេលបីឆ្នាំកន្លងទៅ រាល់ពេលជិតដល់ថ្ងៃបុណ្យទានធំៗ រដ្ឋាភិបាលចិន នឹងអំពាវនាវឱ្យប្រជាពលរដ្ឋ កុំធ្វើដំណើរឆ្លងខេត្ត-ក្រុង បើគ្មានភាពចាំបាច់ ជាពិសេសគឺនៅថ្ងៃបុណ្យចូលឆ្នាំចិន ដែលកាលពីមុនពេលផ្ទុះវិបត្តិកូវីដ គេនឹងឃើញមានប្រជាពលរដ្ឋ ធ្វើដំណើរវិលត្រឡប់ទៅចូលឆ្នាំនៅផ្ទះយ៉ាងសន្ធឹកសន្ធាប់ តែក្រោយផ្ទុះជំងឺកូវីដ ការ «ចូលឆ្នាំនៅកន្លែងកំពុងស្នាក់នៅ» បានក្លាយជាវិធីឆ្លងឆ្នាំថ្មីរបស់ប្រជាជនចិន ទូទាំងប្រទេស ។ អាស្រ័យហេតុនេះ មិនថាវិស័យទេសចរណ៍ ឬការប្រើប្រាស់ក្នុងថ្ងៃបុណ្យនោះទេ សុទ្ធតែធ្លាក់ចុះយ៉ាងគំហុក ។ ដោយឡែកក្នុងឆ្នាំនេះ ក្រោយពីការបន្ធូរបន្ថយវិធានការបង្ការ និងគ្រប់គ្រងជំងឺឆ្លង និងបើកប្រទេសឡើងវិញ ពលរដ្ឋចិនបានចេញទៅធ្វើទេសចរណ៍ នៅក្រៅប្រទេសជាលើកដំបូងបន្ទាប់ពីខកខាន អស់រយៈពេលបីឆ្នាំ ។ ឯវិស័យដឹកអ្នកដំណើរក្នុងឱកាសបុណ្យចូលឆ្នាំចិនវិញ ក៏បានរស់ឡើងវិញផងដែរ ដោយគិតត្រឹមថ្ងៃទី ២០ ខែមករានេះ ចំនួនអ្នកដំណើរដែលធ្វើដំណើរតាមមធ្យោបាយធ្វើដំណើរសាធារណៈ ដើម្បីទៅចូលឆ្នាំនៅផ្ទះ ឬចេញទៅដើរកម្សាន្ត បានកើនឡើងជិត ៦០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ ២០២២ ហើយតួលេខនេះ នឹងបន្តកើនឡើងថែមទៀត ។ គេសង្កេតឃើញថា នៅគ្រប់ស្ថានីយ ចេញដំណើរនៅទូទាំងប្រទេស អ្នកដំណើរគ្រប់រូបមានទឹកមុខញញឹមពព្រាយ ដោយសារបានវិលត្រឡប់ ទៅជួបជុំគ្រួសារក្នុងថ្ងៃចូលឆ្នាំ ។ ឯគ្រប់ទីតំបន់នានា ក៏ប្រកបដោយបរិយាកាសថ្ងៃបុណ្យ ដ៏សប្បាយរីករាយដោយសារតែជីវភាពរស់នៅបានវិលត្រឡប់ ទៅរកសភាពដូចមុនពេលផ្ទុះវិបត្តិកូវីដវិញ ។ ជាការពិតណាស់ ការដែលប្រជាជនអាចធ្វើដំណើរ ទៅមកដោយមិនបាច់ព្រួយបារម្ភ ពីជំងឺឆ្លង អាចជួបជុំគ្រួសារយ៉ាងសប្បាយរីករាយ អាចដើរកម្សាន្ត នៅគ្រប់ទីកន្លែងមិនថាក្នុងឬក្រៅប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំ វាជាការសបញ្ជាក់ថា វិស័យទេសចរណ៍ និងទីផ្សារ ប្រើប្រាស់ក្នុងថ្ងៃបុណ្យទានបានរស់ឡើងវិញហើយ ។ ឯវិស័យទាំងពីរនេះ ជាកត្តាដ៏សំខាន់ ដែលបានរួមចំណែក ដល់កំណើនសេដ្ឋកិច្ចចិន ។ បើធៀបនឹងមុនវិបត្តិកូវីដ ក្នុងរយៈពេលបីឆ្នាំកន្លងនេះ ពិតមែនតែសេដ្ឋកិច្ចចិន នៅតែរក្សាកំណើនវិជ្ជមានក្តី ក៏ប៉ុន្តែផលប៉ះពាល់ពីជំងឺឆ្លងក៏មិនតិចដែរ ។ អាស្រ័យហេតុនេះ តម្រូវឱ្យរដ្ឋាភិបាល សិក្សាតាមបែបវិទ្យាសាស្ត្រ ចំពោះសភាពការណ៍ជាតិរបស់ខ្លួនពោលគឺក្រៅពីប្រកាន់ខ្ជាប់នូវការតម្កល់ទុក ប្រជាជនជាស្នូល តម្កល់ទុកអាយុជីវិតជាចម្បង ក្នុងបរិបទមានជំងឺរាតត្បាត ក៏ត្រូវកែសម្រួលវិធានការជាបន្តបន្ទាប់ ដើម្បីឱ្យស្របតាមការវិវឌ្ឍជាក់ស្តែងនៃស្ថានការណ៍ជំងឺឆ្លង ។ ការសម្រេចចិត្ត បើកប្រទេសឡើងវិញ របស់ប្រទេសចិន មិនត្រឹមតែបាន ធ្វើឱ្យបរិយាកាសអ៊ូអរ សប្បាយរីករាយ ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន វិលត្រឡប់មកវិញនោះទេ ប៉ុន្តែក៏បានក្លាយជាសញ្ញាដ៏វិជ្ជមាន សម្រាប់ការស្តារសេដ្ឋកិច្ចជាតិនិងពាណិជ្ជកម្មជាមួយបរទេសផងដែរ ។ ក្រសួងការបរទេសចិនបានគូសបញ្ជាក់ជាច្រើន លើកច្រើនសាថា សេដ្ឋកិច្ចចិនក្នុងឆ្នាំនេះ នឹងមានកំណើនគួរឱ្យកត់សម្គាល់ ដែលនឹងនាំមកនូវកាលានុវត្តភាពថ្មី សម្រេចការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ ។ ចំណែកបណ្តាប្រទេសនានា ដែលសាទរចំពោះប្រទេសចិនដែលបានបើកប្រទេសឡើងវិញ ក្រៅពីការរំពឹងទុកចំពោះកំណើនទេសចរចិន ដែលនឹងជំរុញឱ្យវិស័យទេសចរណ៍អន្តរជាតិ នៃប្រទេសខ្លួនរស់ឡើងវិញ ក៏រំពឹងទុកពីការពង្រឹងនិងពង្រីកវិស័យពាណិជ្ជកម្មអន្តរជាតិ ជាមួយប្រទេសចិនផងដែរ ។ ដូចជាការរំពឹងអ៊ីចឹង ក្នុងឱកាសវិស្សមកាលចូលឆ្នាំចិននេះ ពលរដ្ឋចិនជាច្រើន បានចេញទៅធ្វើទេសចរណ៍ នៅបរទេស ទីផ្សារប្រើប្រាស់ ក្នុងថ្ងៃបុណ្យទានបានកើនឡើងយ៉ាងខ្លាំង ចំនួនអ្នកដំណើរ ទៅមកឆ្លងខេត្ត-ក្រុង ទៅទូទាំងប្រទេសចិន ក៏បានកើនឡើងយ៉ាងខ្លាំង ។ល។ ទាំងនេះបានបញ្ជាក់ថា វិធានការបន្ធូរបន្ថយការបង្ការ និងគ្រប់គ្រងជំងឺឆ្លងរបស់ចិន គឺបានអនុវត្តជាក់ស្តែង ដែលមិនមែនធ្វើឱ្យតែល្អមើលនោះទេ ហើយការប៉ាន់ប្រមាណ ចំពោះកំណើនសេដ្ឋកិច្ចក្នុងឆ្នាំថ្មី ក៏មានការចាប់ផ្តើម ដ៏ល្អប្រសើរមួយផងដែរ ។ កាលពីថ្ងៃទី ១៨ ខែមករាកន្លងទៅនេះ ពេលជួបសំណេះសំណាល...
“កិច្ចសហប្រតិបត្តិការ និងបើកទូលាយ” គឺជាពាក្យគន្លឹះមួយនៃទំនាក់ទំនងការទូត របស់ប្រទេសចិនក្នុងយុគសម័យថ្មី ។ ប្រឈមមុខនឹងហានិភ័យ នៃសេដ្ឋកិច្ចពិភពលោក និងការគាំពារនិយមដែលផ្ទុយពីនិន្នាការ ជំហានដែលប្រទេសចិន ធ្វើឱ្យការបើកទូលាយ និងកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅគឺមិនដែលបញ្ឈប់ទេ ។ លោក Xi Jinping បានប្រកាសជាច្រើនដងទៅកាន់ ពិភពលោកនូវការផ្តួចផ្តើមអំពី ការបើកទូលាយរបស់ប្រទេសចិន ហើយប្រទេសចិនដែលបើកទូលាយ នឹងផ្តល់កាលានុវត្តភាពកាន់តែច្រើន ដល់ការអភិវឌ្ឍរបស់ពិភពលោក...
ប៉េកាំង៖ ប្រទេសចិនកាលពីថ្ងៃពុធ បានសម្តែងការព្រួយបារម្ភ ចំពោះគោលនយោបាយសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក ចំពោះប្រទេសចិន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្នុងអំឡុងពេលពិភាក្សា ជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen ឧបនាយករដ្ឋមន្ត្រីចិន Liu He ក៏សង្ឃឹមថាសហរដ្ឋអាមេរិក នឹងយកចិត្តទុកដាក់លើផលប៉ះពាល់ នៃគោលនយោបាយទាំងនេះ លើភាគីទាំងពីរ។ គួរបញ្ជាក់ថា...
ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ បានផ្សាយដំណឹងនៅថ្ងៃទី១៩ ខែមករាឆ្នាំ២០២៣ថា របាយការណ៍ ដែលលោក Xi Jinping បានធ្វើឡើង ក្នុងសមាជបក្ស កុម្មុយនីស្តចិន លើកទី២០ នាថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២២ ដែលក្រោម ចំណងជើង « ជ្រោងទង់សង្គម និយមមានលក្ខណៈពិសេសចិន ដ៏មហស្ចារ្យ សាមគ្គី...