ប៉េកាំង ៖ ក្រសួងការបរទេសចិន បានជំរុញឱ្យប្រទេសពាក់ព័ន្ធ ជាអ្នករួមចំណែកដល់សន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍន៍ក្នុងតំបន់ ជំនួសឱ្យការក្លាយ ជាអ្នកបង្កើតបញ្ហា ដែលផ្សព្វផ្សាយភូតកុហក និងបង្កើតឧបសគ្គ ។ អ្នកនាំពាក្យចិនលោក Wang Wenbin បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេស និង ការពារជាតិ របស់សហរដ្ឋអាមេរិក...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួង ការបរទេសចិន បានឲ្យដឹងថា ប្រទេសចិនសង្ឃឹមថា សហរដ្ឋអាមេរិក នឹងឈប់ប្រើប្រាស់ លទ្ធិប្រជាធិបតេយ្យ ជាឧបករណ៍ នៃឧបាយកលនយោបាយ របស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។ អ្នកនាំពាក្យចិនលោក Wang Wenbin បានធ្វើការ កត់សម្គាល់នៅក្នុងសន្និសីទ សារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវ...
បរទេស៖ ប្រទេសចិន បានរាយការណ៍ពីករណីឆ្លងជម្ងឺកូវីដ១៩ កាន់តែតិចឡើងនៅថ្ងៃសុក្រនេះ ក្នុងខណៈទីក្រុងមួយចំនួន មានចំណាត់ការទប់ស្កាត់ ចំណែកមន្ត្រីជាន់ខ្ពស់មួយរូប បានព្រមានដល់មន្ទីរពេទ្យនានា មិនឲ្យបដិសេធមិនទទួលអ្នកជម្ងឺក ក្រោយស្ត្រីម្នាក់រលូតកូន នៅក្នុងអំឡុងពេលបិទខ្ទប់ក្នុងទីក្រុង Xian បង្កឲ្យមានការខឹងសម្បារខ្លាំងឡើង។ ទិន្នន័យផ្លូវការ នៅថ្ងៃសុក្រនេះ បានបង្ហាញថាមានករណី ឆ្លងក្នុងស្រុកចំនួន ១១៦ករណី ដោយមានការបញ្ជាក់ពីអាការៈ រោគកាលពីថ្ងៃព្រហស្បតិ៍ ដែលភាគច្រើននៅក្នុងទីក្រុង Xian...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេស បានលើកឡើងថា ប្រទេសចិន សង្ឃឹមថា សហរដ្ឋអាមេរិក នឹងកាត់បន្ថយតួនាទីនៃអាវុធនុយក្លេអ៊ែរ នៅក្នុងគោលនយោបាយ សន្តិសុខជាតិ និងអនុវត្តគោលនយោបាយ មិនប្រើប្រាស់ អាវុធ នុយក្លេអ៊ែរជាលើកដំបូង។ អ្នកនាំពាក្យចិនលោក Wang Wenbin បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានសួរ ឱ្យធ្វើអត្ថាធិប្បាយលើរបាយការណ៍ ដែលអ្នកប្រាជ្ញអាមេរិក...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃពុធនេះបានឲ្យដឹងថាគិតនៅក្នុងឆ្នាំ២០២១កន្លងទៅនេះខ្សែរថភ្លើងដឹកទំនិញរវាងប្រទេសចិននិងវៀតណាមមានចំនួនដល់ទៅ៣៤៦ដងពោលគឺកើនឡើងទ្វេដងឬប្រមាណជា១០៨ភាគរយធៀបទៅនឹងឆ្នាំចាស់។ គិតចាប់តាំងតែពីពេលដាក់ឲ្យដំណើរការខ្សែរថភ្លើងដំបូងកាលពីខែសីហាឆ្នាំ២០១៧មកទូរថភ្លើងដឹកទំនិញរវាងប្រទេសទាំងពីរបានធ្វើការផ្ទេរទំនិញគ្នាទៅវិញទៅមកលើមុខជាច្រើនដែលរួមមានទាំងកែវកប្បាសផ្លែឈើផលិតផលអេឡិកត្រូនិកនិងសំភារៈប្រើប្រាស់ប្រចាំថ្ងៃជាច្រើនទៀត។ គួរឲ្យដឹងដែរថាក្នុងចំណោមការនាំចូលផ្លែឈើសរុបក្នុងនោះផ្លែទុរេនមង្ឃុតមានទៅដល់១៩៤០០តោននៅក្នុងឆ្នាំ២០២១ហើយតាមការព្យាករណ៍ក្នុងឆ្នាំ២០២២ការដឹកជញ្ជូនទំនិញតាមរថភ្លើងនឹងអាចកើនឡើងដល់៤០០ដង៕ ប្រែសម្រួល៖ស៊ុនលី
ប៉េកាំង៖ អនុរដ្ឋមន្ត្រីការបរទេសចិន លោក Ma Zhaoxu បានឲ្យដឹងថា ប្រទេសចិននឹងបន្តរួមចំណែកដ៏ឈ្លាសវៃ និងសំណើរបស់ខ្លួន ចំពោះអភិបាលកិច្ចនុយក្លេអ៊ែរសកល ហើយត្រៀមខ្លួនជាស្រេចក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសដែលស្រឡាញ់សន្តិភាពទាំងអស់។ លោក Ma បានធ្វើការកត់សម្គាល់នេះក្នុងបទសម្ភាសន៍មួយបន្ទាប់ពីមេដឹកនាំនៃរដ្ឋអាវុធនុយក្លេអ៊ែរទាំង៥ រួមមាន ចិន បារាំង រុស្ស៊ី អង់គ្លេស និងសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទបានចេញសេចក្តីថ្លែងការណ៍រួម ស្តីពីការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរ និងជៀសវាងការប្រណាំងប្រជែងសព្វាវុធ។...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេស កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថារដ្ឋាភិបាល នៃទីក្រងុប៉េកាំងសាជាថ្មីបានធ្វើការព្រមានចំៗ និងខ្លាំងទៅលើសហរដ្ឋអាមេរិក ថានឹងទទួលរ៉ាប់រង នូវការខាតបង់យ៉ាងធ្ងន់ធ្ងរមួយ បើសិននៅតែបន្តធ្វើការគាំទ្រ និងឧត្ថម្ភចំពោះកោះតៃវ៉ាន់។ លោករដ្ឋមន្ត្រីក្រសួងការបរទេសលោក Wang Yi បានថ្លែងទៅកាន់ទីភ្នាក់ងារចិនស៊ិនហួបែបនេះថា៖ នៅលើលោកនេះប្រទេសចិនមានតែមួយគត់ ហើយតៃវ៉ាន់គឺជាផ្នែកមួយ នៃប្រទេសចិន។ នេះគឺជារឿង ដែលមិនអាចប្រកែកបានឡើយ ចំពោះប្រវត្តិសាស្ត្រ និងការពិតបច្ចុប្បន្ន។...
ប៉េកាំង៖ អ្នកនាំពាក្យរដ្ឋាភិបាលចិន បានរិះគន់អ្នកនយោបាយមួយចំនួនមកពីប្រទេសលោកខាងលិច ចំពោះការបង្កាច់បង្ខូចសេរីភាពសារព័ត៌មានរបស់ហុងកុង ដោយលើកឡើងថា វាគ្រាន់តែលាតត្រដាងការលាក់ពុតរបស់ពួកគេ និងស្តង់ដារទ្វេរដងប៉ុណ្ណោះ។ អ្នកនាំពាក្យការិយាល័យកិច្ចការហុងកុង និងម៉ាកាវ នៃក្រុមប្រឹក្សារដ្ឋបានលើកឡើងថា ការចាប់ខ្លួនមនុស្សដែលត្រូវបានសង្ស័យថា បានបោះពុម្ពផ្សាយព័ត៌មានបំភ្លៃ និងការបង្កកទ្រព្យសម្បត្តិ ដែលពាក់ព័ន្ធដោយការអនុវត្តច្បាប់ហុងកុង គឺជាការចាំបាច់ដើម្បីរក្សាច្បាប់ និងសណ្តាប់ធ្នាប់ និងការពារសន្តិភាព។ អ្នកនាំពាក្យរូបនេះបានលើកឡើងថា សេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិត្រូវបានការពារដោយច្បាប់ ដោយបន្ថែមថា ម្យ៉ាងវិញទៀតប្រជាពលរដ្ឋគួរតែគោរពតាមច្បាប់នៅពេលអនុវត្តសេរីភាពទាំងនេះ។...
បរទេស៖ មន្ត្រីចិនមួយរូប នៅថ្ងៃពុធនេះ បានធ្វើការព្រមានថា ប្រទេសចិននឹងចាត់ វិធានការដ៏ខ្លាំងក្លានានា ប្រសិនបើកោះតៃវ៉ាន់ ធ្វើចលនាទាមទារឯករាជ្យ និងបានបន្ថែមថា ការបង្កហេតុរបស់តៃវ៉ាន់ និងការជ្រៀតជ្រែកពីខាងក្រៅ អាចនឹងមានការកើនឡើងនៅឆ្នាំក្រោយ។ ប្រទេសចិនអះអាងកម្មសិទ្ធិ លើកោះតៃវ៉ាន់ ដែលកាន់លទ្ធិប្រជាធិបតេយ្យ ថាជាទឹកដីរបស់ខ្លួន ហើយក្នុងរយៈពេល ២ឆ្នាំកន្លងទៅនេះ បានបង្កើនការដាក់សម្ពាធ យោធានិងការទូត ដើម្បីសម្រេចការអះអាង អធិបតេយ្យភាពរបស់ខ្លួន...
បរទេស៖ ប្រទេសចិន កំពុងតែធ្វើការអំពាវនាវ ឲ្យសហរដ្ឋអាមេរិក ធ្វើកិច្ចការពារស្ថានីយអវកាសចិនមួយ និងបុគ្គលិកមានគ្នា ៣នាក់របស់ខ្លួន ក្រោយទីក្រុងប៉េកាំង បានធ្វើការតវ៉ាថា ផ្កាយរណបដែលបាញ់ បង្ហោះដោយក្រុមហ៊ុន SpaceX របស់លោក Elon Musk ស្ទើរតែហោះបុកស្ថានីយ។ មន្ត្រីនាំពាក្យក្រសួងការបរទេសចិនមួយរូប កាលពីថ្ងៃអង្គារ បានចោទទីក្រុងវ៉ាស៊ីនតោន ពីបទមិនអើពើនឹងកាតព្វកិច្ច លើសន្ធិសញ្ញារបស់ខ្លួន ក្នុងកិច្ចការពារសុវត្ថិភាព...