បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេស កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថារដ្ឋាភិបាល នៃទីក្រងុប៉េកាំងសាជាថ្មីបានធ្វើការព្រមានចំៗ និងខ្លាំងទៅលើសហរដ្ឋអាមេរិក ថានឹងទទួលរ៉ាប់រង នូវការខាតបង់យ៉ាងធ្ងន់ធ្ងរមួយ បើសិននៅតែបន្តធ្វើការគាំទ្រ និងឧត្ថម្ភចំពោះកោះតៃវ៉ាន់។ លោករដ្ឋមន្ត្រីក្រសួងការបរទេសលោក Wang Yi បានថ្លែងទៅកាន់ទីភ្នាក់ងារចិនស៊ិនហួបែបនេះថា៖ នៅលើលោកនេះប្រទេសចិនមានតែមួយគត់ ហើយតៃវ៉ាន់គឺជាផ្នែកមួយ នៃប្រទេសចិន។ នេះគឺជារឿង ដែលមិនអាចប្រកែកបានឡើយ ចំពោះប្រវត្តិសាស្ត្រ និងការពិតបច្ចុប្បន្ន។...
ប៉េកាំង៖ អ្នកនាំពាក្យរដ្ឋាភិបាលចិន បានរិះគន់អ្នកនយោបាយមួយចំនួនមកពីប្រទេសលោកខាងលិច ចំពោះការបង្កាច់បង្ខូចសេរីភាពសារព័ត៌មានរបស់ហុងកុង ដោយលើកឡើងថា វាគ្រាន់តែលាតត្រដាងការលាក់ពុតរបស់ពួកគេ និងស្តង់ដារទ្វេរដងប៉ុណ្ណោះ។ អ្នកនាំពាក្យការិយាល័យកិច្ចការហុងកុង និងម៉ាកាវ នៃក្រុមប្រឹក្សារដ្ឋបានលើកឡើងថា ការចាប់ខ្លួនមនុស្សដែលត្រូវបានសង្ស័យថា បានបោះពុម្ពផ្សាយព័ត៌មានបំភ្លៃ និងការបង្កកទ្រព្យសម្បត្តិ ដែលពាក់ព័ន្ធដោយការអនុវត្តច្បាប់ហុងកុង គឺជាការចាំបាច់ដើម្បីរក្សាច្បាប់ និងសណ្តាប់ធ្នាប់ និងការពារសន្តិភាព។ អ្នកនាំពាក្យរូបនេះបានលើកឡើងថា សេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិត្រូវបានការពារដោយច្បាប់ ដោយបន្ថែមថា ម្យ៉ាងវិញទៀតប្រជាពលរដ្ឋគួរតែគោរពតាមច្បាប់នៅពេលអនុវត្តសេរីភាពទាំងនេះ។...
បរទេស៖ មន្ត្រីចិនមួយរូប នៅថ្ងៃពុធនេះ បានធ្វើការព្រមានថា ប្រទេសចិននឹងចាត់ វិធានការដ៏ខ្លាំងក្លានានា ប្រសិនបើកោះតៃវ៉ាន់ ធ្វើចលនាទាមទារឯករាជ្យ និងបានបន្ថែមថា ការបង្កហេតុរបស់តៃវ៉ាន់ និងការជ្រៀតជ្រែកពីខាងក្រៅ អាចនឹងមានការកើនឡើងនៅឆ្នាំក្រោយ។ ប្រទេសចិនអះអាងកម្មសិទ្ធិ លើកោះតៃវ៉ាន់ ដែលកាន់លទ្ធិប្រជាធិបតេយ្យ ថាជាទឹកដីរបស់ខ្លួន ហើយក្នុងរយៈពេល ២ឆ្នាំកន្លងទៅនេះ បានបង្កើនការដាក់សម្ពាធ យោធានិងការទូត ដើម្បីសម្រេចការអះអាង អធិបតេយ្យភាពរបស់ខ្លួន...
បរទេស៖ ប្រទេសចិន កំពុងតែធ្វើការអំពាវនាវ ឲ្យសហរដ្ឋអាមេរិក ធ្វើកិច្ចការពារស្ថានីយអវកាសចិនមួយ និងបុគ្គលិកមានគ្នា ៣នាក់របស់ខ្លួន ក្រោយទីក្រុងប៉េកាំង បានធ្វើការតវ៉ាថា ផ្កាយរណបដែលបាញ់ បង្ហោះដោយក្រុមហ៊ុន SpaceX របស់លោក Elon Musk ស្ទើរតែហោះបុកស្ថានីយ។ មន្ត្រីនាំពាក្យក្រសួងការបរទេសចិនមួយរូប កាលពីថ្ងៃអង្គារ បានចោទទីក្រុងវ៉ាស៊ីនតោន ពីបទមិនអើពើនឹងកាតព្វកិច្ច លើសន្ធិសញ្ញារបស់ខ្លួន ក្នុងកិច្ចការពារសុវត្ថិភាព...
វ៉ាស៊ីនតោន ៖ អ្នកប្រាជ្ញអាមេរិកមួយរូបបានលើកឡើងថា ជោគជ័យ នៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់ចិន កំពុងធ្វើឱ្យសហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្ត នៅលោកខាងលិចអាម៉ាស់មុខ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ ជោគជ័យរបស់ប្រទេសចិន ក្នុងការរក្សាអត្រានៃការឆ្លង និងការស្លាប់ដោយជំងឺកូវីដ-១៩ “ខុសគ្នាជាមួយនឹងបស្ចិមប្រទេស ពី ១០០ ទៅ ១០០0ដង លោក Eric Zuesse...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ថា មនុស្សរាប់រយពាន់នាក់ទៀត ត្រូវបានបញ្ជាឱ្យស្នាក់នៅ ក្នុងផ្ទះស្ថិតនៅភាគខាងជើង ប្រទេសចិន នៅអង្គារនេះ ខណៈដែលប្រទេសនេះ បានប្រយុទ្ធប្រឆាំងនឹងការ កើនឡើងនៃជំងឺកូវីដ-១៩ ដ៏អាក្រក់បំផុតក្នុងរយៈពេល២១ខែ ហើយអ្នកស្រុកដែលត្រូវបាន បិទខ្ទប់បានបង្ហោះលើ ប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយត្អូញត្អែរអំពីកង្វះអាហារហូបចុក...
ប៉េកាំង៖ បេសកជនជាន់ខ្ពស់ចិន បានអំពាវនាវឱ្យពង្រីកការយល់ស្រប ដោះស្រាយការខ្វែងគំនិតឱ្យបានត្រឹមត្រូវ និងរួមគ្នាលើកកម្ពស់របកគំហើញថ្មីនៅក្នុងជុំទីប្រាំបីនៃកិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់ ដែលបានបនកាលពីថ្ងៃចន្ទ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Wang Qun បេសកជនចិនប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិផ្សេងទៀតនៅទីក្រុងវីយែន បានលើកឡើងថា “ចំពោះបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ និងបញ្ហាមិនរីកសាយភាយនុយក្លេអ៊ែរដែលពាក់ព័ន្ធ ភាពជាក់ស្តែង” និងស្តង់ដារទ្វេរដង មិនគួរត្រូវបានអនុម័ត ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ។ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ បានសម្តែងការព្រួយបារម្ភ ចំពោះកិច្ចព្រមព្រៀងមួយក្នុងចំណោមប្រទេសអូស្ត្រាលី...
ប៉េកាំង ៖ ករណីឆ្លងជំងឺកូវីដ១៩ ក្នុងតំបន់ របស់ប្រទេសចិន បានផ្ទុះឡើងម្តងទៀត ជាមួយនឹងការឆ្លងថ្មីភាគច្រើន ត្រូវបានរាយការណ៍នៅក្នុងទីក្រុង Xi’an ភាគពាយ័ព្យ ខណៈដែលការបិទទីក្រុងនេះ បានឈានចូលដល់ថ្ងៃទី៥ ហើយ ។ យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ករណីឆ្លងយ៉ាងច្រើន នៅទីក្រុង...
បរទេស ៖ រដ្ឋាភិបាលចិន នៅពេលថ្មីៗនេះ បានដាក់ទណ្ឌកម្មលើមន្ត្រីអាមេរិក៤រូប ក្នុងដំណើរ សងសឹក ចំពោះការពិន័យ ដែលអាមេរិកដាក់លើទីក្រុងប៉េកាំង ជុំវិញបញ្ហារំលោភសិទ្ធិមនុស្ស នៅក្នុងតំបន់ស៊ីនជាំង ប្រទេសចិន នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញដោយទីភ្នាក់ងារសារព័ត៌មាន UPI ។ មន្ត្រីអាមេរិកទាំងនេះ បានបញ្ជាឲ្យដាក់ទណ្ឌកម្មកាលពីដើមខែនេះ ជុំវិញការប្រព្រឹត្តរបស់ចិន ចំពោះជនជាតិភាគតិចមូស្លីម Uyghur នៅក្នុងតំបន់ស៊ីនជាំង...
ភ្នំពេញ ៖ សាលាដំបូង រាជធានី ភ្នំពេញ កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ បានបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទ មេក្លោង គ្រឿងញៀន ជនជាតិចិន ចំនួន ៣ នាក់ នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូន, រក្សាទុក...