វ៉ាស៊ីនតោន៖ រដ្ឋាភិបាលអាមេរិក បានសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះប្រទេសចិន លើការច្រានចោលសំណើរបស់អង្គការសុខភាពពិភពលោក សម្រាប់ដំណាក់កាលទីពីរនៃការស៊ើបអង្កេតលើប្រភពដើមនៃវីរុសកូវីដ-១៩ នេះដោយហៅប្រទេសនេះថា មិនទទួលខុសត្រូវ។ លេខាធិការសារព័ត៌មានសេតវិមានលោកស្រី Jen Psaki បានប្រាប់សន្និសីទសារព័ត៌មានមួយថា សហរដ្ឋអាមេរិក និងបណ្តាប្រទេសដទៃទៀតនឹងបន្តជំរុញឱ្យទីក្រុងប៉េកាំង ផ្តល់នូវលទ្ធភាពទទួលបាននូវទិន្នន័យ ដែលត្រូវការដើម្បីឈានដល់ចំណុចដំបូងនៃការផ្ទុះឡើង។ វីរុសនេះត្រូវបានគេរកឃើញដំបូងនៅទីក្រុងវូហាន ភាគកណ្តាលប្រទេសចិន នៅចុងឆ្នាំ២០១៩ មុនពេលរីករាលដាលពាសពេញពិភពលោក។ ការកត់សម្គាល់របស់លោកស្រី Psaki...
បរទេស៖ មន្ត្រីសុខាភិបាលជាន់ខ្ពស់ចិនមួយរូប តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិនមិនអាច ទទួលយកគម្រោងរបស់អង្គការ សុខភាពពិភពលោក សម្រាប់គម្រោង ទីពីរនៃការសិក្សា អំពីប្រភពនៃជម្ងឺកូវីដ១៩បាននោះទេ។ លោក Zeng Yixin អនុរដ្ឋមន្ត្រីសុខាភិបាលជាតិ បាននិយាយថា លោកមានការភ្ញាក់ផ្អើលចំពោះការស្នើធ្វើការ ស៊ើបអង្កេតបន្ថែមទៀត ចំពោះប្រភពនៃជម្ងឺរាតត្បាត ហើយជាពិសេសនោះ គឺទ្រឹស្តីដែលថា មេរោគនេះអាចលិចធ្លាយ ចេញពីមន្ទីរពិសោធន៍របស់ប្រទេសចិន។...
ប៉េកាំង៖ មន្រ្តីជាន់ខ្ពស់នៃគណៈកម្មាធិការសុខភាពជាតិ (NHC) បានឲ្យដឹងនៅព្រហស្បតិ៍នេះថា ការអះអាងដែលថា SARS-CoV-2 បានលេចចេញពីមន្ទីរពិសោធន៍វូហាន គឺផ្ទុយនឹងវិទ្យាសាស្ត្រ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Zeng Yixin នាយករង NHC បានលើកឡើងថា លោកមានការភ្ញាក់ផ្អើលនៅពេលដែលមានមនុស្សមួយចំនួនបានអះអាងថា វីរុស SARS-CoV-2 ដែលជាវីរុសបង្កឱ្យមានជំងឺកូវីដ-១៩ បានលេចធ្លាយពីវិទ្យាស្ថានវូហាន់ នៃវីរុស្សសាស្ត្រ (WIV)...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានផ្ញើ ព្រះរាជសារ រំលែកទុក្ខយ៉ាងក្រៀមក្រំ និងសំដែងការសោកស្តាយយ៉ាងជ្រាលជ្រៅ ក្នុងព្រះបរមនាមព្រះអង្គផ្ទាល់ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះរាជវង្សានុវង្សកម្ពុជា និងប្រជាជាតិកម្ពុជាទាំងមូល ជូនចំពោះ...
ប៉េកាំង៖ អ្នកនាំពាក្យចិន ជាថ្មីម្តងទៀតបានបដិសេធទ្រឹស្តី “ការលេចធ្លាយមន្ទីរពិសោធន៍” បង្កឲ្យមានជំងឺកូវីដ-១៩ ដោយអះអាងថា វាគ្មានអ្វីក្រៅតែពីការភូតកុហកនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ចាវ លីជៀន បានធ្វើការកត់សម្គាល់នៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅពេលដែលត្រូវបានស្នើឱ្យធ្វើអត្ថាធិប្បាយការអះអាងនេះ បានធ្វើឱ្យមន្រ្តីជាន់ខ្ពស់ និងប្រព័ន្ធផ្សព្វផ្សាយអាមេរិកមួយចំនួនលើកឡើងថា កម្មករចំនួន ៣ នាក់នៃវិទ្យាស្ថានវ៉ូហាន់នៃវីរុស បានធ្លាក់ខ្លួនឈឺ កាលពីខែវិច្ឆិកា ឆ្នាំ ២០១៩ ដែលយោងទៅតាមការចោទប្រកាន់នេះបន្ថែម...
ភ្នំពេញ ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូហ្វាម របស់ប្រទេសចិន ចំនួន១លានដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាបញ្ជាទិញបានដឹកមកដល់ប្រទេសកម្ពុជាហើយ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ។ គិតចាប់ពីថ្ងៃទី៧ ខែកុម្ភៈ មកដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជាទទួលបានវ៉ាក់សាំងជាង១៧លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ វ៉ាក់សាំងកូវីដ-១៩ ដែលកម្ពុជាទទួលបាន ហើយកំពុងចាក់ជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ចិន...
បរទេស៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក បាននិយាយប្រាប់ នៅថ្ងៃពុធនេះថា អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman នឹងធ្វើដំណើរ ទៅទស្សនកិច្ច ប្រទេសចិន នៅចុងសប្ដាហ៍នេះ ហើយនេះជាដំណើរទស្សនកិច្ចមួយ ធ្វើឡើងស្របពេល មានភាពតានតឹងកើនឡើង រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។ តាមសេចក្តីរាយការណ៍ លោកស្រី Wendy Sherman...
ប៉េកាំង៖ ប្រទេសចិន បានឲ្យដឹងថា សហរដ្ឋអាមេរិកបានប្រឌិតការចោទប្រកាន់ ដែលខ្លួនបានធ្វើការវាយលុកក្រុមហ៊ុន Microsoft យ៉ាងខ្លាំង ដោយរាប់បញ្ចូលថា ទីក្រុងវ៉ាស៊ីនតោន គឺជា“ ជើងឯកពិភពលោក” នៃការវាយប្រហារតាមអ៊ីនធឺណិត ខណៈពេលដែលកំពុងវាយឆ្មក់ ជាមួយសម្ព័ន្ធមិត្តអាមេរិក ចំពោះការចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួម ស្តីពីការថ្កោលទោស។ សហរដ្ឋអាមេរិក បានចោទប្រកាន់ទីក្រុងប៉េកាំង ពីបទវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត នៅខែមីនានៅលើក្រុមហ៊ុន Microsoft...
ភ្នំពេញ ៖ រដ្ឋាភិបាលចិន បានផ្តល់ជំនួយ ឥតសំណងចំនួន ២,៥លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រកិច្ចប្រតិបត្តិការ បោសសំអាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌ ពីសង្គ្រាមនៅកម្ពុជា ។ តាមរយៈគេហទំព័រ ហ្វេសប៊ុក នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក...
ប៉េកាំង ៖ អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន សង្ឃឹមថាអង្គការសុខភាព ពិភពលោក (WHO) នឹងប្រកាន់ខ្ជាប់ នូវស្មារតីវិទ្យាសាស្ត្រវិជ្ជាជីវៈ និងវត្ថុបំណង និងធ្វើការជាមួយសហគមន៍ អន្តរជាតិ ដើម្បីរក្សានូវ លក្ខណៈវិទ្យាសាស្ត្រ និងធម្មជាតិ នៃប្រភពដើមជំងឺកូវីដ-១៩ ។ លោកបានលើកឡើងថា ប្រទេសចិន មានការព្រួយបារម្ភ...