ប៉េកាំង៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានលើកឡើងថា ប្រទេសចិនប្រឆាំងដាច់ខាតនឹងសហរដ្ឋអាមេរិក ដែលបន្ថែមអង្គភាពចំនួន ២៣ របស់ចិន ទៅក្នុងបញ្ជីអង្គភាពត្រួតពិនិត្យការនាំចេញរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មឆនចិនស៊ិនហួ។ យោងតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ការផ្លាស់ប្តូរនេះដោយមិនយកចិត្តទុកដាក់លើអង្គហេតុបានកើតឡើង ដោយផ្អែកលើមូលដ្ឋានដូចជា “សិទ្ធិមនុស្ស” ដែលសហរដ្ឋអាមេរិក លើកយកហេតុផលនៃសន្តិសុខជាតិ និងរំលោភការគ្រប់គ្រងការនាំចេញ។ អ្នកនាំពាក្យរូបនេះបានលើកឡើងថា នេះគឺជាការគៀបសង្កត់ដោយមិនសមហេតុផលដល់សហគ្រាសចិន និងជាការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ច្បាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ដែលចិន ប្រឆាំងដាច់ខាត។...
បរទេស៖ មេដឹកនាំនៃប្រទេសកូរ៉េខាងជើង និងប្រទេសចិន បានផ្ញើសារឲ្យគ្នាប្តេជ្ញាពង្រឹង សហប្រតិបតិ្តការ នៅគម្រប់ខួបនៃសន្ធិសញ្ញាមិត្តភាព និងការជួយគ្នាទៅវិញទៅមក នៃប្រទេសទាំងពីរ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន កណ្ដាលកូរ៉េខាងជើង KCNA។ នៅក្នុងសារមួយផ្ញើជូនលោកប្រធានាធិបតីចិន ស៊ី ជីនពីង មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានមានប្រសាសន៍ថា ចំណងមិត្តភាពរបស់ប្រទេសទាំងពីរ មានសារៈសំខាន់ចំពោះមុខ...
ខ្សែរយៈជាប្រព័ន្ធមូលដ្ឋានយោធា បានគ្របដណ្ដប់មកលើ ពិភពលោកទាំងមូល សហរដ្ឋអាមេរិក គឺជាប្រទេសមួយ ដែលត្រូវបានទទួលស្គាល់ថា ជាប្រទេស ដែលមានអនុភាពយោធា ឈានមុខ និងខ្លាំងក្លាជាងគេបំផុត នៅលើពិភពលោក! ដោយអាមេរិក មានប្រព័ន្ធមូលដ្ឋានយោធា នៅក្រៅប្រទេសហាក់បីច្រើនជាងគេ បើប្រៀបធៀបទៅនឹង ប្រទេសដទៃទៀតលើពិភពលោក ទាំងមុន និង ក្រោយសង្រ្គាម លោកលើកទី២ មក!។...
បរទេស៖ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន MOFCOM នៅថ្ងៃព្រហស្បតិ៍នេះបានធ្វើការប្រកាសអំពាវនាវមួយទៅកាន់បណ្តាប្រទេស ដែលពាក់ព័ន្ធទាំងអស់ថា គួរតែបញ្ឈប់ទៅនូវសកម្មភាពរារាំងទៅដល់ប្រតិបត្តិការរបស់ ក្រុមហ៊ុនចិនទាំងឡាយទៀតទៅ។ ចិនបានសង្កត់ធ្ងន់ថាកន្លងមកជាញឹកញាប់ ខ្លួនតែងតែទទួលរងនូវពាក្យរិះគន់និងចោទប្រកាន់ខ្លាំងៗទៅលើបញ្ហាបង្ខិតបង្ខំកម្លាំង ពលកម្មនិងក៏ដូចជាបញ្ហានៅតំបន់ Uygur ទៅលើជនជាតិដើមជាដើម។ លោក Gao Feng អ្នកនាំពាក្យរបស់ MOFCOM បាននិយាយថាការការពារនិយមព្រមទាំងការរិះគន់និយមទៅលើប្រទេសណាមួយដោយប្រើប្រាស់បញ្ហាសិទ្ធមនុស្សជាឡេសនោះនឹងធ្វើឲ្យមាន បញ្ហាយ៉ាងខ្លាំងទៅដល់សេដ្ឋកិច្ចអន្តរជាតិ ព្រមទាំងវិស័យជំនួញផងដែរ។ លោកបន្តថាប្រទេសចិនមានបំណង ក្នុងការផ្តល់នូវសកម្មភាពគាំទ្រដ៏ខ្លាំងក្លាទៅ ឲ្យសហគ្រាសបរទេសដើម្បីបរិយាកាសជំនួញ...
លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនធ្លាប់មានប្រសាសន៍ថា «ត្រូវយកប្រវត្តិសាស្ត្រធ្វើជាកញ្ចក់(មេរៀន) ដើម្បីត្រួសត្រាយអនាគត» ។ ជាក់ស្តែង ដូចអ្វីដែលយើងគ្រប់គ្នាបានឃើញនឹងភ្នែកហើយថា បក្សកុម្មុយនិស្តចិនបានចងចាំនិងរៀនសូត្រពីប្រវត្តិសាស្ត្រជាប់រហូតមក និងកសាងប្រទេសជាតិដែលមានអនាគតដ៏បវររុងរឿង ។ ដើម្បីអបអរសាទរខួប ១០០ ឆ្នាំនៃការបង្កើតបក្សកម្មុយនិស្តចិន និងដើម្បីបន្សល់ទុកនូវតឹកតាងប្រវត្តិសាស្ត្រឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់នេះនិងកូនចៅជំនាន់ក្រោយៗឱ្យស្វែងយល់ច្បាស់ពីប្រវត្តិតស៊ូដ៏អង់អាចក្លាហាន មោះមុតមិនងាករេ ស៊ូបូជាឈាមស្រស់និងលះបង់ជីវិតដើម្បីជាតិមាតុភូមិនិងប្រជាជនរបស់អ្នកបដិវត្តន៍ជាន់មុននៃបក្សកុម្មុយនិស្តចិន សាលពិព័រណ៍ដ៏ស្កឹមស្កៃមួយបានលេចចេញជារូបរាងនៅក្បែរកីឡដ្ឋានជាតិនាក្រុងប៉េកាំង ដែលរំលេចដោយតួអក្សរចិនពណ៌ក្រហមធំៗមានន័យថា «សាលពិព័រណ៍ប្រវត្តិសាស្ត្របក្សកុម្មុយនិស្តចិន» ។...
តូក្យូ ៖ ប្រទេសចិន បានស្តីបន្ទោស ការលើកឡើង របស់ឧបនាយករដ្ឋមន្រ្តីជប៉ុន លោក Taro Aso ស្តីពីការការពារ កោះតៃវ៉ាន់ រួមគ្នាជាមួយសហរដ្ឋអាមេរិក ប្រសិនបើកោះនេះត្រូវបាន“ ឈ្លានពាន” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ខ្លីមួយអ្នកនាំពាក្យក្រសួង ការបរទេសចិន លោក ចាវ...
បរទេស៖រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី តាមសេចក្តីរាយការណ៍ នៅថ្ងៃសៅរ៍នេះ បានធ្វើការជំរុញសហគមន៍អន្តរជាតិ ឲ្យធ្វើការកសាងឡើងនូវមហាកំផែងនៃភាពស៊ាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតឆ្លងនៃជម្ងឺកូវីដ១៩។ លោក វ៉ាង យី ដែលក៏ជាសមាជិកនៃក្រុមប្រឹក្សារដ្ឋផងនោះ បាននិយាយប្រាប់វេទិកាសន្តិភាពពិភពលោកលើកទី៩ ដែលប្រារព្ធធ្វើឡើងនៅសាកលវិទ្យាល័យ Tsinghua University ក្នុងរដ្ឋធានីចិនថា “យើងគួរតែប្រឈមមុខនឹងភាពលំបាកដែលជិតមកដល់ទាំងអស់គ្នា”។ លោករដ្ឋមន្ត្រីការបរទេសចិនរូបនេះ ក៏បានមានប្រសាសន៍យ៉ាងដូច្នេះផងថា “អាទិភាពបន្ទាន់បំផុត...
ប៉េកាំង៖ ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះបានប្រារព្ធខួប ១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនិស្ត កំពុងកាន់អំណាច ដោយប្រធានាធិបតីលោក ស៊ី ជីនពីង បានសន្យាធ្វើឱ្យ ប្រទេសអាស៊ីមួយនេះ ក្លាយជាមហាអំណាចពិភពលោក នៅពាក់កណ្តាលសតវត្សរ៍នេះ។ មួយឆ្នាំក៏បានកន្លងផុត ទៅចាប់តាំងពីប្រទេសចិនដីគោក នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ បានប្រកាសជាផ្លូវការ នូវច្បាប់សន្តិសុខជាតិ ដ៏ចម្រូងចម្រាស សម្រាប់ទីក្រុងហុងកុង...
បរទេស៖ ក្រសួងការបរទេសរបស់ប្រទេសចិន តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារនេះថា ការដែលមន្ត្រីជាន់ខ្ពស់មួយរូបរបស់ប្រទេសជប៉ុន ហៅកោះតៃវ៉ាន់ថា ជាប្រទេសនៅក្នុងពេលថ្មីៗនេះនោះ គឺជាការរំលោភបំពានដ៏ធំមហិមានិងធ្ងន់ធ្ងរ។ អនុរដ្ឋមន្រ្តីការពារជាតិជប៉ុន កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការព្រមានអំពី ការគម្រាមកំហែងកើនឡើង បង្កដោយកិច្ចសហការគ្នារវាងចិននិងរុស្ស៊ី និងបាននិយាយថា វាជារឿងដ៏ចាំបាច់ ដែលត្រូវភ្ញាក់ខ្លួនចំពោះសម្ពាធ របស់ទីក្រុងប៉េកាំងលើតៃវ៉ាន់ និងការពារកោះដែលជាប្រទេស លទ្ធិប្រជាធិបតេយ្យមួយនេះ។ កាលពីថ្ងៃទី៤ ខែមិថុនាកន្លងទៅ ប្រទេសជប៉ុន...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ថា លោក Gustavo Pinto វ័យ៧៣ឆ្នាំ ជាសាស្ត្រាចារ្យជនជាតិប្រេស៊ីល បានចំណាយពេលប្រចាំថ្ងៃដើម្បីទៅពិនិត្យសុខភាពនៅសាជីវកម្មអន្តរជាតិចិន-ប្រេស៊ីល ដែលផ្តោតសំខាន់លើការព្យាបាលជំងឺដោយប្រើផលិតផលតាមបែបបុរាណចិន នៅក្នុងក្រុងសៅប៉ូឡូ ប្រទេសប្រេស៊ីល ។ ការចូលទៅពិនិត្យសុខភាពរបស់គាត់រៀងរាល់ព្រឹក ដើម្បីព្យាបាលរោគតាមប្រពៃណីចិន ដូចជា៖ ការចាក់ម្ជុរវិទ្យាសាស្ត្រ និងម៉ាស្សាជាដើម ទោះបីជា ប្រទេសនេះរងការាតត្បាតដោយសារជំងឺកូវីដ-១៩ក្តី...