បរទេស៖ លោក He Yadong អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនបាននឹងកំពុង “ប្រឹងប្រែងអស់ពីសមត្ថភាព” ដើម្បីជំរុញឱ្យមានការចរចាជាមួយសហភាពអឺរ៉ុបជុំវិញពន្ធគយដែលដាក់លើរថយន្តអគ្គិសនីដែលផលិតដោយចិន ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ប្លុកនេះ (អឺរ៉ុប) បានបោះឆ្នោតឱ្យដំឡើងពន្ធដល់ទៅ ៤៥,៣ភាគរយ នៅក្នុងខែតុលា បន្ទាប់ពីគណៈកម្មការអឺរ៉ុប ដែលត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធថា លោករំពឹងថា លោកប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងទៅបំពេញ ទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដោយមិនកំណត់ពេលវេលា សម្រាប់ការធ្វើដំណើរ របស់លោក។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥...
យូអិន៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានអំពាវនាវឱ្យមានការស្តារឡើងវិញ នូវលទ្ធិពហុភាគីពិតប្រាកដ និងពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាងប្រព័ន្ធអភិបាល កិច្ចសកល ដែលត្រឹមត្រូវ និងសមធម៌ នេះបើយោងតាម ការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ លោក វ៉ាង យី ដែលជាសមាជិក ការិយាល័យ នយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស...
ប៉េកាំងៈ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Wang Wentao បានឲ្យដឹងថា ប្រទេសចិន មានការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការសម្រេចចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការដំឡើងពន្ធបន្ថែម ១០ ភាគរយលើទំនិញរបស់ចិន ដោយសារបញ្ហា ទាក់ទងនឹងសារធាតុ fentanyl ។ លោក Wang បានធ្វើការកត់សម្គាល់នៅក្នុងលិខិតមួយផ្ញើទៅកាន់លោក Howard Lutnick...
បរទេស៖ រដ្ឋសភារបស់ប្រទេសវៀតណាម បានអនុម័តផែនការ សម្រាប់ផ្លូវដែក Lao Cai-Hanoi-Hai Phong ដែលតភ្ជាប់ទៅព្រំដែន ជាមួយប្រទេសចិន ក្នុងតម្លៃ ៨,៣៧ ពាន់លានដុល្លារអាមេរិក ឬ ១៥,៩៦ លានដុល្លារក្នុងមួយគីឡូម៉ែត្រ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥...
បរទេស៖ ក្រុមមន្ត្រីបាននិយាយ នៅថ្ងៃព្រហស្បតិ៍ថា យោធាអូស្ត្រាលី និងនូវែលសេឡង់ កំពុងឃ្លាំមើលនាវាចម្បាំងចិន ចំនួនបីគ្រឿង ដែលធ្វើដំណើរទៅភាគខាងត្បូង ឆ្ងាយខុសពីធម្មតា តាមឆ្នេរសមុទ្រភាគខាងកើត របស់ប្រទេសអូស្ត្រាលីក្នុងបេសកកម្មមិនស្គាល់។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋាភិបាលអូស្ត្រាលីបានបង្ហាញកាលពីមួយសប្តាហ៍មុនថា កប៉ាល់ចម្បាំង បានធ្វើដំណើរឆ្លងកាត់អាស៊ីអាគ្នេយ៍ និងសមុទ្រ Coral...
“ប្រទេសចិនបានបញ្ចេញសញ្ញាយ៉ាងខ្លាំងក្លា ដើម្បីលើកកម្ពស់ជំនឿចិត្ត របស់សហគ្រាសឯកជន ” “រដ្ឋាភិបាលចិនលើកទឹកចិត្ត ឱ្យសហគ្រាសឯកជន ដើរតួនាទីកាន់តែធំ លើវិស័យការច្នៃប្រឌិតថ្មីបច្ចេកវិទ្យា ” “បានរក្សាសុទិដ្ឋិនិយម ចំពោះនិន្នាការកំណើនថ្មីរបស់ចិន” ។ល។ ប្រព័ន្ធសារព័ត៌មាន និងអ្នកសង្កេតការណ៍បរទេស បានវាយតម្លៃព្រមៗគ្នា ចំពោះពិធីសំណេះសំណាលជាន់ខ្ពស់ ជាមួយសហគ្រាសឯកជន របស់ប្រទេសចិន ដែលបើកធ្វើនៅថ្ងៃទី១៧ ខែកុម្ភៈ ។ លើកនេះ...
ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ តាមម៉ោងក្នុងតំបន់ សកម្មភាពចាក់បញ្ចាំងភាពយន្ត «Ne Zha 2» ដែលសហការរៀបចំ ដោយរដ្ឋបាលជាតិភាពយន្តចិន អគ្គស្ថានីវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងក្លឹបសៀវភៅចិន បានប្រារព្ធនៅទីស្នាក់ការកណ្តាល អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។ អ្នកទទួលខុសត្រូវ អគ្គស្ថានីវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ប្រចាំអង្គសហប្រជាជាតិ និងអាមេរិកខាងជើង បានថ្លែងថា បន្ទាប់ពីភាពយន្តគំនូរជីវចល«Ne...
បរទេស៖ ប្រទេសចិនបានជំរុញឱ្យរដ្ឋាភិបាលថៃ រក្សាគោលនយោបាយរបស់ខ្លួន ក្នុងការកាត់ផ្តាច់អគ្គិសនី ថាមពល និងអ៊ីនធឺណិត ឆ្លងកាត់ព្រំដែនក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាល និងក្រុមជនជាតិភាគតិចឱ្យបង្ក្រាបក្រុមឆបោក។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា បញ្ហានេះនឹងត្រូវលើកយកមកពិភាក្សា នៅថ្ងៃនេះក្នុងកិច្ចប្រជុំរវាងជំនួយការ រដ្ឋមន្ត្រីសន្តិសុខសាធារណៈរបស់ចិនលោក Liu Zhongyi និងរដ្ឋមន្ត្រីការពារជាតិថៃ...
ប៉ុន្មានថ្ងៃជាប់មកនេះ ខណៈដែលភាពយន្តរឿង យុទ្ធសិល្ប៍ទេវបុត្រ ណាចា វគ្គ២ ដែលជាភាពយន្តគំនូរជីវចល ផលិតដោយប្រទេសចិន បាននិងកំពុងចាក់បញ្ចាំង យ៉ាងក្តៅគគុកនៅទូទាំងពិភពលោក កុមារអាយុបីឆ្នាំក្នុងទេវកថា បុរាណចិននេះ បានបណ្តាលឱ្យប្រព័ន្ធសារព័ត៌មាន បរទេស មានការពិភាក្សា យ៉ាងសកម្ម ។ យប់ថ្ងៃទី១៧ខែកុម្ភៈ កំណត់ត្រាថ្មី បានប្រសូតឡើង ៖ ប្រាក់ចំណូលមកពីការលក់សំបុត្រ ភាពយន្តរឿង...