តូក្យូ៖ ប្រធានប្លុកតំបន់បានឲ្យដឹងថា មេដឹកនាំជប៉ុន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នឹងលើកកម្ពស់ជាផ្លូវការនូវ ទំនាក់ទំនងរបស់ពួកគេទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” នៅខែធ្នូ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល ពិសេសរំលឹកខួបអនុស្សាវរីយ៍ ៥០ឆ្នាំនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការរបស់ពួកគេ។ ផែនការនេះកើតឡើង នៅពេលដែលសហរដ្ឋអាមេរិក និងចិន កាន់តែប្រជែងគ្នាដណ្តើមឥទ្ធិពល នៅអាស៊ីអាគ្នេយ៍។ វាធ្វើតាមប្រទេសទាំងពីរធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងរបស់ពួកគេជាមួយអាស៊ាន ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គឺប្រទេសចិន នៅឆ្នាំ២០២១...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ថា លោក Li Keqiang នាយករដ្ឋមន្ត្រីចិន បានថ្លែងកាលពីថ្ងៃអាទិត្យថា ប្រទេសចិន នឹងការពារ និងគ្រប់គ្រងការផ្ទុះឡើង នៃសុខភាពតាមបែបវិទ្យាសាស្ត្រ យ៉ាងច្បាស់លាស់ និងមានប្រសិទ្ធភាពជាងមុន ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវគុណភាពវ៉ាក់សាំង និងបង្កើតថ្នាំថ្មីៗដើម្បីធានាការផ្គត់ផ្គង់ គ្រប់គ្រាន់សម្រាប់សាធារណជន...
បរទេស៖ ការចំណាយលើវិស័យការពារជាតិ របស់ប្រទេសចិននឹងកើនឡើង ៧,២ភាគរយ ដល់ ២៣០ ពាន់លានដុល្លារនៅឆ្នាំនេះ, នេះបើយោងតាមព័ត៌មាន ដែលមាននៅក្នុងថវិកាជាតិរបស់ទីក្រុងប៉េកាំង ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ។ នាយករដ្ឋមន្ត្រីចិន លោក Li Keqiang ក៏បានអំពាវនាវដល់កងកម្លាំង ប្រដាប់អាវុធរបស់ប្រទេសចិនឱ្យ “បង្កើនការត្រៀមខ្លួនប្រយុទ្ធ” នៅពេលដែលពួកគេពង្រីកសមត្ថភាពយោធា របស់ពួកគេចំពេលមានភាពតានតឹង ជាមួយកោះតៃវ៉ាន់។ យោងតាមសារព័ត៌មាន RT...
បរទេស៖ មន្ទីរបញ្ចកោណមើលឃើញថា ម៉ាស៊ីនស្ទួចដ៏ធំដែលផលិតដោយចិន ដែលកំពុងប្រតិបត្តិការ នៅកំពង់ផែសហរដ្ឋអាមេរិក រួមទាំងមជ្ឈមណ្ឌលដឹកជញ្ជូនជាច្រើន ដែលប្រើប្រាស់ដោយយោធា ជា “ការឈ្លបយកការណ៍” ដ៏មានសក្តានុពល ដែលចិនអាចប្រើដើម្បី ប្រមូលព័ត៌មានសម្ងាត់អំពី សម្ភារៈដែលត្រូវបានផ្លាស់ទីក្នុង និងក្រៅប្រទេស។ នេះបើតាមសារព័ត៌មាន Wall Street Journal បានរាយការណ៍កាលពីថ្ងៃអាទិត្យ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ប្រទេសចិន ប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះចំណាត់ការរបស់សហរដ្ឋអាមេរិក ដើម្បីធ្វើការត្រួតពិនិត្យសន្តិសុខជាតិ និងការបំពានលើការនាំចេញ ហើយជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការគាបសង្កត់ ដោយមិនមានហេតុផលចំពោះសហគ្រាសចិន។ ការកត់សម្គាល់នេះបានធ្វើឡើងក្នុងការឆ្លើយតបទៅនឹងការស៊ើបអង្កេត ប្រព័ន្ធផ្សព្វផ្សាយទាក់ទងនឹងការផ្លាស់ប្តូរថ្មីៗ របស់សហរដ្ឋអាមេរិក ក្នុងការដាក់អង្គភាពចិនជាច្រើន នៅក្នុងបញ្ជីត្រួតពិនិត្យការនាំចេញ។ អ្នកនាំពាក្យរូបនេះបានលើកឡើងថា ក្រោមលេសនៃការថែរក្សាសណ្តាប់ធ្នាប់អន្តរជាតិ និងសន្តិសុខជាតិ សហរដ្ឋអាមេរិក កំពុងងាកទៅរកឯកតោភាគីនិយម និងការការពារនិយម ការគាបសង្កត់ក្រុមហ៊ុន...
បរទេស៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Tan Kefei បាននិយាយនៅថ្ងៃសុក្រថា ប្រទេសចិនទាមទារឱ្យសហរដ្ឋអាមេរិក បញ្ឈប់រាល់ទំនាក់ទំនងយោធាជាមួយតៃវ៉ាន់ និងបញ្ឈប់ការលក់អាវុធទៅកាន់កោះនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Tan បាននិយាយថា “ប្រទេសចិនទាមទារឱ្យសហរដ្ឋអាមេរិក ឈប់លក់អាវុធឱ្យតៃវ៉ាន់ និងទំនាក់ទំនងយោធាជាមួយតៃប៉ិ បញ្ឈប់ការជ្រៀតជ្រែកក្នុងបញ្ហាកោះតៃវ៉ាន់...
ដោយស្មារតីប្រកបដោយឆន្ទៈមោះមុតក្នុងការសម្រេចបាននូវសន្តិភាពនិងការអភិវឌ្ឍរបស់ប្រទេសចិនខ្លួនឯង និយាយដោយឡែក ដល់ការរួមចំណែកផ្តល់លំនឹងនិងការរីកចម្រើននៃសេដ្ឋកិច្ចសកលនិយាយជារួម ទើបជារៀង រាល់ឆ្នាំ ស្ថាប័ននយោបាយសំខាន់ទាំងពីរ របស់ប្រទេសចិនរួមមានមហាសន្និបាតសភាប្រឹក្សានយោបាយ ប្រជាជនទូទាំងប្រទេស ចិន (CPPCC) និងមហាសនិ្នបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន (NPC) តែងបានជួបប្រជុំគ្នាជាទៀងទាត់។ ដោយឡែក ចាប់ពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ ពិភពលោកនឹងអបអរសាទរដល់មហាសន្និបាត ទាំងពីររបស់ប្រទេស ចិន ដែលគ្រោង នឹងបើកការប្រជុំរបស់ខ្លួនលើកទី៥នីតិកាលទី១៤...
នៅក្នុងប្រទេសចិន សត្វផ្សោតដ៏គួរឱ្យស្រឡាញ់នេះ ត្រូវបានគេស្គាល់ថាជា “ទេពអប្សរញញឹម” ដោយសារតែមុខមាត់ របស់វាមើលទៅហាក់ដូចជាចេះញញឹម។ វាក៏ជាសត្វព្រៃកម្រនិងជិតផុតពូជដែលស្ថិតក្រោមការអភិរក្សថ្នាក់ជាតិកម្រិតមួយរបស់ប្រទេសចិន ។អ្នកវិទ្យាសាស្ត្រចិន មានការរំភើបចិត្តជាមួយនឹងការរកឃើញក្នុងការពិនិត្យបែបវិទ្យាសាស្ត្រនាពេលថ្មីៗនេះ ដោយពួកគេ បានរកឃើញសត្វផ្សោតមេនិងកូនចំនួន ៩៩ គូនៅក្នុងទឹកទន្លេយ៉ង់សេ ដែលតួលេខនេះខ្ពស់ជាងឆ្នាំមុនៗ។ កូនផ្សោត និងមេផ្សោតតែងនៅជាមួយគ្នា ជាទូទៅ មេចេញពីទឹកមុន ហើយកូនចេញមកតាមក្រោយ ដែលអាចមើលឃើញយ៉ាង ច្បាស់ពីរូបរាងរបស់ពួកវា។ ក្នុងអំឡុងពេលនៃការពិនិត្យអង្កេត...
កាលពីថ្ងៃទី២៨ខែកុម្ភៈ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានរៀបចំធ្វើសន្និសីទប្រឹក្សាយោបល់ តាមបែបប្រជាធិបតេយ្យនៅទីស្តីការរដ្ឋ ZhongNanHai ដើម្បីរាយការណ៍ ពីសភាពការណ៍ និងស្តាប់មតិយោបល់ របស់តំណាងនៃមជ្ឈិមបក្ស ប្រជាធិបតេយ្យនានា សមាគមឧស្សាហកម្មនិង ពាណិជ្ជកម្មទូទាំង ប្រទេសនិងឥស្សរជន មិនមែនសមាជិកបក្ស ចំពោះគម្រោង ស្តីពីកំណែទម្រង់និងបញ្ជីឈ្មោះបេក្ខភាព ថ្នាក់ដឹកនាំនៃស្ថាប័នជាតិ ដែលដាក់ជូនកិច្ចប្រជុំលើកទីមួយ នៃមហាសន្និបាតសភា តំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៤ និងបញ្ជីឈ្មោះបេក្ខភាពថ្នាក់ដឹកនាំ...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងបញ្ជាក់ថា តួនាទី និងការសម្រេចរបស់ចិន នឹងមានសារៈសំខាន់បំផុត សម្រាប់អនាគតនៃសង្គ្រាមនេះ និងអនាគត នៃសណ្តាប់ធ្នាប់ពិភពលោក ។ ការថ្លែងបញ្ជាក់របស់ប្រមុខការទូតខ្មែរបែបនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ របស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ...