ប៉េកាំង ៖ ប្រទេសចិន បានអះអាងជាថ្មី ពីការប្រឆាំងរបស់ខ្លួន ចំពោះដំណើរទស្សនកិច្ច របស់អ្នកនយោបាយជប៉ុន ទៅកាន់កោះតៃវ៉ាន់ កាលពីថ្ងៃសុក្រ បន្ទាប់ពីលោក Shigeru Ishiba អតីតរដ្ឋមន្ត្រីការពារជាតិ ដែលបានទៅទស្សនាកោះ ដែលគ្រប់គ្រង ដោយខ្លួនឯងកាលពីខែសីហា បានឈ្នះការបោះឆ្នោតប្រធានាធិបតី របស់គណបក្សសេរីប្រជាធិបតេយ្យ ដែលកំពុងកាន់អំណាច ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក...
តូក្យូ៖ រដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា ខ្លួននឹងបញ្ជូនយន្តហោះ កងកម្លាំងស្វ័យការពារ ដើម្បីរៀបចំ សម្រាប់ការជម្លៀស ពលរដ្ឋរបស់ខ្លួន នៅក្នុងប្រទេសលីបង់ ចំពេលមានការភ័យខ្លាច នៃជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធស៊ីអ៊ីត លីបង់ហេសបូឡា ។ តាមការស្នើសុំ របស់ក្រសួងការបរទេស រដ្ឋមន្ត្រី ការពារជាតិលោក Minoru Kihara បានណែនាំ SDF...
តូក្យូ៖ ប្រភពដែលដឹងអំពីបញ្ហានេះបានឲ្យដឹងថា នាវាកងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ប្រទេសជប៉ុន បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាលើកដំបូង ក្នុងការប្រឈមមុខនឹងការអះអាងផ្នែកយោធា ដែលកំពុងកើនឡើងរបស់ចិននៅក្នុងតំបន់។ យោងតាមប្រភពបានឱ្យដឹងថា នាវាពិឃាត Sazanami រួមជាមួយនឹងនាវាអូស្ត្រាលី និងនូវែលសេឡង់ បានធ្វើការឆ្លងកាត់កាលពីថ្ងៃពុធ នៅក្នុងផ្លូវទឹកតូចចង្អៀតរវាងប្រទេសចិន និងកោះតៃវ៉ាន់ ដែលជាកោះគ្រប់គ្រងដោយខ្លួនឯង ដែលចិនអះអាងថាជាទឹកដីរបស់ខ្លួន។ នាវាទាំងនោះត្រូវបានគេជឿថានឹងធ្វើដំណើរទៅសមុទ្រចិនខាងត្បូងដើម្បីធ្វើសមយុទ្ធ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ ប្រទេសចិន បាននិងកំពុងបង្កើនសកម្មភាពយោធារបស់ខ្លួននៅជុំវិញប្រទេសជប៉ុន ដោយយន្តហោះចារកម្មបានរំលោភលើដែនអាកាសរបស់ជប៉ុននៅជិតកោះនានាក្នុងខេត្តណាហ្គាសាគី កាលពីចុងខែសីហា។...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា ដែលនឹងចុះចេញពីដំណែងនៅប៉ុន្មានថ្ងៃខាងមុខនេះ បានសន្យាថា ការគាំទ្រទាំងស្រុងរបស់ប្រទេសជប៉ុន សម្រាប់អ៊ុយក្រែន នឹងនៅតែបន្តទៅមុខទៀត។ នៅលើគែមនៃព្រឹត្តិការណ៍កម្រិតខ្ពស់ប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក លោក គីស៊ីដា និងលោក ហ្សេឡិនស្គី បានព្រមព្រៀងគ្នាថា ប្រទេសនានានឹងនៅតែស្ថិតក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធ ដោយនាយករដ្ឋមន្ត្រីស្វាគមន៍ការបញ្ចប់កិច្ចចរចានាពេលថ្មីៗនេះរបស់ពួកគេជាគោលការណ៍លើកិច្ចព្រមព្រៀងមួយ ដែលត្រូវការដើម្បីអនុញ្ញាតឱ្យចែករំលែកព័ត៌មានរសើប។ ប្រភពបានឲ្យដឹងថា លោក គីស៊ីដា...
ញូវយ៉ក៖ រដ្ឋមន្ត្រីការបរទេសជប៉ុនលោកស្រី Yoko Kamikawa បានឲ្យដឹងថា លោកស្រី បានជំរុញឱ្យប្រទេសចិន ចាត់វិធានការដើម្បីធានាសុវត្ថិភាពរបស់ពលរដ្ឋជប៉ុន ជាពិសេសកុមារក្នុងប្រទេសនេះ ក្នុងអំឡុងពេលពិភាក្សាជាមួយអ្នកការទូតកំពូលរបស់ខ្លួនលោក វ៉ាង យី នៅទីក្រុងញូវយ៉ក។ ជំនួបនេះបានធ្វើឡើងបន្ទាប់ពីមានការចាក់សម្លាប់សិស្សសាលាជប៉ុនម្នាក់កាលពីសប្តាហ៍មុននៅក្នុងទីក្រុង Shenzhen ប្រទេសចិន។ លោកស្រី Kamikawa ក៏បានប្រាប់អ្នកសារព័ត៌មានថា លោកស្រី បានស្នើឱ្យទីក្រុងប៉េកាំង ផ្តល់ព័ត៌មានស៊ីជម្រៅអំពីឧបទ្ទវហេតុដល់ទីក្រុងតូក្យូ...
បរទេស៖ ក្រសួងការពារជាតិជប៉ុនបាននិយាយកាលពីថ្ងៃច័ន្ទថា យន្តហោះយោធារុស្ស៊ីបានបំពានដែនអាកាសរបស់ប្រទេសជប៉ុនចំនួនបីដង ដែលជំរុញឱ្យយន្តហោះចម្បាំងកងកម្លាំងស្វ័យការពារដែនអាកាសបាញ់ភ្លើងសញ្ញាជាលើកដំបូងដែលមិនធ្លាប់មាន ដោយនាំឱ្យទីក្រុងតូក្យូបានដាក់ការតវ៉ាយ៉ាងតឹងរ៉ឹងជាមួយទីក្រុងម៉ូស្គូ។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា យន្តហោះល្បាត IL-38 បានហោះពីលើដែនទឹកក្នុងសមុទ្រជប៉ុនភាគខាងជើងនៃកោះ Rebun ក្នុងខេត្តភាគខាងជើងបំផុតនៃកោះហុកកៃដូរបស់ប្រទេសជប៉ុនបីដង នៅចន្លោះម៉ោង ១ រសៀល និងម៉ោង៤រសៀល ហើយការទន្ទ្រានចូល...
បរទេស៖ ប្រភពការទូតបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសជប៉ុនបានប្រាប់ប្រទេសចិនថា នាវាពិឃាតរបស់កងកម្លាំងស្វ័យការពារដែនសមុទ្រ (MSDF) ដែលបានបើកចូលទៅក្នុងដែនទឹករបស់ចិនកាលពីខែកក្កដា បើទោះបីជាមានការព្រមានម្តងហើយម្តងទៀតពីនាវាចិន បានធ្វើដូច្នេះដោយអចេតនាក៏ដោយ ក៏ប្រធានក្រុមនាវាចម្បាំងនោះ ត្រូវបានបណ្តេញសម្រាប់អ្វីដែលត្រូវបានចាត់ទុកថាជាកំហុសធ្ងន់ធ្ងរ។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមអ្នកសង្កេតការណ៍បាននិយាយថា ឧបទ្ទវហេតុដែលបានកើតឡើងខណៈដែលនាវាពិឃាត Suzutsuki កំពុងតាមដានសមយុទ្ធយោធារបស់ចិននៅលើលំហរសមុទ្រ បាននាំឱ្យមានសំណួរអំពីកម្រិតជំនាញរបស់បុគ្គលិក...
បរទេស ៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Yoko Kamikawa បាននិយាយកាលពីថ្ងៃចន្ទថា លោកស្រីនឹងជួបសមភាគីចិនគឺលោក Wang Yi ដែលជារដ្ឋមន្រ្តីការបរទេសចិន នៅក្រៅមហាសន្និបាតអង្គការ សហប្រជាជាតិ នៅទីក្រុងញូវយ៉កក្នុងសប្តាហ៍នេះ។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា បន្ទាប់ពីមានករណី...
តូក្យូ ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ភ្លៀងបានធ្លាក់ចុះ ដែលមិនធ្លាប់កើតមានពីមុនមក នោះ គឺបានបណ្តាលឲ្យមនុស្សចំនួន ៦នាក់បានស្លាប់នៅក្នុងខេត្ត Ishikawa របស់ប្រទេសជប៉ុន ហើយ ១០នាក់ទៀតមិនទាន់បានរាប់បញ្ចូលនោះទេ ។យោងតាមការផ្សាយ សាធារណៈកាសែត NHK ដោយបានដកស្រង់ព័ត៌មានពីប៉ូលិសក្នុងតំបន់ថា មានមនុស្ស២នាក់ ដោយម្នាក់នៅទីក្រុង Noto Town និងម្នាក់ទៀតនៅទីក្រុង...
តូក្យូ៖ នៅព្រឹកថ្ងៃអាទិត្យនេះ ទីភ្នាក់ងារអាកាសធាតុ របស់ប្រទេសជប៉ុន បានព្រមានអំពីភ្លៀងធ្លាក់ចុះខ្លាំង សម្រាប់ផ្នែកខ្លះនៃខេត្ត Ishikawa ប៉ុន្តែអាជ្ញាធរបានអំពាវនាវឱ្យបន្តការ ប្រុងប្រយ័ត្នចំពោះគ្រោះទឹកជំនន់ និងគ្រោះបាក់ដី ដែលអាចកើតមានឡើង ។ ចំពោះការព្រមានអំពីគ្រាអាសន្ន ដែលបានចេញផ្សាយ កាលពីថ្ងៃសៅរ៍ ដែលជាកម្រិតប្រកាសអាសន្នខ្ពស់បំផុត លើកម្រិតរបស់ទីភ្នាក់ងារពី១ដល់៥ បានគ្របដណ្តប់ទីក្រុង Wajima, Suzu និងទីប្រជុំជន Noto...