បរទេស៖យោងតាមការចេញផ្សាយរបស់ The Nikkei កាលពីថ្ងៃម្សិលមិញនេះបានបង្ហាញថាបញ្ហាវិបត្តិជាច្រើនផ្ទួនៗ បានធ្វើឲ្យតម្លៃទំនិញកើនឡើងថ្លៃជាបន្តបន្ទាប់និងបានធ្វើឲ្យប្រាក់រូបិយវត្ថិលុយយេនរបស់ជប៉ុនធ្លាក់ថ្លៃបន្តបន្ទាប់ គ្នាកាល ពីឆ្នាំ២០២២កន្លងទៅនេះដែលជាលទ្ធផលវាបានធ្វើឲ្យមានការធ្លាក់ចុះនៃឳនភាពពាណិជ្ជកម្ម របស់ប្រទេសក្នុងកម្រិត ដ៏អាក្រក់មួយឬប្រមាណជា១៥៥ពាន់លានដុល្លារ។ ទិន្នន័យដំបូងដែលក្រសួងហិរញ្ញវត្ថុបានបង្ហាញកំណើន នៃការនាំចេញរបស់ជប៉ុនមានត្រឹមទែ៧៦៤ពាន់លានដុល្លារ អាមេរិកកាលពីឆ្នាំទៅក្នុងអត្រា១៨ភាគរយ ប៉ុន្តែក្នុងពេលជាមួយគ្នាការនាំចូលរបស់ជប៉ុន បានកើនឡើងដល់ទៅ៣៩ភាគរយទៅដល៩២០ពាន់លានដុល្លារ។ តួលេខនេះបានបង្ហាញឳនភាពនៃពាណិជ្ជកម្មបានទទួល អត្រាកំណើនជាប់គ្នារយៈពេល២ឆ្នាំ ជាប់គ្នាហើយធៀបទៅនឹង អត្រាដែលជប៉ុនធ្លាប់ទទួលរងខ្ពស់បំផុតម្តងកាលពីឆ្នាំ២០១៤ ដែលគ្រានោះមានត្រឹមតែ១០០ពាន់លានដុល្លារប៉ុណ្ណោះនៃទំហំឳនភាព។ នៅក្នុងឆ្នាំ២០២២ កន្លងទៅនេះអ្វីដែលជប៉ុន មើលឃើញថាជាកត្តាសំខាន់ធ្វើឲ្យទំហំនៃការនាំចូល...
តូក្យូ ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងនៅក្នុងទីក្រុង វ៉ាស៊ីនតោនថា ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងអឺរ៉ុប ត្រូវតែធ្វើសកម្មភាពរួមគ្នា លើប្រទេសចិន ក្នុងអំឡុងទស្សនកិច្ច ក្នុងគោលបំណងពង្រឹងសម្ព័ន្ធភាព របស់ទីក្រុងតូក្យូ ជាមួយសហរដ្ឋអាមេរិក ដើម្បីប្រឈមមុខនឹងបញ្ហាប្រឈម កាន់តែខ្លាំងឡើងពីទីក្រុងប៉េកាំង ។ លោក គីស៊ីដា...
ប៉េកាំង៖ ប្រទេសចិន ជំរុញឱ្យសហរដ្ឋអាមេរិក និងជប៉ុន បោះបង់ចោលចិត្តគំនិតសង្រ្គាមត្រជាក់ និងភាពលំអៀងនៃមនោគមវិជ្ជា ឈប់បង្កើតសត្រូវស្រមើស្រមៃ និងឈប់ព្យាយាមសាប ព្រោះគ្រាប់ពូជ នៃសង្រ្គាមត្រជាក់ថ្មីនៅអាស៊ីប៉ាស៊ីហ្វិក ហើយកុំឱ្យក្លាយជាអ្នករំខាន នៃស្ថិរភាពអាស៊ីប៉ាស៊ីហ្វិក នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេស ។ អ្នកនាំពាក្យចិនលោក Wang Wenbin បានធ្វើការកត់សម្គាល់នៅពេលសួរ រកការអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍រួម ដែលចេញដោយសហរដ្ឋអាមេរិក និងជប៉ុន នេះបើយោងតាមការចុះផ្សាយ...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ថា រដ្ឋអាជ្ញាជប៉ុន នៅថ្ងៃសុក្រនេះ បានចោទប្រកាន់បុរស ដែលត្រូវបានជនសង្ស័យថា បានសម្លាប់អតីត នាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ ។កាសែត Yomiuri Shimbun បានរាយការណ៍ថា ការិយាល័យរដ្ឋអាជ្ញាសាធារណៈស្រុក Nara បានចោទប្រកាន់ជនដៃ ដល់ឈ្មោះ...
តូក្យូ ៖ ក្រសួងការពារជាតិ បានឲ្យដឹងថា ប្រទេសជប៉ុន បានចាប់ផ្តើមការងារសាងសង់ កាលពីថ្ងៃព្រហស្បតិ៍ សម្រាប់មូលដ្ឋានកងកម្លាំងស្វ័យការពារ នៅលើកោះដែលគ្មានមនុស្ស រស់នៅក្នុងខេត្តភាគនិរតី ក្រោមផែនការផ្លាស់ប្តូរទីតាំង សមយុទ្ធយោធាដោយប្រើយន្តហោះចម្បាំង ដឹកតាមនាវារបស់សហរដ្ឋអាមេរិក ។ នៅក្នុងការងារដែលរំពឹងថា នឹងមានរយៈពេល 4 ឆ្នាំនៅលើកោះ Mage ក្នុងទីក្រុង Kagoshima ក្រសួងនឹងសាងសង់ផ្លូវរត់...
តូក្យូ៖ មន្ត្រីការបរទេស និងការពារជាតិកំពូលរបស់ជប៉ុន និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាកាលពីថ្ងៃពុធថា អំណាចដែលកំពុងកើនឡើងរបស់ចិន បង្កជា “បញ្ហាប្រឈមជាយុទ្ធសាស្ត្រដ៏ធំបំផុត” នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងលើសពីនេះ ដោយប្តេជ្ញាពង្រឹងការទប់ស្កាត់ ក៏ដូចជាពង្រីកវិសាលភាពនៃ សន្ធិសញ្ញាសន្តិសុខ របស់ពួកគេទៅក្នុងលំហ។ ប្រឈមមុខនឹងការគម្រាមកំហែង ផ្នែកសន្តិសុខយ៉ាងធ្ងន់ធ្ងរផងដែរ ពីកូរ៉េខាងជើង និងរុស្ស៊ី រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi និងរដ្ឋមន្ត្រីការពារជាតិលោក...
តូក្យូ៖ នាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា បានសម្តែងការខកចិត្ត ចំពោះការសម្រេចចិត្ត របស់ប្រទេសចិនក្នុងការផ្អាកការ ផ្តល់ទិដ្ឋាការដល់អ្នកដំណើរជប៉ុន ជាការឆ្លើយតបទៅនឹងទីក្រុងតូក្យូ រឹតបន្តឹងការគ្រប់គ្រងព្រំដែនលើភ្ញៀវទេសចរ មកពីប្រទេសចិន ដើម្បីការពារការរីករាលដាល នៃការឆ្លងមេរោគ។ លោក គីស៊ីដា បានប្រាប់អ្នកយកព័ត៌មាន ពេលកំពុងបំពេញទស្សនកិច្ច នៅចក្រភពអង់គ្លេសថា “វាពិតជាគួរឱ្យសោកស្ដាយខ្លាំងណាស់ ដែលប្រទេសចិនបានអនុវត្ត ជាឯកតោភាគីនូវការដាក់កម្រិត ដែលហាក់ដូចជាមិនមានពាក់ព័ន្ធនឹង...
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយ ឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ គូសាណូណិ ថវិកាសរុបចំនួន ២០៤,៦៣៧ ដុល្លារអាមេរិក សម្រាប់ការដំឡើងប្រព័ន្ធផ្គត់ផ្គង់ ទឹកស្អាតនៅឃុំកំពង់ឃ្លាំង ក្នុងខេត្តសៀមរាប។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃទី១២ មករា នេះ បានឱ្យដឹងថា លោក...
តូក្យូ៖ រដ្ឋាភិបាលជប៉ុន នៅថ្ងៃពុធនេះបានតវ៉ា ចំពោះការសម្រេចចិត្តរបស់ប្រទេសចិន ក្នុងការផ្អាកការផ្តល់ទិដ្ឋាការ ដល់អ្នកដំណើរជប៉ុន និងបានជំរុញឱ្យប្រទេសនេះ លុបចោលវិធានការ ដែលត្រូវបានគេមើលឃើញថា ជាការសងសឹកចំពោះទីក្រុងតូក្យូ ដែលទទួលយកការរឹតបន្តឹង ការចូលប្រទេសពីពលរដ្ឋចិន ដោយសារជំងឺកូវីដ-១៩។ ប្រធានខុទ្ទកាល័យលោក Hirokazu Matsuno បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា “វាជារឿងគួរឱ្យសោកស្ដាយជាខ្លាំង ដែលប្រទេសចិន កំពុងដាក់កម្រិតលើការចេញទិដ្ឋាការ សម្រាប់ហេតុផលក្រៅពី វិធានការណ៍ប្រឆាំងវីរុសថ្មី”...
តូក្យូ៖ បេសកជនកំពូលរបស់ ប្រទេសជប៉ុនប្រចាំអង្គការ សហប្រជាជាតិបានសន្យាថា នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីក្រុមប្រឹក្សាសន្តិសុខអាចឈានដល់ ការឯកភាពគ្នាលើកម្មវិធី អាវុធរបស់កូរ៉េខាងជើង និងបញ្ហាជម្លោះផ្សេងទៀត ក្នុងនាមជាប្រធានាធិបតីប្តូរវេន របស់ខ្លួនក្នុងខែនេះ។ លោក Kimihiro Ishikane បានប្រាប់សន្និសីទសារព័ត៌មានមួយថា “អ្វីដែលខ្ញុំចង់ធ្វើ គឺព្យាយាមឱ្យមានសំឡេងឯកភាព និងឯកភាពនៃក្រុមប្រឹក្សាសន្តិសុខ ដើម្បីឲ្យសំឡេងនោះអាចមានឥទ្ធិពល” លើប្រទេសកូរ៉េខាងជើង។ លោក Ishikane...