ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ជប៉ុន ទទូចបង្ហូរទឹក សំណល់ នុយក្លេអ៊ែរ ទៅក្នុងសមុទ្រ បានជំពាក់ “បំណុលគុណធម៌”និង “បំណុលសតិសម្បជញ្ញៈ” យ៉ាងធ្ងន់ធ្ងរ

ថ្ងៃទី ៧ ខែកក្កដា គណៈកម្មាធិការ ថាមពលបរមាណូជប៉ុន បានប្រគល់វិញ្ញាបនបត្រ បញ្ជាក់ពីលក្ខណៈសម្បត្តិគ្រប់គ្រាន់ ឱ្យក្រុមហ៊ុន ថាមពលអគ្គិសនី ក្រុងតូក្យូ ។ ការនេះមានន័យថា រដ្ឋាភិបាលជប៉ុន មិនអើរពើរនឹងការប្រឆាំង យ៉ាងខ្លាំងក្លា ទាំងក្នុងនិងក្រៅប្រទេស បានបោះមួយជំហានទៀត ទៅកាន់ការអនុវត្តផែនការ បង្ហូរទឹកសំណល់ នុយក្លេអ៊ែរដោយបង្ខំ ។ ដើម្បីបន្ថែមអ្វីដែលហៅថា “ភាពសមហេតុផល” លោក Matsuno Hirokazu អគ្គលេខាធិការ នៃគណៈរដ្ឋមន្ត្រីជប៉ុន បានអះអាងថា ស្តង់ដារកំហាប់ របស់សារធាតុtritium ដែលជប៉ុនបានបង្ហូរទាំងនោះ គឺខ្ពស់ជាងប្រទេសចិន និងកូរ៉េខាងត្បូង ជាដើមយ៉ាងច្រើន ។

ប៉ុន្តែ ទឹកសំណល់នុយក្លេអ៊ែរ គឺជាទឹកកខ្វក់ មិនថាជប៉ុន បានបកស្រាយយ៉ាងណាក៏ដោយ ក៏មិនអាចកែប្រែការពិតនេះ ។ អ្នកផងទាំងពួងប្រឆាំង ការបង្ហូរទឹកសំណល់ នុយក្លេអ៊ែរ នៃរោងចក្រអគ្គិសនី ដើរដោយថាមពលនុយក្លេអ៊ែរ Fukushima ទៅក្នុងសមុទ្រ តែមិនដែលប្រឆាំងការ បង្ហូរជាប្រក្រតីនូវទឹក នៃរោងចក្រអគ្គិសនីដើរដោយ ថាមពលនុយក្លេអ៊ែរ នោះទេ ។ ជប៉ុនជ្រោងទង់ “វិទ្យាសាស្ត្រក្លែងក្លាយ” ដើម្បីបំភាន់ភ្នែកមនុស្ស អ៊ីចឹងយើងក៏ធ្វើការវិភាគ ពីមុំវិទ្យាសាស្រ្តថា តើទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ Fukushima និងទឹកសំណល់ នៃរោងចក្រអគ្គិសនី ដើរដោយ ថាមពលនុយក្លេអ៊ែរ ដំណើរការជាប្រក្រតី មានភាពខុសគ្នាជា ឬសគល់ណាខ្លះ ។
បើមើលពីប្រភពដើម អាចឃើញថា ឧប្បតិ្តហេតុនុយក្លេអ៊ែរ នៃរោងចក្រអគ្គិសនី ដើរដោយថាមពលនុយក្លេអ៊ែរ Fukushima ជាឧប្បតិ្តហេតុនុយក្លេអ៊ែរ កម្រិតខ្ពស់បំផុត ឧប្បតិ្តហេតុនេះបានកើតមានទឹកកខ្វក់ ដែលមានសារធាតុវិទ្យុសកម្ម យ៉ាងច្រើនដែលបណ្តាល មកពីការបំបែកនុយក្លេអ៊ែរ ។ រីឯទឹកសំណល់ នៃរោងចក្រអគ្គិសនី ដើរដោយថាមពលនុយក្លេអ៊ែរ នៅតំបន់នានាទូទាំងពិភពលោក ជាទឹកសំណល់ ដែលបង្ហូរជាប្រក្រតី ។
ដោយមកពីមានប្រភពដើមខុសគ្នា បានជាប្រភេទសារធាតុវិទ្យុសកម្មក៏ខុសគ្នាដែរ ។ ជប៉ុនបានគូសបញ្ជាក់ជានិច្ចថា សមត្ថភាពចម្រោះសារធាតុtritium របស់ជប៉ុនគឺអាចជឿទុកចិត្តបាន ។ ប៉ុន្តែតាមពិតទៅ ក្នុងទឹកសំណល់ នុយក្លេអ៊ែរ នៃរោងចក្រអគ្គិសនី ដើរដោយថាមពលនុយក្លេអ៊ែរ Fukushima មានសារ ធាតុវិទ្យុសកម្ម ដែលមានផល ប៉ះពាល់ធ្ងន់ធ្ងរ ជាងសារធាតុtritium ។ តាមដឹង ក្នុងទឹកសំណល់នុយក្លេអ៊ែរ នៃរោងចក្រអគ្គិសនី ដើរដោយ ថាមពលនុយក្លេអ៊ែរ Fukushima មានសារធាតុវិទ្យុសកម្មចំនួនជាង៦០ប្រភេទ ក្នុងនោះក៏បូករួមទាំងសារធាតុtritium និងសារធាតុcarbon-១៤ ជាដើមផងដែរ ។
អ្វីដែលកាន់តែធ្វើឱ្យអ្នកផង ព្រួយបារម្ភនោះ គឺក្នុងទឹកសំណល់ នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនី ដើរដោយថាមពលនុយក្លេអ៊ែរ Fukushima មានសារធាតុវិទ្យុសកម្មច្រើន បែបហ្នឹង តែភាគច្រើនមិនបាន ទទួលការចាត់ចែងប្រកប ដោយប្រសិទ្ធភាពនោះទេ ។ អនុលោមតាមទិន្នន័យ ដែលជប៉ុនប្រកាស ដោយខ្លួនឯងបានឱ្យដឹងថា ទឹកសំណល់នុយក្លេអ៊ែរ ដែលត្រូវបានចាត់ចែង ដោយប្រព័ន្ធប្រព្រឹត្តិកម្ម សារធាតុរាវកម្រិតខ្ពស់(ALPS) មានប្រហែល៧០ភាគរយ មិនដល់កម្រិតស្តង់ដារ បង្ហូរទឹកនោះទេ ត្រូវចម្រោះម្តងទៀត ។ រីឯរបាយការណ៍វាយតម្លៃ ដែលអង្គការថាមពល បរមាណូអន្តរជាតិ ចេញផ្សាយ នាពេលថ្មីៗ កន្លងទៅនេះ ក៏បានទទួលស្គាល់ថា ប្រព័ន្ធALPSនេះ “មិនអាចលុប បំបាត់ចោល សារធាតុវិទ្យុសកម្មទាំងអស់ ក្នុងទឹកសំណល់នុយក្លេអ៊ែរនោះទេ ” ។ ជាងនេះទៅទៀត កាលបរិចេ្ឆទ របស់ជប៉ុន សម្រាប់បង្ហូរទឹកសំណល់ទៅក្នុងសមុទ្រ គឺ៣០ឆ្នាំឬមួយក៏កាន់តែយូរ វានឹងបណ្តាល ឱ្យកើតមានគ្រោះមហន្តរាយ ដែលមិនអាចបកក្រោយវិញ បានចំពោះបរិស្ថាន ។
ប្រការទាំងនេះអាច បង្ហាញឱ្យឃើញថា មិនថា ជប៉ុនជ្រោងទង់យ៉ាងណា និងប្រឌិតពាក្យសំដីយ៉ាងណាក៏ដោយ ក៏សុទ្ធតែមិនអាចប្រែទឹក សំណល់នុយក្លេអ៊ែរ ទៅជាទឹកធម្មតាឡើយ ហើយក៏មិនអាចច្រានចោល ទំនួលខុសត្រូវដែលទម្លាក់ហានិភ័យ រីកសាយភាយនុយក្លេអ៊ែរ ទៅកាន់មនុស្សជាតិទាំងមូលនោះដែរ ។

ដើម្បីកាត់បន្ថយថវិកាចំណាយ ជប៉ុនបានចាត់ទុកមហាសមុទ្រប៉ាស៊ីហ្វិកជាលូទឹកកខ្វក់ ដែលបានជំពាក់ “បំណុលគុណធម៌”និង “បំណុលសតិសម្បជញ្ញៈ” យ៉ាងធ្ងន់ធ្ងរ ។ អ្វីដែលជប៉ុនគួរធ្វើនាពេលបច្ចុប្បន្ននេះ មិនមែនជ្រោងទង់ “វិទ្យាសាស្ត្រក្លែងក្លាយ” ដើម្បីបំភាន់ភ្នែកមនុស្សទេ តែគឺត្រូវគោរពវិទ្យាសាស្ត្រ គោរពការពិតជាក់ស្តែង អនុវត្តកាតព្វកិច្ចអន្តរជាតិ យ៉ាងហ្មត់ចត់ និងចាត់ចែងទឹកសំណល់ នុយក្លេអ៊ែរប្រកបដោយ វិទ្យាសាស្ត្រ សុវត្ថិភាព និងតម្លាភាព ។ បើសិនជាជប៉ុនទទូចជំរុញ ផែនការបង្ហូរទឹក សំណល់ នុយក្លេអ៊ែរទៅក្នុងសមុទ្រ នោះជប៉ុនពិតជានឹង ត្រូវផ្សារភ្ជាប់ជាមួយភាព អាម៉ាសនៃប្រវត្តិសាស្រ្ត ជាមិនខាន !
អត្ថបទដោយវិទ្យុ មិត្តភាពកម្ពុជាចិន

To Top