អង់ការ៉ា៖ រដ្ឋអាជ្ញាតួកគី កាលពីថ្ងៃចន្ទ បានចេញដីកាចាប់ខ្លួន ជនសង្ស័យចំនួន ៥៣នាក់ ជុំវិញការចោទប្រកាន់ របស់ពួកគេទៅនឹងបណ្តាញ ដែលត្រូវបានចោទប្រកាន់ ពីបទរៀបចំការប៉ុនប៉ង ធ្វើរដ្ឋប្រហារក្នុងឆ្នាំ២០១៦ ។ ប៉ូលីសបានបើកការវាយឆ្មក់ នៅទូទាំងខេត្តចំនួន ១២ ដែលជាផ្នែកមួយ នៃការស៊ើបអង្កេតរបស់ប្រធានរដ្ឋ អាជ្ញានៃរដ្ឋធានីអង់ការ៉ា ទៅលើ “ការបង្កើត” នៃចលនា Gulen...
អ៊ីស្ដង់ប៊ុល៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានជជែកជាមួយមេដឹកនាំ នៃប្រទេសស៊ុយអែត និងហ្វាំងឡង់ កាលពីថ្ងៃសៅរ៍ដោយជំរុញឱ្យ រដ្ឋបេក្ខជននៃអង្គការណាតូទាំងពីរ ដោះស្រាយកង្វល់សន្តិសុខ របស់ប្រទេសតួកគី។ ការិយាល័យប្រធានាធិបតីតួកគី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Erdogan បានប្រាប់នាយករដ្ឋមន្ត្រីស៊ុយអែតលោកស្រី Magdalena Andersson នៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទថា ប្រទេស Nordic...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ថា ប្រធានាធិបតីតួកគី បានក្រើនរំលឹកឡើងវិញ នូវការប្រឆាំងរបស់គាត់ ចំពោះប្រទេសហ្វាំងឡង់ និងស៊ុយអែត ដែលចូលរួមជាមួយអង្គការ NATO ដែលនេះបានធ្វើឡើង នៅប៉ុន្មានម៉ោង បន្ទាប់ពីពួកគេបានលើកឡើងថា ពួកគេនឹងស្វែងរកសមាជិកភាព ។ លោក Recep Tayyip Erdogan...
បរទេស៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan កាលពីថ្ងៃសុក្រម្សិលមិញនេះ បានប្រកាសអំពីជំហរបស់រដ្ឋាភិបាលតួកគី ក្នុងការប្រឆាំងទៅនឹងលទ្ធភាព នៃការចូលរួមជាសមាជិកអង្គការណាតូ ដោយប្រទេសស៊ុយអែត និងប្រទេសហ្វាំងឡង់ ដោយលើកឡើងថាប្រទេសទាំងពីរ គឺជាអ្នកផ្តល់ជម្រកដល់ក្រុមភេវរកម្ម។ ក្រុមភេវរកម្មដែល លោកប្រធានាធិបតីតួកគី សំដៅទៅលើក្រុមឧទ្ទាម PKK ជាក្រុមចលនាផ្តាច់ខ្លួននៅភាគខាងអាគ្នេយ៍តួកគី និងសមាជីករបស់ក្រុមបដិវត្តជួរមុខ DHKP/C ដែលគណបក្សស្ថិតនៅក្រោមច្បាប់ របស់ប្រទេសតួកគីនោះផង។...
គៀវ ៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan និងសមភាគីអ៊ុយក្រែន លោក Volodymyr Zelensky បានជួបពិភាក្សាគ្នា អំពីការវិវត្តចុងក្រោយនៃវិបត្តិ អ៊ុយក្រែន តាមទូរស័ព្ទ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមសេចក្តីថ្លែងការណ៍ របស់ការិយាល័យប្រធានាធិបតី ទួរគី លោក Erdogan បានឲ្យដឹងថា...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេសលោក Mevlut Cavusoglu បានប្រកាសកាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានឲ្យដឹងថាប្រទេសរបស់លោកនឹងចាប់ផ្តើមរារាំង ការហោះហើរទាំងឡាយ របស់ប្រទេសរុស្សី ដើម្បីឆ្លងទៅកាន់ប្រទេសស៊ីរី។ កន្លងមកទោះបីជាតួកគី ជាសមាជិករបស់អង្គការណាតូក្តី ប៉ុន្តែរដ្ឋាភិបាលទីក្រុងអង់ការ៉ាមិនដែលបានប្រកាសទណ្ឌកម្មណាមួយ ប្រឆាំងទៅនឹងប្រទេសរុស្សី ចំពោះបញ្ហាលុកលុយអ៊ុយក្រែននោះទេ ហើយតែងតែបានបន្តពិភាក្សាជានិច្ច ជាមួយនឹងរដ្ឋាភិបាលមូស្គូ។ លោករដ្ឋមន្ត្រីទោះបីជាយ៉ាងណាក្តីម្សិលមិញនេះ បានបញ្ជាក់បែបនេះថា ៖ពួកយើងបានសម្រេចចិត្តបិទដែនអាកាស សម្រាប់រាល់យន្តហោះទាំងឡាយ របស់រុស្សីទោះជាអាកាសចរស៊ីវិល ឬសម្រាប់យោធាក្តីទៅកាន់ប្រទេសស៊ីរី...
ម៉ូស្គូ៖ ប្រភពព័ត៌មានពីប្រធានាធិបតីតួកគី បានឲ្យដឹងថា ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan និងសមភាគីរុស្ស៊ី របស់លោកគឺលោក វ្លាឌីមៀ ពូទីន បានយល់ព្រម រៀបចំការចរចារ បន្ទាប់រវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល របស់ប្រទេសតួកគី។ ប្រធានាធិបតីតួកគីបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំទាំងពីរ បានសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យ និងបានពិភាក្សា...
បរទេស៖ អ្នកនាំពាក្យរបស់ប្រធានាធិបតីតួកគី លោក Ibrahim Kalin កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានចេញសេចក្តីថ្លែងការណ៍មួយ ក្នុងអត្ថន័យព្រមាន និងប្រឆាំងទៅនឹងគោលការណ៍ របស់លោកខាងលិច ដែលចង់ដាក់ឲ្យរុស្ស៊ី ក្លាយជាប្រទេសនៅដាច់ដោយឡែក ពីអន្តរជាតិនោះ គឺជាកិច្ចការងារ ដែលមិនគួរធ្វើឡើងនោះឡើយ។ លោក Kalin បានថ្លែងជាសំណួរបែបនេះថា៖ប្រសិនបើគ្រប់គ្នា នាំគ្នាដុតបំផ្លាញស្ពានទាំងឡាយ ដែលតភ្ជាប់ជាមួយនឹងរុស្ស៊ីហើយនោះ តើពួកយើងនឹងអាចធ្វើការចរចា ជាមួយរុស្ស៊ីដោយរបៀបណា...
អង់ការ៉ា៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan និងសមភាគីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃសុក្រ បានសន្ទនាតាមទូរស័ព្ទ ដើម្បីពិភាក្សាអំពីស្ថានភាព នៅអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ មេដឹកនាំទាំងពីរ បានពិភាក្សាគ្នា អំពីស្ថានភាពនៅលើដី និងដំណាក់កាល នៃការចរចារសន្ដិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន នេះបើយោងតាម...
គៀវ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ថា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba និងសមភាគីតួកគី ដែលកំពុងបំពេញ ទស្សនកិច្ច លោក Mevlut Cavusoglu ក្នុងអំឡុងកិច្ចពិភាក្សា របស់ពួកគេកាលពីថ្ងៃព្រហស្បតិ៍ បានយល់ព្រមផ្តោតលើការរៀបចំ កិច្ចប្រជុំរវាងប្រធានាធិបតី អ៊ុយក្រែន លោក...