បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថា សហរដ្ឋអាមេរិកមិនមាន ភស្តុតាងណាមួយដែលបង្ហាញថា អ៊ីស្រាអែលកំពុងប្រព្រឹត្តអំពើ ប្រល័យពូជសាសន៍នៅក្នុងតំបន់ Gaza ខណៈដែលខ្លួនកំពុងធ្វើសង្គ្រាមប្រឆាំងនឹង ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamasនោះឡើយ ។ អ៊ីស្រាអែលបានប្រកាសសង្រ្គាម លើក្រុមហាម៉ាស់កាលពីខែតុលា ឆ្នាំមុនបន្ទាប់ពីការវាយឆ្មក់ឆ្លងព្រំដែន ដ៏គួរឱ្យភ្ញាក់ផ្អើលនិងស្លាប់ដែលធ្វើឡើង ដោយក្រុមសកម្មប្រយុទ្ធដែលក្នុងនោះ...
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានទាមទារឱ្យអ៊ីស្រាអែល បើកការស៊ើបអង្កេតលើការវាយប្រហារ ដោយយោធារបស់ខ្លួន ដែលបានសម្លាប់សមាជិក ៧នាក់ នៃក្រុមសប្បុរសធម៌ ដែលកំពុងចែកចាយអាហារ ទៅកាន់តំបន់ហ្គាហ្សា។ លោក Blinken បានលើកឡើងថា “យើងបានឲ្យដឹងដោយផ្ទាល់ជាមួយរដ្ឋាភិបាលអ៊ីស្រាអែល អំពីឧប្បត្តិហេតុពិសេសនេះ។ យើងបានជំរុញឱ្យមានការ ស៊ើបអង្កេតឱ្យបានឆាប់រហ័ស ហ្មត់ចត់ និងមិនលំអៀង...
កង់បេរ៉ា៖ រដ្ឋាភិបាលអូស្ត្រាលី កំពុងស៊ើបអង្កេតជាបន្ទាន់នូវរបាយការណ៍ ដែលថាពលរដ្ឋម្នាក់ត្រូវបានសម្លាប់ពេលកំពុងផ្តល់ជំនួយនៅតំបន់ហ្គាហ្សា នេះបើតាមនាយករដ្ឋមន្រ្តីលោក Anthony Albanese។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានឲ្យដឹងកាលពីថ្ងៃចន្ទម៉ោងក្នុងស្រុកថា ពលរដ្ឋអូស្ត្រាលី ម្នាក់ស្ថិតក្នុងចំណោមបុគ្គលិកនៃអង្គការជំនួយ World Central Kitchen (WCK) ដែលត្រូវបានសម្លាប់នៅពេលដែលក្បួនរថយន្ត ដែលពួកគេកំពុងធ្វើដំណើរត្រូវបានវាយប្រហារដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅភាគខាងត្បូងនៃតំបន់ Deir al-Balah នៅកណ្តាលហ្គាហ្សា។ ឆ្លើយតបទៅនឹងរបាយការណ៍នេះ...
ហ្គាហ្សា៖ ក្រសួងសុខាភិបាលនៅហ្គាហ្សា បានប្រកាសកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ដោយសារការ វាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៣២,៧៨២នាក់។ ក្រសួងបានបន្ថែម នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៧៧ នាក់ និង ១០៨នាក់ផ្សេងទៀតរងរបួស។ នេះនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣២,៧៨២នាក់ និងរបួសដល់ ៧៥,២៩៨នាក់...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានថ្កោលទោសការទម្លាក់គ្រាប់បែក ដ៏សាហាវរបស់អ៊ីស្រាអែល លើតង់ក្នុងមន្ទីរពេទ្យមួយកន្លែង ក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ៤នាក់ និងរបួស ១៧នាក់ផ្សេងទៀត។ លោក Kanaani បានឲ្យដឹងនៅលើវេទិកា ប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ការឈ្លានពានរបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្គាហ្សា កំពុងបន្តនៅចំពោះមុខប្រជាជនពិភពលោក...
រ៉ាម៉ាឡា៖ រដ្ឋាភិបាលថ្មីរបស់ប៉ាឡេស្ទីន ដឹកនាំដោយនាយករដ្ឋមន្ត្រី Mohammad Mustafa បានស្បថចូលកាន់តំណែង នៅទីនេះនៅតំបន់វេសបែង កាលពីថ្ងៃអាទិត្យ ស្របពេលដែលកំពុងមាន សង្គ្រាមបង្ហូរឈាមនៅតំបន់ហ្គាហ្សា។ រដ្ឋាភិបាលថ្មីមានផលប័ត្ររដ្ឋមន្ត្រីចំនួន ២៣ រួមទាំងរដ្ឋមន្ត្រីយ៉ាងហោចណាស់ ៦នាក់មកពីតំបន់ហ្គាហ្សាស្រ្ទីប ។ លោក Mustafa ក៏នឹងចូលកាន់តំណែងជា រដ្ឋមន្ត្រីការបរទេសពីអ្នកការទូតជើងចាស់ Riyad Al-Maliki ផងដែរ។...
ហ្គាហ្សា៖ ក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៣២,៦២៣នាក់។ កងទ័ពអ៊ីស្រាអែលបាន សម្លាប់ជនជាតិប៉ាឡេស្ទីន ៧១នាក់ និងរបួស ១១២នាក់ផ្សេងទៀត ក្នុងអំឡុងពេល ២៤ម៉ោងកន្លងមក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នេះនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៣២,៦២៣ នាក់ និងរបួសដល់ ៧៥,០៩២...
ហ្គាហ្សា៖ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ ដែលគ្រប់គ្រងដោយក្រុមហាម៉ាសបានឲ្យដឹងថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ១៩នាក់ រួមទាំងមន្ត្រីប៉ូលីសម្នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែលនៅភាគខាងកើតនៃទីក្រុងហ្គាហ្សា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហាម៉ាសបានឲ្យដឹងថា កងទ័ពអ៊ីស្រាអែល បានសម្លាប់សមាជិករបស់ខ្លួនចំនួន ១០នាក់ និងជនស៊ីវិល ២នាក់ រួមទាំងស្ត្រីប៉ាឡេស្ទីនម្នាក់ផងដែរ នៅក្នុងការវាយប្រហារសំដៅ ទៅលើកម្លាំងសន្តិសុខប៉ូលីស ដែលកំពុងធ្វើសកម្មភាពមនុស្សធម៌នៅឯក្លឹបកីឡា Shujaiya ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា...
ហ្គាហ្សា៖ ទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយកាលពីថ្ងៃសៅរ៍ថា ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនអ្នកស្លាប់ពលរដ្ឋប៉ាឡេស្ទីន ពីការវាយប្រហារបន្តរបស់អ៊ីស្រាអ៊ែល ទៅលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៣១.៥៥៣នាក់ហើយ ។ យោងតាមក្រសួងបានឱ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមក កងទ័ពអ៊ីស្រាអ៊ែល បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនចំនួន ៦៣នាក់ និងរបួសចំនួន១១២នាក់ទៀត ដែលធ្វើឲ្យដឹងចំនួនអ្នកស្លាប់ សរុបកើនឡើងដល់៣១.៥៥៣នាក់ និងរបួសដល់...
ហ្គាហ្សា៖ ក្រសួងសុខាភិបាលដែលមាន មូលដ្ឋាននៅហ្គាហ្សាបានរាយការណ៍ថា ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន ដោយសារការវាយប្រហាររបស់ អ៊ីស្រាអែលដែលកំពុងបន្តលើតំបន់ហ្កាហ្សាបានកើនឡើងដល់ ៣១,២៧២ នាក់។ ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថាក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៨៨នាក់ និងរងរបួសចំនួន ១៣៥នាក់ទៀត ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣១,២៧២នាក់ និងរបួសដល់ ៧៣,០២៤នាក់ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសកាលពីខែតុលា...