អាប៊ូដាប៊ី៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ថា ប្រធានាធិបតីនៃប្រទេសអារ៉ាប់រួម ហៅកាត់ (UAE) Sheikh Mohamed bin Zayed Al Nahyan និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានសង្កត់ធ្ងន់នៅទីនេះកាលពីថ្ងៃចន្ទស្តីពីសារៈសំខាន់នៃការជៀសវាងការពង្រីកជម្លោះនៅក្នុងតំបន់ និងការស្វែងរកដំណោះស្រាយច្បាស់លាស់ ដើម្បីសម្រេចបាននូវស្ថិរភាពនៅក្នុងតំបន់ ។...
បរទេស៖ សហរដ្ឋអាមេរិកត្រូវបានគេរាយការណ៍ថា កំពុងរៀបចំផែនការទុកជាមុន សម្រាប់ឱកាសដែលសង្រ្គាម នៅតំបន់ហ្គាហ្សាប្រែទៅជាជម្លោះក្នុងតំបន់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ដោយលើកឡើងពីប្រភពដែលដឹងពីបញ្ហានេះ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា មន្ត្រីអាមេរិកមានការព្រួយបារម្ភថា ហានិភ័យនៃជម្លោះហ្គាហ្សា ដែលកំពុងបង្កើនឱ្យទៅជាជម្លោះក្នុងតំបន់ គឺកំពុងកើនឡើង។ របាយការណ៍បានឱ្យដឹងថា សហរដ្ឋអាមេរិកតាមរយៈបណ្តាញ ខាងក្រោយបានជំរុញឱ្យប្រទេសអ៊ីរ៉ង់ អស់រយៈពេលជាច្រើនខែ...
យេរ៉ូសាឡឹម៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ថា រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអ៊ែល បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ពលរដ្ឋប៉ាឡេស្ទីននៅក្នុងតំបន់នឹង ដំណើរការកិច្ចការស៊ីវិលនៅតំបន់ហ្គាហ្សាស្ទ្រីប ខណៈដែលអ៊ីស្រាអ៊ែល នឹងរក្សាការគ្រប់គ្រងសន្តិសុខនៃតំបន់ឆ្នេរ បន្ទាប់ពីជម្លោះបច្ចុប្បន្នត្រូវបានបញ្ចប់ ។ លោក Gallant បានគូសបញ្ជាក់អំពីចក្ខុវិស័យ នៃជម្លោះនៅតំបន់ហ្គាហ្សា នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់គាត់ ដោយថ្លែងថា “នឹងមិនមានវត្តមានជនស៊ីវិលអ៊ីស្រាអ៊ែល នៅក្នុងតំបន់...
យូអិន៖ ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ ជាថ្មីម្តងទៀតបានពន្យារពេលការបោះឆ្នោត ដែលបានពន្យារពេលជាយូរមកហើយ លើដំណោះស្រាយដ៏សំខាន់មួយ សម្រាប់ជំនួយដែលត្រូវការ យ៉ាងខ្លាំងដល់តំបន់ហ្គាហ្សា ដោយសារតែការខ្វែងគំនិតគ្នា ពីសហរដ្ឋអាមេរិក។ នេះជាលើកទី៤ ក្នុងរយៈពេលមួយសប្តាហ៍ដែលការ បោះឆ្នោតត្រូវបានពន្យារពេល នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រភពការទូតបានបង្ហាញថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភ អំពីឯកសារយោងនៅក្នុងអត្ថបទទៅកាន់ “ការបញ្ឈប់អរិភាព” នៅក្នុងជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល និងបញ្ហាសំខាន់នៃការត្រួតពិនិត្យរថយន្តជំនួយ ដែលចូលទៅតំបន់ហ្គាហ្សា...
យូអិន៖ មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ បានព្រមានថា អំឡុងពេលវិស្សមកាលទំនងជានឹង នាំមកនូវការកើនឡើងនៃការ វាយប្រហារនៅតំបន់ហ្គាហ្សាស្ទ្រីប ខណៈដែលពិភពលោក បង្វែរការផ្តោតអារម្មណ៍របស់ខ្លួន ទៅកន្លែងផ្សេងក្នុងអំឡុងពេលបុណ្យណូអែល។ កុមារប្រហែល ៧០០០ នាក់ត្រូវបានសម្លាប់ នៅតំបន់ហ្គាហ្សារហូតមកដល់ពេលនេះ ខណៈដែលកុមារប្រហែល ១០០០ នាក់បានបាត់បង់អវយវៈក្រោមមួយ ឬច្រើន នេះបើយោងតាមអ្នកនាំពាក្យរបស់ មូលនិធិកុមារអង្គការសហប្រជាជាតិ (UNICEF) លោក James...
ដាម៉ាស់៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ថា ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA បានរាយការណ៍ឲ្យដឹងថា លោក Faisal Mekdad រដ្ឋមន្ត្រីក្រសួងការបរទេសស៊ីរី និងសមភាគីអ៊ីរ៉ង់ លោក Hossein Amir-Abdollahian កាលពីថ្ងៃអង្គារបានថ្កោលទោស ចំពោះប្រតិបត្តិការយោធារបស់អ៊ីស្រាអ៊ែល ដែលកំពុងកើនឡើងនៅក្នុងតំបន់ហ្គាហ្សា ។ នៅក្នុងរបាយការណ៍បានដាក់ថា...
ហ្សឺណែវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ថា លោក Tedros Adhanom Ghebreyesus អគ្គនាយកនៃអង្គការ សុខភាពពិភពលោក ហៅកាត់ (WHO) បានរំលឹកឡើងវិញនូវការអំពាវនាវ របស់លោកកាលពីថ្ងៃសុក្រសម្រាប់ បទឈប់បាញ់ជាបន្ទាន់នៅតំបន់ហ្គាហ្សាស្ទ្រីប ។ លោក Tedros បានធ្វើការអំពាវនាវនេះ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំ...
យូអិន៖ កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃពុធបានបន្តការវាយប្រហារតាមអាកាស និងការវាយប្រហារលើដីដ៏ខ្លាំងក្លារបស់ខ្លួន ទៅលើតំបន់ហ្គាហ្សាស្ទ្រីប ជាពិសេសនៅក្នុងទីក្រុង Rafah និង Khan Younis នៅភាគខាងត្បូងនៃឧបទ្វីបនេះ បើទោះបីជាមហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចទាមទារឱ្យមាន “បទឈប់បាញ់មនុស្សធម៌ជាបន្ទាន់” នៅក្នុងតំបន់ហ្គាហ្សានៅថ្ងៃមុននេះ។ យោងតាមប្រភពវេជ្ជសាស្រ្តប៉ាឡេស្ទីន សាកសពរបស់ជនជាតិប៉ាឡេស្ទីនជាង ៤០នាក់ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល រួមទាំងកុមារ ១០នាក់...
ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ថា នៅថ្ងៃចន្ទនេះ អ៊ីស្រាអ៊ែល បានទម្លាក់គ្រាប់បែកទៅលើ ទីក្រុងសំខាន់នៅតំបន់ហ្គាហ្សា ដែលនៅភាគខាងត្បូងថ្ងៃចន្ទ ក្រោយពីក្រុមហាម៉ាស់បានព្រមានថា គ្មានចំណាប់ខ្មាំងអ៊ីស្រាអ៊ែល ណាម្នាក់នឹងចាកចេញពីទឹកដីនេះ ហើយនៅរស់រានមានជីវិតឡើយ លុះត្រាតែមានការទាមទារឱ្យមានការ ដោះលែងអ្នកទោសរបស់ខ្លួន ។ យោងតាមតួលេខរបស់អ៊ីស្រាអ៊ែលបានឱ្យដឹងថា ក្រុមហាម៉ាស់បានបង្កជម្លោះ នៅគ្រាដែលក្រុមនេះបានធ្វើការ វាយប្រហារដ៏សាហាវបំផុត...
ម៉ូស្គូ៖ វិមានក្រឹមឡាំងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានពិភាក្សាគ្នាអំពីស្ថានភាព មនុស្សធម៌នៅតំបន់ហ្គាហ្សា ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យ។ វិមានក្រឹមឡាំងបានឲ្យដឹងថា “ការពិភាក្សាបានផ្តោតលើស្ថានភាព ដ៏សំខាន់នៅក្នុងតំបន់ជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល ជាពិសេសស្ថានភាពមនុស្សធម៌ ដ៏មហន្តរាយនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប”។ លោក ពូទីន បានអះអាងសារជាថ្មីនូវគោលជំហរ ជាគោលការណ៍របស់លោកក្នុងការបដិសេធ...