បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៨ថា លោក Anucha Burapachaisri អ្នកនាំពាក្យរដ្ឋាភិបាលស្តីទី បានឲ្យដឹងកាលពីថ្ងៃពុធថា លោក ប្រាយុទ្ធ ចាន់ឧចា នាយករដ្ឋមន្រ្តីថៃ បានសម្តែងការព្រួយបារម្ភ អំពីការហក់ឡើងនៃករណីជំងឺកូវីដ-១៩ និងបានជំរុញឲ្យក្រុមងាយរងគ្រោះឱ្យទទួលថ្នាំបង្ការ ។ លោក...
បាងកក៖ មន្ត្រីជាន់ខ្ពស់ធនាគារកណ្តាល របស់ប្រទេសថៃបានឲ្យដឹងថា សេដ្ឋកិច្ចចិនដែលស្ទុះងើបឡើងវិញ ពីជំងឺរាតត្បាតកូវីដ-១៩ ដើរតួនាទីជាស្ថេរភាព និងជាកម្លាំងជំរុញ សម្រាប់សេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។ លោក Piti Disyatat ជំនួយការទេសាភិបាលធនាគារកណ្តាលថៃ (BOT) បានលើកឡើងអំឡុងពេលសម្ភាសន៍ផ្តាច់មុខជាមួយស៊ីនហួថា ទោះបីជាមាន ការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ដែលភាគច្រើនត្រូវបានជំរុញដោយសេដ្ឋកិច្ច ជឿនលឿននៅឆ្នាំនេះក៏ដោយ “អាស៊ីក្លាយជាតំបន់ដែលមានកំណើនលឿនបំផុតនៅក្នុងពិភពលោក ហើយប្រទេសចិន កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងនោះ”។...
បាងកក ៖ ប្រទេសថៃ មានបំណងធ្វើឱ្យឧស្សាហកម្មទេសចរណ៍ របស់ខ្លួនមានភាពរស់រវើកឡើងវិញ ដោយការទាក់ទាញភ្ញៀវទេសចរចិន កាន់តែច្រើនក្នុងអំឡុងពេល និងក្រោយពិធីបុណ្យសង្ក្រាន្ត ដែលជាពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីរបស់ប្រទេស។ យោងតាមអាជ្ញាធរទេសចរណ៍ថៃ (TAT) ប្រទេសនេះបានមើលឃើញការកើនឡើង គួរឱ្យកត់សម្គាល់នៃការមកដល់របស់ភ្ញៀវទេសចរចិនដែលមានចំនួន ២៦៩,៧៤៥នាក់នៅក្នុងខែមីនាតែមួយ ពោលគឺកើនឡើង ៧០ភាគរយធៀបនឹងខែកុម្ភៈ។ ក្នុងខែមេសា ក្នុងអំឡុងពេលបួនថ្ងៃដំបូងនៃខែមេសា ប្រទេសនេះបានស្វាគមន៍ភ្ញៀវទេសចរចិនមិនតិចជាង ៨០០០នាក់ក្នុងមួយថ្ងៃ ។...
បាងកក ៖ ប្រទេសថៃ កាលពីថ្ងៃសុក្របានអំពាវនាវ ឱ្យមានការខិតខំប្រឹងប្រែង ដើម្បីបង្កើតវិធីសាស្ត្រស្ថាបនានិងជាក់ស្តែង ដើម្បីដោះស្រាយបញ្ហាអ័ព្ទឆ្លងដែនរបស់តំបន់។ ការអំពាវនាវនេះបានកើតឡើងនៅពេលដែលនាយករដ្ឋមន្ត្រីថៃលោក ប្រាយុុទ្ធ ចាន់អូឆា បានរៀបចំកិច្ចប្រជុំត្រីភាគីតាមអ៊ីនធឺណិតកាលពីថ្ងៃសុក្រ ជាមួយនាយករដ្ឋមន្ត្រីឡាវលោក Sonexay Siphandone និងឧត្តមសេនីយឯក មីន អ៊ុងឡាំង អគ្គមេបញ្ជាការ នៃក្រសួងការពារជាតិមីយ៉ាន់ម៉ា។ នៅក្នុងកិច្ចប្រជុំនោះ លោក ប្រាយុទ្ធ...
បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ថា ព្រះមហាក្សត្រថៃមហា វិជ្ជរាឡុងកន ( Maha Vajiralongkorn) បានចេញព្រះរាជក្រឹត្យមួយ ស្តីពីការរំលាយសភា ។ នេះបើយោងតាមសេចក្តីប្រកាសមួយ ដែលចុះផ្សាយនៅក្នុងរាជសារព័ត៌មាន នៅថ្ងៃចន្ទនេះ ដោយបានត្រួសត្រាយផ្លូវសម្រាប់ការបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែឧសភាខាងមុខ ។...
បរទេស៖ លោក Kongsak Yodmanee អភិបាល នៃអាជ្ញាធរកីឡាថៃ (SAT) បាននិយាយនៅថ្ងៃសុក្រថា ប្រទេសថៃកំពុងចរចា ជាមួយកម្ពុជាលើតម្លៃការ ផ្សាយសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) ឆ្នាំ ២០២៣ ដែលប្រទេសជិតខាង (កម្ពុជា) ធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៧ ខែឧសភា។ យោងតាមសារព័ត៌មាន...
បាងកក៖ អ្នកជំនាញថៃបានឲ្យដឹងថា សំណើរបស់ចិនសម្រាប់ដំណោះស្រាយនយោបាយ នៃវិបត្តិអ៊ុយក្រែន រួមបញ្ចូលនូវធាតុចាំបាច់ទាំងអស់ ដែលអាចសម្រេចបានបទឈប់បាញ់ និងនាំទៅរកសន្តិភាពជាយថាហេតុ ដោយហេតុនេះ ទទួលបានការគាំទ្រពីអ្នកជំនាញថៃ។ លោក Kavi Chongkittavorn សាស្ត្រាចារ្យជាន់ខ្ពស់នៃវិទ្យាស្ថានសន្តិសុខ និងការសិក្សាអន្តរជាតិ នៃសាកលវិទ្យាល័យ Chulalongkorn ដែលមានមូលដ្ឋាននៅទីក្រុងបាងកក បានធ្វើការកត់សម្គាល់នេះ ខណៈកំពុងធ្វើអត្ថាធិប្បាយលើក្រដាស ដែលបញ្ជាក់ពីជំហររបស់ប្រទេសចិន លើដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន។ នៅក្នុងក្រដាសនោះ...
បាងកក៖ ទិន្នន័យបានបង្ហាញកាលពីថ្ងៃពុធថា វិស័យធុរកិច្ចរបស់ប្រទេសថៃ មានភាពប្រសើរឡើង ក្នុងខែកុម្ភៈ ដោយសារការកើនឡើង នៃការមកដល់របស់ភ្ញៀវ ទេសចរបានបង្កើនទំនុកចិត្តក្នុងការងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់ប្រទេសនេះ។ សន្ទស្សន៍អារម្មណ៍អាជីវកម្មរបស់ប្រទេស (BSI) បានកើនឡើងដល់ ៥០,៦ ក្នុងខែកុម្ភៈ ពីការអានខែមករា ៤៩,៨ កើនឡើងលើសពីកម្រិត ៥០ ជាលើកដំបូងក្នុងរយៈពេល ៨ខែ ដែលជំរុញដោយទំនុកចិត្តកាន់តែខ្លាំង ក្នុងការអនុវត្ត...
បរទេស៖ សមាជិកព្រឹទ្ធសភា គឺលោក Wanchai Sornsiri និយាយថា សមាជិកព្រឹទ្ធសភាមួយក្រុម រួមទាំងរូបលោកផងដែរ នឹងមិនបោះឆ្នោតឱ្យលោកស្រី Paetongtarn “Ung-Ing” Shinawatra នៃគណបក្សភឿថៃ ដើម្បីក្លាយជានាយករដ្ឋមន្ត្រី បន្ទាប់នោះទេ។ យោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា...
បរទេស ៖ ប្រជាជនក្នុងទីក្រុងបាងកក បានភ្ញាក់ពីដំណេកជាមួយនឹងធូលីល្អិតល្អន់ ក្នុងសប្តាហ៍នេះ ជាមួយនឹងតំបន់ជាង ៧០ ដែលរាយការណ៍ពីកម្រិត PM2.5 បានលើស ៩០ មីក្រូក្រាម ក្នុងមួយម៉ែត្រគូបនៃខ្យល់ (μg/m3) ។ យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា...