ព័ត៌មានអន្តរជាតិ

បុគ្គលិកឧទ្យានជាតិម្នាក់ នៅក្នុងប្រទេសថៃ ប៉ុនប៉ងចាប់រំលោភ អ្នកទេសចរ ជនជាតិ លីទុយអានី នៅក្នុងព្រៃ

បរទេស ៖ បុគ្គលិកឧទ្យានជាតិម្នាក់ នៅក្នុងប្រទេសថៃ ត្រូវបានឃុំខ្លួន និងចោទប្រកាន់ បន្ទាប់ពីបានបំពានលើស្ត្រី ជនជាតិលីទុយអានីម្នាក់ និងប៉ុនប៉ងរំលោភនាង នៅជិតកន្លែងចាក់សំរាម ក្នុងស្រុក Si Sawat ។

យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Pramote Khongkham អាយុ ២៤ ឆ្នាំ ជានិយោជិតដែលជួល ក្នុងកិច្ចសន្យាបណ្តោះអាសន្ន ដោយឧទ្យានជាតិ Erawan នៅ Tambon Kradan របាយការណ៍បញ្ជូនទៅប៉ូលីសនៅស្ថានីយ៍ Si Sawat កាលពីថ្ងៃព្រហស្បតិ៍ គឺបានទទួលស្គាល់ការចោទប្រកាន់ ពីបទរំលោភបំពាននេះ ។ នេះបើតាមលោក Pakornkiart Shinathet ប្រធានផ្នែកស៊ើបអង្កេតរបស់ស្ថានីយប៉ូលីស ។

កាលពីថ្ងៃសុក្រ ខាងឧទ្យានជាតិ កាលពីថ្ងៃសុក្រ បានបញ្ឈប់លោក Pramote ពីការងារ ហើយបានជំរុញឱ្យប៉ូលីសចាត់វិធានការ ធ្ងន់ធ្ងរប្រឆាំងនឹង ជនសង្ស័យរូបនេះផងដែរ ។

នៅរសៀលថ្ងៃព្រហស្បតិ៍ Evilija Grabauskatem អាយុ ២៧ឆ្នាំ អមដោយប៉ូលីសទេសចរណ៍ និងអ្នកបកប្រែ បានដាក់ពាក្យបណ្តឹងទៅប៉ូលីស។ អ្នកទេសចរនាង Evilija Grabauskatem ដែលមានស្នាមជាំលើដងខ្លួន បានចោទប្រកាន់បុរស ជាជនសង្ស័យនោះថា បានប៉ុនប៉ងរំលោភនាង ។ លោក Pakornkiart បាននិយាយថា នារីរងគ្រោះបានផ្តល់វីដេអូ និង រូបថតនៃឧបទ្ទវហេតុដល់មន្រ្តី ហើយបានណែនាំគាត់ទៅ កាន់ទីតាំងដែលការរំលោភបំពាន នោះកើតឡើង៕

To Top