សៀមរាប ៖ ថ្លែងចេញពីទឹកដីខេត្តសៀមរាប ជាទីកន្លែងមានប្រាសាទអង្គរវត្ត ដ៏មានតម្លៃរបស់ជាតិ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូស បញ្ជាក់ថា រាជរដ្ឋាភិបាលប្តេជ្ញាថែរក្សាប្រាសាទអង្គរវត្ត ឲ្យបានរាប់ពាន់ឆ្នាំតទៅមុខទៀត។ សម្តេចធិបតីបានថ្លែងក្នុងពិធី ជួបសំណេះសំណាលជាមួយពលរដ្ឋនៅតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរដែលបានស្ម័គ្រចិត្តមករស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាថ្ងៃ៨ ធ្នូ...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឲ្យគ្រប់ក្រសួងស្ថាប័ន អាជ្ញាធរគ្រប់ជាន់ថ្នាក់ វិស័យឯកជន ប្រជាជន មហាជនទាំងអស់ គាំទ្រ និងសហការ ជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីបំពេញបេសកកម្មជាប្រវត្តិសាស្ត្របន្តទៀត រហូតដល់សម្រេចបំណងចុងក្រោយ គឺសង្គមស្អាតស្អំបវររុងរឿង ។ ការអំពាវនាវរបស់សម្ដេចធិបតីបែបនេះ ធ្វើឡើងតាមរយៈសារលិខិតអបអរសាទរទិវាជាតិ និងអន្តរជាតិប្រឆាំងអំពើពុករលួយ ៩...
កំពង់ឆ្នាំង ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ថ្មី នឹងបន្តយកគោលនយោបាយ រាជរដ្ឋាភិបាលចាស់ សម្រាប់ការអនុវត្តជាមួយ បណ្តាប្រទេសជាមិត្តទាំងអស់។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងក្នុងពិធីសម្ពោធប្រើប្រាស់ជាផ្លូវការ “កំណាត់ផ្លូវជាតិលេខ៥ នាព្រឹកថ្ងៃ២២ វិច្ឆិកាថា នៅពេលជួប ថ្នាក់ដឹកនាំបណ្តាប្រទេសនានា គេសុទ្ធតែចង់ដឹងពីគោលជំហរ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ថ្មីថា តើគោលនយោបាយការទូតការបរទេសយ៉ាងម្តេច?។...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំថា បើបើកហាងផឹកស៊ីកន្លែងសប្បាយដែលមានភ្លេងតន្ត្រីអមបំពងសំឡេងលឺ ត្រូវចេះគោរពគ្នាទៅវិញទៅមកជាមួយអ្នកជិតខាង យ៉ាងយូរត្រឹមម៉ោង៩ទៅ១០យប់ ។ ក្នុងឱកាសជួបសំណេះសំណាល ជាមួយកម្មករ នាថ្ងៃ២១ វិច្ឆិកា សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងថា “ល្ងាចមិញមួយ ឲ្យអាជ្ញាធរ ខណ្ឌទួលគោកទៅមើល កន្លែងមួយបងប្អូន គាត់បើកតន្ត្រីអីមួយ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាចុះធ្វើអធិការកិច្ចនៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុននានា ត្រឹមម្ដងគត់ក្នុងមួយឆ្នាំ លើកលែងតែមានបណ្ដឹងកើតឡើង ទើបចុះធ្វើអធិការកិច្ចតាមជាក់ស្ដែង ។ ក្នុងឱកាសអញ្ជើញបើក “វេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩” នាថ្ងៃ១៣ វិច្ឆិកា សម្ដេចធិបតីមានប្រសាសន៍ថា រាល់ការតាក់តែងបទដ្ឋានគតិយុត្តិ...
ភ្នំពេញ ៖ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា តាមរយៈលោកស្រីទូតសហភាពអឺរ៉ុប(EU)ចប់អាណត្តិបានស្នើឲ្យបន្តពិចារណគាំទ្រ និងផ្តល់ហិរញ្ញប្បទានលើ “កម្មវិធីសូចនាករពហុឆ្នាំ២០២១-២០២៧ ដំណាក់កាលទី២” បន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងការនាំចេញរបស់កម្ពុជា ឆ្ពោះទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ ការស្នើរបស់នាយរដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអនុញ្ញាតឲ្យលោកស្រី ម៉ារីយា ដែល ខាមែន ម៉ូរេណូ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាបានឲ្យដឹងថា សម្ដេចបានបន្តធ្វើជានាយករដ្ឋមន្ត្រី១៥ថ្ងៃទៀត បន្ទាប់ទៅសម្ដេចឡើងឋានៈទៅជាឪពុកនាយករដ្ឋមន្ត្រី ហើយនឹងបន្តការងារក្នុងមុខនាទីផ្សេងទៀតយ៉ាងតិចត្រឹមឆ្នាំ២០៣៣។ តាមរយៈសារតេឡេក្រាមនាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ក្រោយចេញព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រចាត់តាំងលោកបណ្ឌិត ហ៊ុន ម៉ាណែតជានាយករដ្ឋមន្រ្តីថ្មី សម្ដេចតេជោបានរៀបរាប់ថា សម្តេចសម្រេចដកខ្លួនចេញដើម្បីផ្តល់ឱកាសឲ្យក្រុមបន្តវេនដឹកនាំបន្ត។ ពិនិត្យតាមពេលវេលា សម្តេចជានាយករដ្ឋមន្ត្រីដែលចូលកាន់តំណែងក្មេងជាងគេ (អាយុ៣២ឆ្នាំ) និងយូរជាងគេនៅក្នុងពិភពលោក។ បើគិតដល់ថ្ងៃ២២...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអះអាងថា នឹងមិនលើកលែងទោសឲ្យជាដាច់ខាត ចំពោះអ្នកជាប់ឃុំរូបណាដែលមានកិច្ចអន្តរាគម៍ ពីបរទេស ។ ក្នុងឱកាសបន្តអញ្ជើញចុះ ជួបសំណេះសំណាលជាមួយកម្មករ នាថ្ងៃទី២៨ ខែមិថុនានេះ សម្ដេចតេជោ បានលើកឡើងពីមនុស្សមួយចំនួនកំពុងជាប់គុកដែលគេកំពុងស្រាវជ្រាវ ដោយសារមនុស្សទាំងនោះឃុបឃិតជាមួយបរទេស ហើយជនបរទេសបាននាំគ្នាទៅសួរសុខទុក្ខ ដូច្នេះសម្ដេចថា «លោកឯងចាប់ដៃជាន់ជើងខ្ញុំ រឿងអីខ្ញុំទុកចិត្តលោកឯង ខ្ញុំមិនលើកលែងទោសឲ្យមនុស្សហ្នឹង...
ភ្នំពេញ៖ ក្នុងឱកាសណែនាំម្ចាស់បុរីទាំងអស់ឲ្យ ហៅម្ចាស់ផ្ទះដែលត្រូវបានរឹបអូសផ្ទះ មកជជែកគ្នា ហើយផ្តល់ផ្ទះត្រឡប់ទៅវិញ ដោយចិត្តធម៌ ក្រោមនយោបាយឈ្នះ-ឈ្នះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានឲ្យគ្រប់ម្ចាស់បុរីផ្អាករឹបអូសផ្ទះ ពីអ្នកគ្មានលទ្ធភាពបង់ ត្រូវហៅគ្នាមកនិយាយ ដោយរៀបចំឥណទានឡើងវិញ ចាប់តាំងពីវិនាទីដែលសម្តេចបានប្រកាសនាព្រឹកថ្ងៃ៩ មិថុនានេះ ។ ការប្រកាសរបស់សម្តេចតេជោនេះ គឺពិតជាដំណឹងដ៏ល្អបំផុតក្នុងពាក់កណ្តាលឆ្នាំ២០២៣នេះ សម្រាប់អ្នកទិញផ្ទះនៅតាមបុរី ដែលគ្មានលទ្ធភាពបង់បន្ត...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំពាវនាវដល់សារមន្ទីរ ស្ថាប័ននានា និងអ្នករក្សាទុកវត្ថុបុរាណខ្មែរ បន្តប្រគល់វត្ថុបុរាណ ទាំងនោះដោយស្ម័គ្រចិត្ត មកកម្ពុជាវិញ ។ ក្នុងពិធីទទួលរតនវត្ថុបុរាណខ្មែរ នាថ្ងៃ១៧ មីនា សម្ដេចតេជោមានប្រសាសន៍ថា ក្នុងសម័យនេះសន្តិភាព គឺពិតជាមានសារៈសំខាន់បំផុត មិនត្រឹមតែសម្រាប់មនុស្សធម្មតានោះឡើយ ប៉ុន្តែគ្រួសារអាទិទេព ក៏ត្រូវការសន្តិភាព សម្រាប់ការជួបជុំមូលត្រកូលគ្នាឡើងវិញ...