មហាសន្និបាត នៃសភា ទាំងពីរ របស់ប្រទេសចិនឆ្នាំនេះ គឺជាមហាសន្និបាត នៃសភាទាំងពីរ លើកទីមួយ ដែលបានធ្វើឡើង បន្ទាប់ពីសមាជ បក្សកុម្មុយនិស្តចិន លើកទី២០ បញ្ហាដែលថា តើប្រទេសចិនត្រូវជំរុញ ដំណើរធ្វើទំនើបកម្ម តាមបែបផែនចិនយ៉ាងដូចម្តេច ទទួលបានការយកចិត្តទុកដាក់ យ៉ាងខ្លាំង ។ របាយការណ៍ការងាររដ្ឋាភិបាលចិន ឆ្នាំ២០២៣ ដែលរដ្ឋាភិបាលចិន បានដាក់ជូនពិនិត្យពិភាក្សា...
កាលពីថ្ងៃទី២ ខែមីនា តាមម៉ោងក្នុងតំបន់ លោក Santiago Cafiero រដ្ឋមន្ត្រីការបរទេសអាហ្សង់ទីនបានថ្លែងថា ភាគីអាហ្សង់ទីនបានជូនដំណឹង ជាផ្លូវការចំពោះភាគីអង់គ្លេស ក្នុងអំឡុងពេលបើកធ្វើកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីការបរទេសនៃប្រទេស G២០ ដោយសម្រេចចិត្តបញ្ឈប់ការអនុវត្ត “កិច្ចព្រមព្រៀង Foradori-Duncan ”ដែលប្រទេសទាំងពីរបាន ឈានដល់អំពីវិវាទប្រជុំកោះ Malvinas នៅឆ្នាំ២០១៦ ។ លោកក៏បានលើកឡើងចំពោះភាគីអង់គ្លេសថា យោងតាមសេចក្តីសម្រេចចិត្តលេខ២០៦៥...
កុមារជាក្តីសង្ឃឹម និងអនាគតរបស់ពិភពលោក ។ ប៉ុន្តែយោងតាមរបាយការណ៍ ដែលរួមគ្នាចេញផ្សាយដោយ អង្គការពលកម្មអន្តរជាតិ និងមូលនិធិកុមារអង្គការសហប្រជាជាតិ កាលពីដើមខែមីនា ឆ្នាំនេះបានបង្ហាញថា បញ្ហាក្រីក្ររបស់ក្រុមកុមារ នៅតែមានភាពលេចធ្លោដដែល ហេតុនេះហើយ បានអំពាវនាវឱ្យបណ្តាប្រទេសនានា បង្កើនការការពារចំពោះក្រុមកុមារ ។ សំដៅចំពោះការអំពាវនាវនេះ សហរដ្ឋអាមេរិកដែលអួតអាងថាខ្លួនជា”ប៉មសិទ្ធិមនុស្ស”នោះ គួរតែស្តាប់ស្នូរសំរែករបស់សហគមន៍អន្តរជាតិ ។ តាមការផ្សាយដំណឹងរបស់កាសែត «ញូវយ៉កថាមស៍» នាពេលថ្មីៗកន្លងទៅនេះបានឱ្យដឹងថា...
“ខ្ញុំព្រួយបារម្ភណាស់ ពួកគេថា ខ្យល់អាកាសអត់ មានបញ្ហាអីទេ ប៉ុន្តែ ខ្ញុំមិនជឿទេ ។” និយាយដល់ហេតុការណ៍ រថភ្លើងរអិលធ្លាក់ផ្លូវ ដែលបណ្តាល ឱ្យធ្លាយសារធាតុគីមីផ្ទុកជាតិ ពុលចេញមកក្រៅ ដែលបានកើតឡើង កាលពីមួយខែមុន លោកស្រី មែនទី អ្នកក្រុងដែលស្នាក់នៅក្រុងEast Palestine រដ្ឋ Ohio របស់អាមេរិកបានថ្លែងថា គាត់មិនជឿ...
គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ វិបត្តិអ៊ុយក្រែនបានផ្ទុះឡើង អស់រយៈពេលមួយឆ្នាំគត់ ។ ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ វិបត្តិលើកនេះមិនគ្រាន់តែបានបំផ្លាញ ដល់សន្តិសុខនិងស្ថិរភាពរបស់អឺរ៉ុបប៉ុណ្ណោះទេ ថែមទាំងក៏បាននាំមកនូវកត្តា មិនប្រាកដប្រជានិងអសន្តិសុខដល់ពិភពលោកផងដែរ ។ តើត្រូវបញ្ឈប់សង្គ្រាមយ៉ាងដូចម្តេច? តើគួរកាត់បន្ថយការវាយប្រហារ ដោយវិបត្តិទៅលើពិភពលោកយ៉ាងម៉េច?នៅថ្ងៃដដែល ភាគីចិនបានចេញផ្សាយពី 《គោលជំហររបស់ចិនអំពីការដោះស្រាយ វិបត្តិអ៊ុយក្រែនតាមនយោបាយ》 ដើម្បីផ្តល់តម្រិះប្រាជ្ញារបស់ចិន សម្រាប់ដោះស្រាយវិបត្តិលើកនេះ ។ រំលឹកឡើងវិញនូវផលប៉ះពាល់ នៃវិបត្តិអ៊ុយក្រែនក្នុងរយៈពេល...
តបតាមការទាមទារ របស់រុស្ស៊ី នាពេលថ្មីៗកន្លងទៅនេះ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានធ្វើការជជែកដេញដោល ជាសាធារណៈអំពីហេតុការណ៍ ផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream រដ្ឋសមាជិក នៃក្រុមប្រឹក្សាសន្តិសុខ បានអធិប្បាយ ពីគោលជំហររៀងៗខ្លួន ។ ទាក់ទិននឹងករណីនេះ ប្រទេសចិន បានបញ្ជាក់យ៉ាងច្បាស់ថា ការធ្វើការស៊ើបអង្កេតប្រកបដោយសត្យានុម័ត យុត្តិធម៌និងមាន លក្ខណៈឯកទេស ចំពោះហេតុការណ៍នេះ...
កាលពីថ្ងៃទី១៩ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ ឥស្សរជនប្រឆាំង សង្គ្រាមមួយចំនួន របស់សហរដ្ឋអាមេរិក បានជួបជុំដង្ហែក្បួន នៅក្រុងវ៉ាស៊ីនតោន ដើម្បីទាមទារ ឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការផ្តល់ការគាំទ្រ ខាងយោធាដល់អ៊ុយក្រែន ព្រមទាំងអំពាវនាវ ឱ្យរំសាយអង្គការណាតូ ។ ប៉ុន្តែមួយថ្ងៃក្រោយ លោក Joe Biden ប្រធានាធិបតី អាមេរិក ស្រាប់តែទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន...
ពេលថ្មីៗកន្លងទៅនេះ មេដឹកនាំអាមេរិកបានថ្លែងសុន្ទរកថា នៅសេតវិមាន ដោយបានលើកឡើងថា គ្មានតម្រុយណាមួយអាចបង្ហាញឱ្យឃើញថា វត្ថុចំនួន ៣ដែលត្រូវបាញ់ទម្លាក់ នាពេលថ្មីៗកន្លងទៅនេះមានទំនាក់ទំនង ជាមួយប្រទេសចិន នោះទេ ក៏ដូចជាអាមេរិកនឹង បន្តធ្វើការប្រាស្រ័យ ទាក់ទងជាមួយប្រទេសចិន ហើយនឹងមិនស្វែងរកការបង្ក សង្គ្រាមត្រជាក់ថ្មីនោះទេ ។ ប៉ុន្តែព្រមពេលជាមួយគ្នានេះ លោកក៏បានអះអាងដែរថា អាមេរិកនឹងមិនសុំអភ័យទោស ចំពោះការបាញ់ទម្លាក់បាឡុងរបស់ចិននោះឡើយ ។ មួយផ្នែក...
ថ្ងៃទី៣ ខែកុម្ភៈ នៅក្រុងEastpalestine រដ្ឋOhio របស់អាមេរិក បានកើតមានហេតុការណ៍ រថភ្លើងធ្លាក់ផ្លូវ ហើយបានបណ្តាល ឱ្យកើតមានអគ្គិភ័យឆេះឆាប ។ តាមការផ្សាយដំណឹង នៃប្រព័ន្ធសារព័ត៌មានអាមេរិកបានឱ្យដឹងថា ទូរថភ្លើងចំនួន១០ទូ សម្រាប់ ដឹកជញ្ជូន សម្ភារៈគីមីផ្ទុកសារធាតុពុល មានចំនួន៥ទូ ដែលប្រឈម នឹង ហានិភ័យបំផ្ទុះ ។ នៅថ្ងៃទី៦...
ពេលថ្មីៗ កន្លងទៅនេះ តាមការផ្សាយដំណឹង នៃទីភ្នាក់ងារព័ត៌មាន Kyodo របស់ជប៉ុនឱ្យដឹងថា រដ្ឋាភិបាលជប៉ុន នឹងចាប់ផ្តើមដាក់កំហិត ទៅលើការ នាំចេញគ្រឿង បរិក្ខារផលិតវត្ថុ ពាក់កណ្ដាលចម្លង (Semiconductor)ដ៏ជឿនលឿន ចំពោះប្រទេសចិន ចាប់ពីរដូវផ្ការីក ឆ្នាំនេះទៅ បន្ទាប់ពីសម្រេច ការធ្វើវិសោធនកម្មទៅលើ 《ច្បាប់អំពីរូបិយប័ណ្ណ និង ពាណិជ្ជកម្មបរទេស》 ។...