បរទេស៖ លោកស្រីអធិកាបតីអាល្លឺម៉ង់ Angela Merkel នៅថ្ងៃសុក្រនេះបានឲ្យដឹងថា ប្រទេសអាល្លឺម៉ង់ នឹងដាក់បញ្ចូលប្រទេសបារាំងចូល ទៅក្នុងបញ្ជីតំបន់ដែលមាន ហនិភ័យបំផុតដោយសារវិរុសកូវីដ ហើយដែលមានន័យថា រដ្ឋាភិបាលក្រុងប៊ែរឡាំង នឹងអាចចាប់ផ្តើមរឹតបន្តឹងព្រំដែនរបស់ខ្លួន ព្រមទាំងដាក់លក្ខខណ្ឌចាំបាច់ធ្វើចត្តាឡីស័ក មុនពេលធ្វើដំណើរចូលប្រទេសរបស់ខ្លួន។ កាសែតអាល្លឺម៉ង់ FAZ បានបញ្ជាក់ថាការសម្រេចចិត្ត និងការអនុវត្តនេះនឹងចូលជាធរមាន ចាប់ពីថ្ងៃសុក្រ ទី២៦ ខែមិនានេះ តែម្តងនៅក្រោយការប្រកាសជាផ្លូវការ...
បរទេស ៖ កាសែតចិនដេលី នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ប្រទេសបារាំងបានប្រកាស ក្នុងការរឹតត្បិតសាជាថ្មី និងលទ្ធភាពក្នុងការបិទ តំបន់ជុំវិញ និងទីក្រុងប៉ារីស ព្រមទាំងតំបន់ ភាគខាងជើង ប្រទេសផង ខណៈចំនួន នៃការឆ្លងវិរុសកូវីដថ្មី កំពុងកើនឡើងខ្លាំង។ ប្រធានាធិបតីបារាំង Emmanuel Macron នៅក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅឯមន្ទីរពេទ្យ Poissy and...
ប៉ារីស ៖ នាយករដ្ឋមន្រ្តីបារាំងលោក Jean Castex បានឲ្យដឹងដោយសង្កត់ធ្ងន់ថា រដ្ឋាភិបាលរបស់លោក នៅតែចាត់ទុកការចាក់វ៉ាក់សាំង ជាអាទិភាពកំពូល នៃយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុស ខណៈប្រទេស កំពុងធ្លាក់ចូលក្នុងរលកទី៣ នៃជំរាតត្បាតមួយនេះ។ លោកបានប្រាប់សវនាការនៅវិមានរដ្ឋសភា សភាជាន់ទាបនៃប្រទេសបារាំង ដែលបានសង្កេតឃើញភាពស្ងប់ស្ងាត់មួយរយៈខ្លី ក្នុងការចងចាំជនរងគ្រោះជាង ៩ម៉ឺននាក់ ដែលរងគ្រោះដោយរោគរាតត្បាតមួយឆ្នាំ បន្ទាប់ពីការបិទទ្វារជាតិលើកដំបូង។ រដ្ឋាភិបាលបារាំង...
ប៉ារីស៖ ប្រទេសបារាំង កាលពីថ្ងៃពុធបានបញ្ជាក់ ពីករណីថ្មីនៃជំងឺឆ្លងកូវីដ-១៩ ចំនួន ៣០,៣០៣ ករណី ដែលជាការកើនឡើងប្រចាំថ្ងៃ ដ៏ធំបំផុតចាប់តាំងពីថ្ងៃទី ២៤ ខែកុម្ភៈ ខណៈអ្នកជំងឺ ២៦៤ នាក់ទៀតបានស្លាប់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ នេះបើយោងតាមតួលេខចេញផ្សាយនៅលើ គេហទំព័រទិន្នន័យរបស់រដ្ឋាភិបាល។ យោងតាមកាតចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា រហូតមកដល់បច្ចុប្បន្ន ប្រទេសនេះបានកត់ត្រា...
ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង ប្រកាសឲ្យប្រជាពលរដ្ឋ សិស្ស និងនិស្សិតខ្មែរដឹងថា អាជ្ញាធរបារាំងកំពុងអនុវត្តវិធានការ រឹតបន្ដឹងការធ្វើដំណើរចេញ-ចូល បារាំង ជាមួយប្រទេសដែលមិន ស្ថិតនៅក្នុងតំបន់អឺរ៉ុប ដោយអាចអនុញ្ញាតឲ្យធ្វើដំណើរបាន លុះត្រាតែមានករណីចាំបាច់បំផុត និងតម្រូវឲ្យមានលិខិតបញ្ជាក់ ពីមូលហេតុផ្ទាល់ខ្លួន ដូចជាគ្រួសារ ឬសុខភាព ឬផ្នែកវិជ្ជាជីវៈ ដោយភ្ជាប់ឯកសារយោង ៕