ព័ត៌មានជាតិ

លោក Macron៖ បារាំងពេលនេះបានធ្លាក់ខ្លួន ចូលនៅក្នុងសង្គ្រាមសេដ្ឋកិច្ច រួចទៅហើយ

បរទេស៖ ប្រធានាធិបតី នៃប្រទេសបារាំងលោក Emmanuel Macron កាលពីថ្ងៃចន្ទម្សិលមិញ បានប្រកាសថាបារាំង នឹងធ្វើការកែប្រែផែនការចំណាយយោធា រយៈពេល៦ឆ្នាំរបស់ខ្លួន នៅក្នុងគ្រាដែលវិបត្តិ ជម្លោះរវាងអ៊ុយក្រែន និងប្រទេសរុស្សី កំពុងតែបន្តកើតឡើងបែបនេះ។

លោក Macron ក៏បានធ្វើការអះអាងដែរថា លោកបានណែនាំ ទៅដល់រដ្ឋាភិបាលរួចរាល់ហើយ ក្នុងការធ្វើការវាស់វែងឡើងវិញទៅលើកម្មវិធីចំណាយដោយយោធា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ជាពិសេសក្នុងពេលវេលា ដែលស្ថានភាពភូមិសាស្ត្រនយោបាយនៅពេលនេះ។

ផ្ទាំងពាណិជ្ជកម្ម

លោក Macron បានបន្តទៀតថា៖ បារាំងពេលនេះបានធ្លាក់ចូល ទៅក្នុងសង្គ្រាមសេដ្ឋកិច្ចរួចទៅហើយ ដែលខ្ញុំជឿជាក់ថាពួកយើងនឹងបន្តរស់នៅជាមួយវា ក្នុងរយៈពេលដ៏យូរមួយ។ ជំនួយបន្ថែមនៅក្នុងប្រទេសអ៊ុយក្រែន ត្រូវតែចាប់ផ្តើមធ្វើឡើង ឲ្យលឿននិងកាន់តែខ្លាំងឡើង ប៉ុន្តែក្នុងការចំណាយថ្លៃដើម ដែលតិចតួចប៉ុណ្ណោះ។

លោកប្រធានាធិបតីបន្ថែមថា៖ ខណៈដែលគ្រប់គ្នាកំពុងមានបញ្ហាបន្ទាន់ រៀងៗខ្លួននោះ ពួកយើងមិនគួរមើលរំលងថា អ៊ុយក្រែន និងយោធារបស់គេកំពុងត្រូវការអាវុធ ដែលមានគុណភាព និងមានការឆ្លើយតបរហ័ស ដើម្បីការពារខ្លួននោះទេ ទោះបីជាកន្លងមកទាំងបារាំងនិងណាតូធ្លាប់បានផ្គត់ផ្គង់ អាវុធរថក្រោះមីស៊ីល និងដ្រូនជាច្រើន មកហើយទៅឲ្យអ៊ុយក្រែន រួចរាល់ក្តី៕ ប្រែសម្រួល៖ស៊ុនលី

To Top